ជារៀងរាល់ថ្ងៃប្រជាជនលើពិភពលោករាប់រយលាននាក់ដែលបានធ្វើដំណើរតាមផ្លូវរថភ្លើងដើម្បីប្រកបការងារ និងអាជីវកម្មរបស់ពួកគេ ឬមានន័យថាសកម្មភាពសេដ្ឋកិច្ចក៏អាស្រ័យលើមធ្យោបាយធ្វើដំណើរប្រភេទនេះដែរ ដែលមានតម្លៃនៃការចំណូលរហូតទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំផងដែរ។

ក្នុងពេលពិភពលោកកំពុងជួបវិបត្តិសកល ជាពិសេសបញ្ហាបម្រែបម្រួលអាកាសធាតុផងនោះ ការធ្វើដំណើរដោយរថភ្លើងបានក្លាយទៅជាជម្រើសដ៏ល្អបំផុតជំនួសឲ្យការធ្វើដំណើរតាមរយៈយន្តហោះដែលជាទូទៅចំណាយច្រើន និងអាចបណ្តាលឲ្យមានការប៉ះពាល់ខ្លាំងដល់បរិស្ថានទៀតផង។
បណ្តាញធ្វើដំណើរដ៏ចាក់ស្រេះរាប់រយរាប់ពាន់គីឡូម៉ែត្រនៅជុំវិញពិភពលោកនៃខ្សែរថភ្លើងបានត្រៀមខ្លួនរួចរាល់ និងទាន់ពេលវេលាដែល
កំពុងមានតម្រូវការចាំបាច់បែបនេះ ជាពិសេសបូករួមទាំងបច្ចេកវិទ្យាកាន់តែប្រសើរបានធ្វើឲ្យការធ្វើដំណើរមានភាពលឿនរហ័សជាងកាលពីអតីតកាល និងមានផាសុកភាពខ្លាំង។
គិតចាប់តាំងពីឆ្នាំ១៩៨០មកគេជឿជាក់ថា កញ្ចប់ថវិកាដល់ទៅរាប់រយពាន់លានដុល្លារត្រូវបានរដ្ឋាភិបាល និងបណ្តាក្រុមហ៊ុននានាធ្វើការវិនិយោគទៅក្នុងវិស័យដឹកជញ្ជូនដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបខ្លាំង ឬដោយខ្សែរថភ្លើងល្បឿនលឿន (high-speed railway) តាំងតែពីតំបន់អាស៊ីរហូតទៅដល់អឺរ៉ុប។
ពិភពលោកបានធ្វើការប្រកួតប្រជែងគ្នាទៅលើការអភិវឌ្ឍវិស័យដ៏មានសក្តានុពលមួយនេះ ជាក់ស្តែងប្រទេសចិនក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះត្រូវបានគេមើលឃើញថាបានដើរនាំមុខគេយ៉ាងខ្លាំងក្នុងការកសាងបណ្តាញខ្សែរថភ្លើងដ៏ធំបំផុតរបស់ពិភពលោក ឬប្រមាណជា ៣៨ ០០០គីឡូម៉ែត្រមកហើយដែលអាចឲ្យពលរដ្ឋរបស់ខ្លួនអាចធ្វើដំណើរបានទៅដល់គ្រប់ជ្រុងទាំងអស់របស់ប្រទេស។
ក្រៅពីនេះប្រទេសអេស្ប៉ាញ, ប្រទេសអាល្លឺម៉ង់, ប្រទេសអ៊ីតាលី, ប្រទេសប៊ែលហ្សិក និងប្រទេសអង់គ្លេសផងដែរ ត្រូវបានគេមើលឃើញថាកំពុងធ្វើការពង្រឹកបណ្តាញខ្សែរថភ្លើងរបស់ខ្លួននៅពាសពេញប្លុកអឺរ៉ុបទាំងអស់ ហើយជឿជាក់ថានឹងអាចដើរតាមបានដូចចិនឲ្យពលរដ្ឋបានធ្វើដំណើរទៅគ្រប់ជ្រុងនៅដើមទសវត្សរ៍ឆ្នាំ២០៣០ខាងមុខនេះ ខណៈដែលកាលពីឆ្នាំ២០១៨ ប្រទេសអាហ្វ្រិកបានជាប់ឈ្មោះជាអ្នកដែលមានផ្លូវរថភ្លើងល្បឿនដំបូងគេនៅពេលដែលខ្សែរថភ្លើង Al-Boraq ចាប់ផ្តើមដំណើរការជាខ្សែរថភ្លើងធ្វើដំណើរពីប្រទេសម៉ារ៉ុកទៅដល់ប្រទេសអេហ្ស៊ីប។
ជាបន្តបន្ទាប់ក្រោយមកនៅទីកន្លែងផ្សេងៗទៀតនៃពិភពលោកដូចជានៅប្រទេសកូរ៉េខាងត្បូង, ប្រទេសអារ៉ាប៊ីសាអូឌីត និងកោះតៃវ៉ាន់ជាដើម្បីបាននាំគ្នាធ្វើការអភិវឌ្ឍខ្សែរថភ្លើងល្បឿនលឿនដូចគ្នាដែរបូករួមទាំងឥណ្ឌា, ថៃ, រុស្ស៊ី, និងអាមេរិកផងដែរ សុទ្ធតែមានជាប់ឈ្មោះជាប្រជាជាតិដែលបានដាក់ការប្តេជ្ញាចិត្តក្នុងការកសាងបណ្តាញខ្សែរថភ្លើងល្បឿនលឿន high-speed railway ដែលជាទូទៅគេកំណត់យកល្បឿនចាប់ពី២៥០គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ។ គួរឲ្យដឹងដែរថា បច្ចុប្បន្នខ្សែរថភ្លើងដែលមានល្បឿនលឿនខ្លាំងជាងគេបំផុតរបស់ពិភពលោកនោះគឺជាខ្សែរថភ្លើងរបស់ចិនដែលមានឈ្មោះថា Shanghai Maglev ដែលមានល្បឿនរហូតទៅដល់៤៦០គីឡូម៉ែត្រក្នុងមួយម៉ោងតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិ Pudong airport ទៅដល់ស្ថានីយរថភ្លើង Longyang Road station កណ្តាលទីក្រុងសៀងហៃ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/10/2026
បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/10/2026
បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

សិប្បកម្មកែច្នៃដូង ១៥ មូលដ្ឋាន ប្រើទុនជិត ៤៦ម៉ឺនដុល្លារ កំពុងដំណើរការ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/10/2026
ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content