អ្នកជំនាញនិយាយពីតម្រូវការទីផ្សារម្ហូបអាហារក្នុងតំបន់ខណ្ឌសែនសុខ

ភ្នំពេញ ៖ ពីមួយថ្ងៃទៅមួយថ្ងៃ សកម្មភាពនៃការអភិវឌ្ឍទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធរួមមានបណ្តាញផ្លូវថ្នល់ខ្វាត់ខ្វែង សំណង់អគារវិស័យរដ្ឋ និងវិស័យឯកជន ជាពិសេសផ្នែកលំនៅដ្ឋានរាប់ម៉ឺនខ្នងនៅក្នុងខណ្ឌសែនសុខបានកើនឡើងជាបន្តបន្ទាប់ជាមួយកំណើនប្រជាសាស្ត្រយ៉ាងច្រើន ដែលជំរុញឱ្យតម្រូវការនៃទីផ្សារចំណីអាហារនៅក្នុងខណ្ឌមួយនេះកើនឡើងខ្ពស់។

លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន Premium Housing Group បានមានប្រសាសន៍ថា ខណ្ឌសែនសុខបានក្លាយជាខណ្ឌដែលមានភាពរីកចម្រើនយ៉ាងលឿន និងបានអភិវឌ្ឍន៍ទៅជាតំបន់ពាណិជ្ជកម្មថ្មីមួយទៀតបន្ទាប់ពីខណ្ឌទួលគោកដែលនៅជាប់គ្នា។

លោកឧកញ៉ាបានបន្តថា នៅក្នុងតំបន់មួយដែលមានភាពរីកចម្រើន និងអភិវឌ្ឍន៍ នឹងមានមនុស្សចូលទៅរស់នៅកាន់តែច្រើន ជាក់ស្ដែងខណ្ឌសែនសុខនៅពេលបច្ចុប្បន្ន ទាំងអ្នករស់នៅក្នុងតំបន់ និងអ្នកដែលធ្វើដំណើរឆ្លងកាត់មានច្រើនជាង៧០ម៉ឺននាក់ ដែលកំណើននៃចំនួនមនុស្សទាំងអស់នេះបានចូលរួមបង្កើនប្រជាប្រិយភាពតំបន់ និងទាក់ទាញគម្រោងវិនិយោគថ្មីៗបន្ថែមទៀត។

លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី បានមានប្រសាសន៍បន្តទៀតថា ៖

“ជាធម្មតា នៅតំបន់ណាដែលមានការអភិវឌ្ឍន៍ និងមានមនុស្សរស់នៅច្រើន ហើយកំណើននៃតម្រូវការផ្នែកទីផ្សារចំណីអាហារក៏កើនឡើងដូចជាគ្នា។ បច្ចុប្បន្ននៅក្នុងខណ្ឌដែលកំពុងមានភាពរីកចម្រើនមួយនេះ យើងឃើញមានផ្សារទំនើបៗមួយចំនួន ប៉ុន្តែផ្សារទំនើបទាំងអស់នេះនៅមិនទាន់បានឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋក្នុងតំបន់នៅឡើយនោះទេ ដូច្នេះតម្រូវការទីផ្សារផ្នែកចំណីអាហារនេះនៅតែមាន ជាពិសេសប្រភេទផ្សាររៀបរយដែលមានស្តងដារ អនាម័យ មានសោភ័ណភាព ដូចជាផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខជាដើម”

លោក សោម កែវម៉ាលីដា នាយកប្រតិបត្តិផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បានមានប្រសាសន៍ថា វត្តមាននៃផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ គឺជាផ្សារដែលបំពេញនូវតម្រូវការប្រចាំថ្ងៃជាក់ស្ដែងរបស់អ្នកដែលរស់នៅក្នុងសហគមន៍។ សម្រាប់អ្នកដែលមានតម្រូវការគឺតម្រង់ទៅកាន់ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ខណៈដែលបណ្តាផ្សារទំនើបមួយចំនួនមានមនុស្សចូលច្រើន ប៉ុន្តែមានអ្នកខ្លះទៅជាលក្ខណៈកម្សាន្ត ដែលមិនមានតម្រូវការទិញទំនិញនោះទេ។

យ៉ាងណាក៏ដោយ លោកបានបង្ហាញពីក្ដីរំពឹងថា នៅថ្ងៃខាងមុខនេះ ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ នឹងក្លាយជាទីតាំងដ៏សកម្មក្នុងការបំពេញតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់មនុស្សរាប់ម៉ឺននាក់ដែលរស់នៅក្នុងតំបន់ក៏ដូចជាអ្នកនៅតំបន់ក្បែរខាងផងដែរ ព្រោះនៅទីនេះមានទាំងការលក់រាយ និងបោះដុំ ជាពិសេស តាមបណ្តាផ្សារផ្សេងៗទៀតនៅក្នុងតំបន់ក៏អាចទទួលយកនូវការផ្គត់ផ្គង់ទំនិញពីផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខទៅលក់បន្តយកចំណេញបានយ៉ាងងាយស្រួល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព