ម្ចាស់ចំការមួយរូបប្រាប់ពីបច្ចេកទេសងាយៗក្នុងការសម្គាល់ទុរេនខ្មែរ

ទុរេន គឺជាផ្លែឈើមួយប្រភេទដែលមានរសជាតិផ្អែម ឈ្ងុយឆ្ងាញ់ យ៉ាងពិសេស និងមានតម្លៃថ្លៃ បើប្រៀបធៀបទៅនឹងប្រភេទផ្លៃឈើដទៃទៀត និងជាប្រភេទដំណាំដែលត្រូវការលក្ខខណ្ឌអាកាសធាតុសមស្របក្នុងការដាំដុះ។ ដើម្បីទទួលបានទុរេនមានរសជាតិឆ្ងាញ់ និងជាទិន្នផលក្នុងស្រុកពិតប្រាកដ អតិថិជនគួរយកចិត្តទុកដាក់លើចំណុចសំខាន់ៗមួយចំនួន មុនពេលទិញទុរេន។

ដោយសារទុរេនជាដំណាំរើសទីតាំង និងប្រភេទដី រួមទាំអាកាសធាតុក្តៅ ហើយសើមសម្រាប់ដាំដុះ ដែលគេអាចដាំបាន ដូចជានៅខេត្តបាត់ដំបង កំពត កោះកុង ត្បូងឃ្មុំ និងនៅខេត្តកំពង់ចាម ដែលគេតែងល្បីល្បាញថា ទុរេនបែកអន្លូង។ ដើម្បីជ្រើសរើសទុរេន ដែលមានគុណភាព និងជាកសិផលក្នុងស្រុក ម្ចាស់ចំការទុរេនបែកអន្លូងបានចែករំលែកបទពិសោធមួយចំនួនទាក់ទងនឹងការកត់សម្គាល់ទុរេន។

លោក ហេង ឆេងលី ម្ចាស់ចំការទុរេន តាលី ស្ថិតក្នុងតំបន់បែកអន្លូង បានមានប្រសាសន៍ទាក់ទងនឹងការមើលផ្លែទុរេនថា ៖

“គេអាចសម្គាល់ទុរេនក្នុងស្រុកបាន ដោយមើលលើចំណុចមួយចំនួនដូចជា ផ្លែរាងទ្រវែង បន្លាស្រួច ទងវែងនៅស្អាតល្អ ក្លិនក្រអូប ដោយសារទុរេនក្នុងស្រុកកាត់ផ្លែ នៅពេលគ្រប់អាយុទុំល្អ ខុសពីទុរេននាំចូលដែលគេត្រូវកាត់ទុករយៈពេលច្រើនថ្ងៃ”

លោកបានបន្ថែមថា ចំពោះទុរេនដែលមានគុណភាព សភាពខាងក្រៅមានរូបរាងស្អាតហើយ នៅពេលពុះទៅ សាច់ទុរេនមានល្មួតល្អ មានជាតិម្សៅខ្ពស់ ដែលផ្ដល់នូវរស់ជាតិផ្អែមឆ្ងាញ់ តួយ៉ាងប្រភេទទុរេនម៉ាន់ថង ដែលសាច់មានសភាពស្ងួតល្អ។

ក្រៅពីនេះ អតិថិជនអាចពិនិត្យទៅលើរដូវនៃការប្រមូលផល ដូចជាទុរេនបែកអន្លូងផ្ទាល់ រយៈពេលដែលពេញរដូវប្រមូលផលគឺនៅ ពាក់កណ្ដាលខែមិថុនា ដល់ពាក់កណ្ដាលខែកក្កដា ប៉ុន្តែចំការខ្លះក៏អាចប្រមូលផលមុន ឬក្រោយ ពោលគឺចន្លោះខែ មេសាដល់ខែ កក្កដាដែលគេអាចបេះបានមុនខ្លះៗផងដែរ។     

ថែមពីលើនេះ ការជ្រើសរើសទុរេនក៏អាស្រ័យលើទំនុកចិត្តនៃការលក់ដូរ ដូចជាអាជីវករខ្លះរកស៊ីស្មោះត្រង់ដែលទិញ និងលក់បន្តឱ្យអតិថិជននូវផ្លែទុរេនក្នុងស្រុកមានគុណភាព ចំណែកឈ្មួញ ឬក៏ចំការខ្លះក៏ត្រូវការផលចំណេញ ធ្វើការក្លែងបន្លំ ធ្វើឱ្យខូចឈ្មោះ និងខូចទីផ្សារទុរេនក្នុងស្រុកផងដែរ។

ម្ចាស់ចំការរូបនេះ បានបន្ថែមទៀតថា ដើម្បីទិញទុរេនបានល្អ ទាល់តែអ្នកផលិតមានទុរេនល្អ ដោយដាំដុះត្រូវតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ  ហើយអតិថិជនក៏អាចជ្រើសរើសយកកន្លែង ឬចំការណាដែលមានទំនុកចិត្តអាចផ្ដល់នូវផ្លែទុរេនដ៏មានគុណភាព សុវត្ថិភាព និងមានទំនុកចិត្តក្នុងអាជីវកម្ម។ គួរបញ្ជាក់ដែរថា ទោះបីមានការនាំចូលទុរេនពីប្រទេសជិតខាងដែលមានតម្លៃថោកជាង ក៏ទុរេនខ្មែរនៅតែពេញនិយម ដោយសារគុណភាព និងរសជាតិនៅតែល្អប្រសើរ ដែលធ្វើ​ឱ្យអតិថិជននិយមគាំទ្រ មិនថាទិញរាយ ឬក៏បោះដុំមកបេះដល់ចំការនោះទេ។ ឆ្លៀតនៅក្នុងឱកាសនេះ លោក ហេង ឆេងលី បានជំរុញ និងលើកទឹកចិត្តដល់ប្រជាជនខ្មែរចូលរួមគាំទ្រកសិផលក្នុងស្រុកទាំងអស់គ្នា ដែលក្រៅពីអាចជួយបង្កើនកម្រិតសេដ្ឋកិច្ចរបស់ប្រជាកសិករខ្មែរ ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ ដោយសារតែទិន្នផលទាំងនេះត្រូវបានផលិតចេញពីស្នាដៃកូនខ្មែរពិតៗ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក