អាជីវកម្មប្ដូរប្រេងម៉ាស៊ីនរថយន្តចល័ត ថ្មី ប្លែក និងផ្តល់ភាពងាយស្រួលដល់អតិថិជន

ភ្នំពេញ ៖ ជាទូទៅ ស្ទើរគ្រប់យានយន្ត បញ្ហាប្រេងម៉ាស៊ីនជាចំណុចសំខាន់បំផុតដែលត្រូវតែថែទាំ ជាពិសេសនៅពេលបើកបរទៅឆ្ងាយៗ ឬចេញទៅតាមបណ្តាខេត្តក្រុងផ្សេងៗ ដោយតម្រូវឲ្យអ្នកបើកបរត្រូវយកចិត្តទុកដាក់ខ្លាំង ឬផ្លាស់ប្ដូរឱ្យបានញឹកញាប់។ ជាមួយគ្នានេះ ដើម្បីផ្ដល់ភាពងាយស្រួល និងចំណេញពេលក្នុងប្ដូរប្រេងម៉ាស៊ីនយានយន្ត បច្ចុប្បន្ននេះ គេសង្កេតឃើញមានសេវាកម្មថ្មីមួយដែលមានទទួលប្ដូរប្រេងម៉ាស៊ីនចល័តដែលអាចទៅដល់ទីកន្លែង ឬនៅតាមផ្ទះ ក៏ដូចជាកន្លែងធ្វើការជាដើម។

ជាក់ស្ដែង លោក អឿ រ៉ាយុទ្ធ ជាម្ចាស់អាជីវកម្មប្ដូរប្រេងម៉ាស៊ីនចល័ត Mr. Lube បានប្រាប់ AMS Economy បានឲ្យដឹងថា ៖ សម្រាប់សេវាកម្មប្ដូរប្រេងម៉ាស៊ីនចល័តនេះ គឺបានផ្តល់ជូននូវភាពងាយស្រួលដល់អតិថិជនដែលមានម្ចាស់យានយន្ត ឬម្ចាស់រថយន្ត ដោយសារតែក្រុមការងារដែលជាអ្នកផ្តល់សេវាកម្មអាចចុះទៅដល់ផ្ទះ ឬតាមកន្លែងនានា ដែលអតិថិជនហៅទៅ។ ជាមួយការផ្តល់សេវាកម្មនេះ អតិថិជនអាចមានពេលធ្វើការគ្រប់គ្រាន់នៅកន្លែងការងារដោយផ្ទាល់ ឬនៅទីតាំងណាមួយដោយមិនចាំបាច់អង្គុយរង់ចាំយូរដូចនៅពេលទៅប្ដូរប្រេងម៉ាស៊ីននៅតាមរោងជាង យានដ្ឋានជួសជុល ដូចមុនទៀតនោះទេ។

លោកបន្ថែមថា៖

«អាជីវកម្មរបស់យើងខ្ញុំនេះ គឺមានត្រឹមឡានមួយគ្រឿងដែលមានផ្ទុកសម្ភារៈសម្រាប់ជាងក្នុងការប្ដូរប្រេងម៉ាស៊ីនតែប៉ុណ្ណោះ ហើយក្រៅពីការប្ដូរប្រេងម៉ាស៊ីន យើងក៏មានការពិនិត្យម៉ាស៊ីនរថយន្តឲ្យអតិថិជន ដែលអាចឲ្យគាត់ដឹងពីសភាពនៃម៉ាស៊ីនយានយន្ត និងអាចរកជួសជុលបានទាន់ពេល ចៀសវាងមានគ្រោះថ្នាក់ណាមួយកើតឡើងនៅពេលបើកបរលើដងផ្លូវ»។

បន្ថែមពីលើនេះ លោកក៏មានសេវាកម្មប៉ះកង់ ឬប្ដូរអាគុយផងដែរសម្រាប់ករណីរថយន្តណាដែលមានបញ្ហាបន្ទាន់ បញ្ឆេះមិនឆេះ តែមិនមែនជាសេវាកម្មចម្បងនោះទេ គ្រាន់តែជាករណីណាចាំបាច់ ពិសេសគិតដល់បងប្អូនារីៗដែលពិបាកក្នុងការជួសជុល ឬប្ដូរកង់នៅពេលមានបញ្ហាប៉ុណ្ណោះ។ ចំណែកអតិថិជនរបស់លោក ភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ដែលស្គាល់សេវាកម្មនេះតាមរយៈបណ្ដាញសង្គម ដូចជា Tik Tok និងក្រុម Telegram ជាដើម ហើយក៏មានអ្នកតាមខេត្តមួយចំនួនទាក់ទងដែរ ប៉ុន្តែដោយសារតែមិនទាន់មានសាខាទៅដល់ខេត្តនៅឡើយនោះ ភាគច្រើនត្រូវបានលោកបដិសេធ។ នេះជាអ្វីដែលម្ចាស់អាជីវកម្មខាងលើបានលើកឡើង។

គួរបញ្ជាក់ដែរថា លោក អឿ រ៉ាយុទ្ធ បានចាប់ផ្ដើមអាជីវកម្មប្ដូរប្រេងម៉ាស៊ីនចល័តនេះនៅឆ្នាំ២០២៣ ដោយសារខ្លួនមានជំនាញជួសជុលយានយន្តយូរឆ្នាំមកហើយ ណាមួយលោកមានចិត្តចង់បង្កើតអាជីវកម្មក្នុងដើមទុនតិច ដែលទាក់ទងនឹងថែទាំរថយន្ត ជាពិសេសលោកបានស្គាល់ និងដឹងពីគុណភាពប្រេងម៉ាស៊ីនច្បាស់ផងដែរនោះ ទើបលោកបានយករថយន្តសំណព្វចិត្តមួយគ្រឿង រួមជាមួយនឹងដើមទុនប្រមាណ ៥ពាន់ដុល្លារបង្កើតជាអាជីវកម្មនេះឡើង។

ដោយឡែក ពាក់ព័ន្ធនឹងផលលំបាកវិញ លោកបញ្ជាក់ដែរថា មិនសូវជាមានកត្តាប្រឈមអ្វីច្រើននោះទេ ក្រៅតែពីការខកណាត់ជាមួយអតិថិជនដោយសារការស្ទះចរាចរណ៍ប៉ុណ្ណ៉ ជាពិសេសពេលល្ងាច ប៉ុន្តែទោះជាយ៉ាងណា អតិថិជនក៏មានការយោគយល់ដែរ។ សម្រាប់ពេលអនាគត លោកចង់បង្កើតជាយានដ្ឋានមួយកន្លែង ក៏ដូចជាពង្រីកសេវាកម្មប្ដូរប្រេងចល័តនេះឲ្យទៅដល់តាមខេត្ត និងតំបន់ឆ្ងាយៗបន្ថែមទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក