ព្រះសីហនុ ៖ ព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើការអភិវឌ្ឍក្នុងនាមជាប៉ូលសេដ្ឋកិច្ចទី២ប្រចាំប្រទេសជាមួយនឹងការប្រែក្លាយខ្លួនជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ រមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោកសម្រាប់ការស្នាក់នៅ និងការកម្សាន្ត ជាមជ្ឈមណ្ឌលគាំទ្រឧស្សាហកម្មភស្តុភាកម្មជាតិ មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា រចនាសម្ព័ន្ធខេត្តព្រះសីហនុត្រូវបានចែកចេញជា ០២ក្រុង និង ០៣ស្រុក មាន ២៣ ឃុំ និង៦សង្កាត់។ ខេត្តព្រះសីហនុមានអំណោយផលដល់ការវិនិយោគ ធុរកិច្ច ឧស្សាហកម្ម ទេសចរណ៍ កំពង់ផែអន្តរជាតិសមុទ្រទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលៀន ផ្លូវដែក តំបន់សេដ្ឋកិច្ចពិសេស ឆ្នេរសមុទ្រដ៏ស្រស់ស្អាត រមណីយដ្ឋានធម្មជាតិដ៏សម្បុរបែប និងជីវចម្រុះ។

ឯកឧត្តមបានបញ្ជាក់ថា ៖
“ខេត្តមានអត្រាកំណើនសេដ្ឋកិច្ច ៧,១ភាគរយ ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ (GDP) នៅឆ្នាំ២០២០ មាន ៤.៣៧៨ដុល្លាអាមេរិក ក្នុងមួយឆ្នាំ អត្រាភាពក្រីក្រធ្លាក់ចុះមកនៅត្រឹម ២,២៨ភាគរយ នៅឆ្នាំ ២០២១។ រាជរដ្ឋាភិបាលបានកំណត់ក្នុងផែនការរៀបចំដែនដីក្រុងព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣៨ រៀបចំនិងអភិវឌ្ឍ “ក្រុងព្រះសីហនុ ជាទីក្រុងស្នូល នៃប៉ូលអភិវឌ្ឍជាតិ ប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ប្រកបដោយភាពរស់រវើក ឆ្លាត និងបរិយាបន្ន””
តាមរយៈការអភិវឌ្ឍទីក្រុងទំនើបបៃតងប្រកបបដោយភាពច្នៃប្រឌិត និងបរិស្ថានរស់នៅល្អប្រសើរបំផុត ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ រមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុតលើ សកលលោកសម្រាប់ការស្នាក់នៅ និងការកម្សាន្ត មជ្ឈមណ្ឌលគាំទ្រឧស្សាហកម្មភស្តុភាកម្មជាតិ មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក ជាក្រុងគំរូគ្រប់គ្រងអភិបាលកិច្ចល្អ ប្រកបដោយសេវាទីក្រុង ហេដ្ឋារចនាសម្ព័ន្ធទីក្រុង បរិក្ខាទីក្រុង និងផ្តល់ការងារសម្បូរបែប។
កាលពីថ្ងៃ១៨តុលា ឆ្នាំ២០២១ វិទ្យាស្ថានផែនការ និង គំនូសប្លង់ទីក្រុង របស់ខេត្តស៊ិនជិន (Urban Planning and Design Institute of Shenzhen-UPDIS) បានចុះហត្ថលេខាជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកិច្ចសន្យាផ្តល់សេវាកម្មរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាពរបស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
បើតាមឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន គោលដៅនៃការរៀបចំផែនការមេសម្រាប់អភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះ គឺដើម្បីទាញយកសក្កានុពលអភិវឌ្ឍឱ្យស្របទៅនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក។ ជាពិសេសចាប់យកកាលានុវត្តភាពថ្មីៗ និងការទាក់ទាញបន្ថែមនូវការវិនិយោគ ធុរកិច្ច ដែលកើតពីការផ្លាស់ប្តូរខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅក្នុងតំបន់ចូលមកកម្ពុជា ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដោយសំដៅពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្ម វិស័យកសិកម្ម និងវិស័យសេវាកម្ម ប្រកបដោយចីរភាព និងភាពធន់។
ឯកឧត្តម បានបញ្ជាក់ បច្ចុប្បន្នកម្ពុជាបានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តព្រះសីហនុនេះឱ្យជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ ក្នុងការទាក់ទាញនិងស្រូបយកការវិនិយោគពីបរទេស ដែលអាចឈានក្លាយទៅជាក្បាលម៉ាស៊ីនមួយថ្មី សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យរីកលូតលាស់ទៅមុខឥតឈប់ឈរ។ ជាពិសេសប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content