សម្មភាពអាជីវកម្ម និងការ​វិនិយោគ​តាមបណ្ដោយផ្លូវ​ក្រវាត់ក្រុងទី​៣​ចាប់ផ្ដើម​រីកដុះដាល​ជា​បន្តបន្ទាប់

ភ្នំពេញ ៖ បន្ទាប់ពី​ផ្លូ​វក្រវាត់ក្រុងទី​៣ ត្រូវបានសាងសង់​រួចរាល់ គេស​ង្កេ​ត​ឃើ​ញថា​អា​​ជី​វក​ម្ម​ខ្នា​តូ​​ចៗ​​ជា​ច្រើន ចាប់ផ្ដើម​រីកដុះដាល​នៅតាមបណ្ដោយផ្លូវនេះ​ ដោយភា​គ​ច្រើន​ជា​អាជី​វកម្ម​លក្ខណៈគ្រួសារ ដើម្បីផ្ដល់​សេវាជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដង​ផ្លូ​វមួយនេះ ។​

ផ្លូវ​ក្រវាត់ក្រុងទី ៣ ត្រូវបាន​តភ្ជាប់ពីផ្លូវជាតិលេខ១​ កាត់ផ្លូវជាតិលេខ​២១ ផ្លូវជាតិ​២ លេខ​៣ លេខ​៤ និងបន្ត​តាម​​មហាវិថីឈ្នះឈ្នះទៅផ្លូវជាតិលេខ៥ និងទៅផ្លូវជាតិលេខ​៦ ។ ផ្លូវ​នេះ​មានសារ​សំខាន់ណាស់​ក្នុង​ការ​​​ប​ញ្ជៀ​ស​​ការ​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានីភ្នំពេញ និងសម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ធ្វើដំណើរ​ពីខេត្តមួយទៅ​ខេត្ត​មួយដោយ​មិន​ចាំ​បាច់​ឆ្លងកាត់រាជធានីភ្នំពេញ ។​

នៅតាមបណ្ដោយផ្លូវនេះដែរ គេឃើញមានអាជីវកម្ម​ថ្មីៗមួយចំនួន​ចាប់ផ្ដើម​ធ្វើសកម្ម​ ដោយកាលពីមុន​តំប​ន់​ផ្លូវ​​មួយ​នេះជា​តំបន់ស្ងាត់ជ្រងំ​ និងមិនមានអ្នកណា​ហ៊ានធ្វើដំណើរ​នោះទេ​នៅ​ពេលរាត្រី ហើយ​អាជី​វក​​ម្ម​ដែល​​​បើក​ដំណើរការ​នៅតាមបណ្ដោយផ្លូវ​នេះ មានដូច​ជា​អាហារ​ដ្ឋាន​​ចល័ត​ សម្រាប់បើក​លក់​នៅពេលរាត្រី មន្ទីរពេទ្យ​តូច​ៗ​ ក៏ដូចជា​ហាង​លក់​ទំនិញ​មួយ​ចំនួនផងដែរ ។

ក្រៅពីនេះ​ ក៏ឃើញ​មាន​សកម្មភាព​ម្ចាស់​ដី​ដែលនៅជាប់​នឹង​ផ្លូវ​ក្រវាត់ក្រុងទី ៣នេះ ចាប់ផ្ដើម​ចាក់​ដី​ឱ្យ​ស្មើ​នឹង​ផ្លូវ​ដើម្បីរៀបចំ​ជាឃ្លាំង​ ឬសំណង់រឹង​មាំ​នៅតាមបណ្ដោយផ្លូវ​ ដោយ​រំពឹង​ថា​មិនយូរទៀតទេ តំបន់​តាម​បណ្ដោ​យផ្លូវ​ក្រវាត់ក្រុង​ទី៣នឹង​សំបូរ​អាជីវកម្មចម្រុះ ដោយ​នឹង​មានមនុស្ស​ទៅរស់នៅកា​ន់តែ​ច្រើន​​​កុះក​រ​​ដូច​បណ្ដោយផ្លូវ​ក្រវាត់ក្រុង​ទី​១​និងទី២ដែរ ។

បើតាម​អ្នកជំនាញនៃវិស័យ​អចលនទ្រព្យជាច្រើន​បានមើលឃើញថា​ ការអភិវឌ្ឍផ្លូវក្រវាត់ក្រុង​របស់រដ្ឋា​ភិបា​ល​​ គឺបានបង្កើននូវ​សកម្មភាព​វិនិយោគ​នៅតំបន់ជាយក្រុង​ ជាក់ស្ដែង​តាមបទពិសោធន៍​កន្លង​មក​​នៅពេ​ល​រ​ដ្ឋា​ភិបា​លសាងសង់ផ្លូវក្រវាត់ក្រុង​១ និងទី​២​  ឃើញថា​ទទួលបានជោគជ័យ​ខ្ពស់ ដោយឃើ​ញ​សំ​ណ​ង់​ផ្ទះ​ល្វែង វីឡា និងអាជីវកម្មជាច្រើន​បាន​បង្កើតនៅតាមបណ្ដោយផ្លូវនោះ និងបានធ្វើឱ្យផ្លូវនោះ​ទាក់ទាញ​មនុ​ស្ស​​​​​ម​ករស់នៅកាន់តែច្រើន ។ អ្វីដែលជាការកត់សម្គាល់​នោះ បានធ្វើឱ្យតម្លៃដីនៅតាមបណ្ដោយផ្លូ​វក្រ​វាត់​ក្រុ​ង​​​មាន​សន្ទុះ​ងើបឡើង​មួយកម្រិតទៀត​ផងដែរ ។​

លោក​ ប៉ូ អ៊ាវគង់ នាយក​ប្រតិបត្តិក្រុមហ៊ុន​អចលនទ្រព្យ​ Advance Real Estate បានលើកឡើងថា តំបន់​តាមបណ្ដោយផ្លូវ​ក្រវាត់ក្រុង​ទី​៣នេះ មានសក្ដានុពល​ទៅលើ​ការ​សាង​សង់​ឃ្លាំង​​ និងរោងចក្រនាពេល​ប​ច្ចុ​ប្បន្ន​នេះ ពីព្រោះថា​ទីតាំងតាមបណ្ដោយផ្លូវ​នេះ គឺងាយស្រួ​លក្នុងការ​ដឹកជញ្ជូន​ ។ តំបន់​ដែ​ល​ទាក់ទាញខ្លាំង​ចន្លោះ​ពី​មហាវិថីឈ្នះឈ្នះទៅ​ផ្លូវ​ជា​តិលេខ​២ ហើយតំបន់នេះដែរ​ក៏កំពុង​មានការ​ចាប់​អា​រ​ម្ម​ណ៍​ពីសំណាក់​វិនិយោគិន​ផងដែរ ។​

លោកបន្តថា នៅពេល​ណា​មានការអភិវឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធ​ ទីនោះនឹង​មានកា​រទាក់ទាញលើការ​អភិវឌ្ឍ​ ហើយ​ប្រជាពលរដ្ឋ​ពីតំបន់​នានាក៏នឹង​ចូលមករស់នៅនិងធ្វើ​អាជីវកម្ម​នៅតំ​បន់​ថ្មី និង​តំប​ន់​ដែល​មាន​ហេដ្ឋា​រច​នាសម្ព័ន្ធខ្វាត់ខ្វែង​។ សម្រាប់ផ្លូវ​ក្រវាត់ក្រុង​ទី​៣នេះដែរ ក៏មាន​ផ្លូវ​តភ្ជាប់ជាច្រើន​ដែលតចេញពីផ្លូ​វមួយនេះ ទៅកាន់​តំបន់ផ្សេងៗទៀត ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

ធនាគារ​ពិភពលោក​បន្ត​ជួយ​កម្ពុជា​ឱ្យ​សម្រេចបាន​គោលដៅ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ពលរដ្ឋ​គ្រប់​គ្នា​ត្រឹម​ឆ្នាំ ​២០៣០​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ឯកឧត្តម​ ហែម​ វណ្ណឌី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ និង​លោក​ ​Guangzhe​ ​Chen​ ​អនុ​ប្រធាន​ទទួលបន្ទុក​ផ្នែក​ ​Planet​ ​នៃ​ធនាគារ​ពិភពលោក​ ​(​World​ ​Bank​) ​បាន​ពិភាក្សា​គ្នា​កាលពី​ថ្ងៃទី​០៨​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​អំពី​វឌ្ឍនភាព​នៃ​កំណែទម្រង់​វិស័យ​ទឹក​ស្អាត ​ការ​ពង្រឹង​អភិបាលកិច្ច​ ​និង​ការ​ពន្លឿន​ការ​អនុវត្ត​គម្រោង​នានា

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ឈរជើងយ៉ាងរឹងមាំនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ក្រុមហ៊ុន បាននិងកំពុងឈរជើងយ៉ាងរឹងមាំនៅកម្ពុជា ខណៈវត្តមានរបស់ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ (Nicolas Forissier) អំឡុងពេលទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ ថ្ងៃ ត្រូវបានរំពឹងថានឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា បន្ថែម