ភ្នំពេញ ៖ ដូចលោកអ្នកបានដឹងខ្លះៗរួចមកហើយថា ទាំងប្រភេទអាជីវកម្មដែលគ្រប់គ្រងដោយគ្រួសារ ក៏ដូចជាក្រុមហ៊ុនដែលមានប្រព័ន្ធស្ដង់ដារ (មិនត្រឹមតែសាជីវកម្មធំៗប៉ុណ្ណោះទេ) បាន និងកំពុងមើលឃើញអំពីអត្ថប្រយោជន៍នៃការធ្វើសវនកម្មឯករាជ្យ ពិនិត្យមើលអាជីវកម្ម និងបញ្ជាក់ពីជំហរហិរញ្ញវត្ថុរបស់ពួកគេ ដើម្បីអាចធ្វើដំណើរស្របតាមផែនការ និងគម្រោងពង្រីកអាជីវកម្មបានយ៉ាងរលូន។

លោក សាន្ត ចន្ទកុម្ភៈ គណនេយ្យការជំនាញ និងសវនករឯករាជ្យ បានមានប្រសាសន៍ប្រាប់ AMS ឲ្យដឹងថា នៅពេលដែលអាជីវកម្មណាមួយមានភាពរីកចម្រើនកាន់តែច្រើន នោះការចុះបញ្ចីគណនេយ្យមានប្រតិបត្តិការកាន់តែច្រើន ហើយពីមួយថ្ងៃទៅមួយថ្ងៃប្រហែលជាមិនត្រឹមតែនាំមកនូវហានិភ័យជាមូលដ្ឋានដូចជាការក្លែងបន្លំ ឬការមិនអនុលោមតាមបទប្បញ្ញត្តិនោះទេ ថែមទាំងនាំមកនូវហានិភ័យពន្ធដារដែលជាកាតព្វកិច្ចផងដែរ។

ជាមួយនឹងការលើកឡើងខាងលើនេះ អ្នកជំនាញផ្នែកគណនេយ្យការ និងសវនករឯករាជ្យរូបនេះបានបញ្ជាក់ពីហេតុផលចំនួន ៨យ៉ាងសំខាន់ៗ ដែលម្ចាស់អាជីវកម្ម និងម្ចាស់ក្រុមហ៊ុនក្នុងវិស័យឯកជន គួរចាប់ដៃគូជាមួយសវនកម្មឯករាជ្យដើម្បីទទួលបានសេវាសវនកម្មឯករាជ្យជាជាងដល់ពេលជួបបញ្ហាទើបស្ទុះស្ទារកជំនួយនោះទេ។ហេតុផលសំខាន់ៗ និងចាំបាច់ទាំង៨ចំណុចរួមមាន ៖
១- ការអនុលោមតាមច្បាប់បញ្ញត្តិផ្សេងៗ ៖ អាជីវកម្មរបស់អ្នកអាចត្រូវបានតម្រូវឱ្យធ្វើសវនកម្មឯករាជ្យ ដោយសារបទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល ដូចជាច្បាប់ស្តីពីការបោះមូលបត្រ ច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ឬច្បាប់ស្តីពីគម្រោង ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាដើម។ ភាគីសវនកម្មឯករាជ្យអាចជួយធានាថាអ្នកកំពុងអនុវត្តតាមច្បាប់របស់រដ្ឋផ្សេងៗដែលទាក់ទិនទៅនឹងអាជីវកម្មរបស់អ្នក។ ការត្រួតពិនិត្យឯករាជ្យនេះអាចផ្តល់ឱ្យអ្នកបាននូវភាពប្រាកដថា អាជីវកម្មរបស់អ្នកកំពុងអនុលោមតាមបទប្បញ្ញត្តិទាំងនោះ។

២- អភិបាលកិច្ចល្អ ៖ ការមានសវនកម្មឯករាជ្យជាប្រចាំបង្ហាញទៅកាន់អ្នកខាងក្រៅថាអាជីវកម្មរបស់អ្នកបាន និងកំពុងខិតខំដើម្បីសម្រេចបាននូវស្តង់ដារល្អបំផុតមួយដែលអាចធ្វើទៅបាន។ ដូចនេះហើយ អាជីវកម្មនោះ មិនបាច់មានការព្រួយបារម្ភចំពោះការត្រួតពិនិត្យរបស់សវនកម្មឯករាជ្យនោះទេ។ ច្រើនជាងនេះទៅទៀត នៅពេលដែលអាជីវកម្មមានការពាក់ព័ន្ធនឹងម្ចាស់ភាគហ៊ុន ឬវិនិយោគិនដែលមិនបានធ្វើសកម្មភាពគ្រប់គ្រងដោយផ្ទាល់ក្នុងអាជីវកម្មនោះ សេវាសវនកម្មឯករាជ្យជួយបន្ថែមទំនុកចិត្តបន្ថែមដល់ភាគីទាំងនោះដោយសារតែអាជីវកម្មបានធ្វើឡើងស្របតាមគោលការណ៍ត្រឹមត្រូវ។
៣- ទប់ស្កាត់ការក្លែងបន្លំ ៖ ប្រសិនបើអ្នកគិតថា អ្នកជាម្ចាស់អាជីវកម្ម អ្នកនឹងជួលតែមនុស្សដែលអ្នកមានទុកចិត្តបំផុតតែប៉ុណ្ណោះ ប៉ុន្តែអ្នកមិនអាចដឹងទេថា គេជាអ្នកកេងបន្លំ ឬមិនមែន ដោយគ្រាន់តែក្រលេកមើលពួកគេតែមួយភ្លេត។ សវនកម្មឯករាជ្យនឹងពិនិត្យឡើងវិញនូវកំណត់ត្រាអាជីវកម្ម និងដំណើរការអាជីវកម្ម ដោយគ្មានទំនាស់ផលប្រយោជន៍នៃទំនាក់ទំនងផ្ទាល់ខ្លួនឡើយ។
៤- ការដេញថ្លៃការងារ ៖ ប្រសិនបើអាជីវកម្មរបស់អ្នកស្ថិតនៅក្នុងឧស្សាហកម្មដែលការដេញថ្លៃការងារនោះវាគឺជារឿងធម្មតាទៅហើយ ដូចជាឧស្សាហកម្មសំណង់ដែលជារឿយៗគេតម្រូវឲ្យក្រុមហ៊ុនទាំងនោះមានរបាយការណ៍ហិរញ្ញវត្ថុដែលបានចេញដោយសវនករឯករាជ្យ។ ការនេះជាផ្នែកមួយនៃដំណើរការដេញថ្លៃអាចផ្តល់ឱ្យអ្នកនូវអាទិភាពឈ្នះការដេញថ្លៃទៅលើអាជីវកម្មដែលមិនមានរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ។
៥- តម្រូវការធនាគារ ៖ ការផ្តល់ហិរញ្ញប្បទានជាញឹកញាប់អាចជាឧបសគ្គចម្បងសម្រាប់អាជីវកម្ម។ ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មទៅកាន់ធនាគារនៅពេលរៀបចំស្នើសុំកម្ចីអាចជួយបន្ថែមអត្រាជោគជ័យកាន់តែច្រើនចំពោះពាក្យស្នើសុំរបស់អ្នក ដោយសារវាបានផ្តល់នូវទំនុកចិត្តបន្ថែមទៀតដល់ធនាគារចំពោះស្ថានភាពហិរញ្ញវត្ថុរបស់អ្នក និងដំណើរការដែលបានអនុវត្តន៍នៅក្នុងអាជីវកម្មរបស់អ្នក។

៦- ការជួយកែលម្អប្រព័ន្ធដំណើរការអាជីវកម្ម ៖ ទោះបីជាមិនមានភាពទន់ខ្សោយ ឬភាពខ្វះចម្លោះនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងត្រូវបានរកឃើញនៅពេលធ្វើសវនកម្មឯករាជ្យក៏ដោយ ក៏ការមានសវនកម្មឯករាជ្យអាចជួយស្វែងរកនូវផ្នែកណាមួយនៅក្នុងអាជីវកម្មរបស់អ្នក ដែលប្រព័ន្ធនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់អ្នកអាចត្រូវបានកែលម្អឲ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធ ។
៧- ការផ្តល់ទំនុកចិត្តជូនអ្នកផ្តត់ផ្គង់ ៖ ប្រសិនបើអាជីវកម្មលោកអ្នកតម្រូវទិញផលិតផលសំខាន់ៗពីអ្នកផ្គត់ផ្គង់អន្តរជាតិ ក្រុមហ៊ុនធំៗទាំងនោះតម្រូវឲ្យលោកអ្នកផ្ញើរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មដោយសវនករឯករាជ្យដើម្បីឲ្យប្រាកដថា ក្រុមហ៊ុនលោកអ្នកមិនជាប់ទណ្ឌកម្មអន្តរជាតិ ជាក្រុមហ៊ុនស្អាតស្អំជាដើម។
៨- ការត្រៀមខ្លួនរួចជាស្រេចដើម្បីចុះបញ្ចីផ្សារមូលប័ត្រ ឬលក់ភាគហ៊ុន ៖ នៅពេលអាជីវកម្មគ្រួសារមានការធំធាត់ដល់ចំណុចរបត់មួយ ការបង្វែរខ្លួនទៅជាក្រុមហ៊ុនសាធារណៈមិនមែនមួយថ្ងៃ ឬពីរថ្ងៃនោះទេ។ ការមានសេវាសវនកម្មជាប្រចាំគឺជាការត្រៀមខ្លួនយ៉ាងម៉ត់ចត់ដើម្បីក្លាយជាក្រុមហ៊ុនចុះបញ្ចីនៅផ្សារមូលប័ត្រ ព្រោះច្បាប់តម្រូវឲ្យមានរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មដោយសវនករឯករាជ្យយ៉ាងហោចណាស់ក៏ ២ ទៅ ៣ ឆ្នាំដែរ។ ម្យ៉ាងវិញទៀត អ្នកវិនិយោគបុគ្គល ដែលមានសក្តានុពលក៏ត្រូវការរបាយការណ៍ហិរញ្ញវត្ថុដែលចេញដោយសវនករឯករាជ្យផងដែរមុនពេលគេសម្រេចចិត្តធ្វើការវិនិយោគជាមួយ។
អាស្រ័យដូចបានលើកឡើងទាំង៨ចំណុចខាងលើនេះ ម្ចាស់អាជីវកម្ម ក៏ដូចជាម្ចាស់ក្រុមហ៊ុននានាអាចធ្វើការពិចារណា ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការអាជីវកម្មមិនប្រឈមទៅនឹងហានិភ័យណាមួយដែលអាចកើតមាន។ ដើម្បីយល់កាន់តែច្បាស់ពីបញ្ហាទាំងអស់នេះលោកអ្នកអាចទាក់ទងលោក សាន្ត ចន្ទកុម្ភៈ គណនេយ្យការជំនាញ និងសវនករឯករាជ្យ លេខចុះបញ្ចី៖ I-00344 តាមរយៈ Email: apolloinvestment.manager@gmail.com | sankompheak@gmail.com Tel: 081 288 858 ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content