អ្នកជំនាញ ៖ គួររំលែកពេលវេលា​ដែលគួរលក់​អចលនទ្រព្យ​​ដើម្បីទទួលបានប្រាក់ចំណេញខ្ពស់

ភ្នំពេញ ៖ រហូតមកដល់ពេលនេះ ​អចលនទ្រព្យ​នៅតែជា​វិស័យមួយ​​ដែលពេញ​និយម​សម្រាប់​អ្នកវិ​និយោ​គ ប៉ុន្តែ​នៅក្នុងកាលៈទេសៈ​នេះដែរ ការ​លក់​អចលនទ្រព្យ​មិនសូវជាទទួលបាន​នូវផលចំណេញនោះទេ។ អាស្រ័យដូចនេះ លោក ​សន សៀប ប្រធាន​សមាគម​អ្នកវាយ​តម្លៃ និងភ្នាក់ងារ​អចលវត្ថុ​កម្ពុជា បានចែករំលែក​នូវ​បទ​ពិ​សោ​ធន៍ និងពេលវេលា​ដែលល្អសម្រាប់​លក់​អចលនទ្រព្យឱ្យ​ទទួល​បានប្រាក់​ចំណេញខ្ពស់ ។

លោក សន សៀប បានមានប្រសាសន៍ថា​ ជាទូទៅ​អ្នកមានអចលនទ្រព្យ​ដាក់លក់​ប្រាកដ​ណាស់ច្បាស់​ជា​ចង់​​បានតម្លៃខ្ពស់ ហើយ​អ្នក​ទិញអចលនទ្រព្យ​វិញ ចង់ទិញអចលនទ្រព្យ​ដែល​មានតម្លៃក្រោមទីផ្សារ​ និងស្ថិត​នៅទីតាំង​ល្អៗ​ ដូច្នេះនេះ រឿងពីរ២នេះ គឺមិនស្រ​បគ្នា​ទេ ។​

លោកបន្តថា ៖ ទ្រឹស្ដីទិញលក់ គេនិយាយថា ទិញ​នៅពេល​មានអ្នកលក់ ចំណែកលក់ គឺនៅពេល​មានអ្នកទិញ ទើប​ធ្វើឱ្យការ​លក់ ​និងការទិញត្រូវ​រ៉ូវគ្នា និង​ទទួលបានផល​ចំណេញទាំងសងខាង។ ការលក់​អ​ចល​ន​ទ្រ​ព្យ​​នៅពេល​ដែល​មានអ្នកទិញ គឺ​នឹងទទួល​បានផល​ចំណេញខ្ពស់ ពីព្រោះថា​នៅពេល​មាន​អ្ន​ក​ណាច​ង់​ទិ​ញ​អ​​ចល​នទ្រព្យ​ ​គេ​ប្រាកដ​ណាស់​នឹងផ្តល់​តម្លៃខ្ពស់​ ព្រោះគេ​ត្រូវការ​អចល​នទ្រព្យ​សម្រាប់ប្រើ​ប្រា​ស់​ក្នុងតម្រូវការ​ចាំបាច់របស់គេ។ ដោយឡែក នៅពេលគេចង់បាន​អចលនទ្រព្យ​ ទោះតម្លៃរាង​ខ្ពស់​បន្តិច​ក៏គេ​ហ៊ានឱ្យដែរ ដូច្នេះ​ការលក់អចលនទ្រព្យ​នៅពេល​មានតម្រូវការ​នឹង​ទទួលបានផល​ចំណេញ​ខ្ពស់។​

លោកបន្ថែមថា ចំណែកការទិញ​អចលនទ្រព្យវិញ គឺទិញ​នៅពេល​មានអ្នក​ចង់លក់​​ហើយនៅទីតាំង​ល្អ ។​ នៅពេល​ដែល​ចង់​លក់​កាន់តែខ្លាំង តម្លៃអចលនទ្រព្យ​នោះ​នឹងអាច​ទាបជាង​ទីផ្សារ​ជាក់ស្ដែង​ ហើយអាច​រក​បាននៅទីទាំង​ល្អ ដែលអាច​នឹងមានឱកាស​ឡើងថ្លៃនៅពេលអនាគតផងដែរ។ ក្នុ​ងស្ថានភាព​បច្ចុប្បន្ន​នេះ គឺជា​ឱកាស​ល្អស​ម្រាប់អ្នកមានលុយ​ក្នុ​ងកា​រប្រមូលទិញ​អចលនទ្រព្យក្រោមទីផ្សារ និងអាច​រក​ប្រាក់ចំណេញ​មក​វិញនៅពេល​ស្ថានភាពសេដ្ឋកិច្ច​បានប្រសើរឡើង ។

លោក​បន្ថែមទៀតថា ៖ គ្រប់អចលនទ្រព្យ​ទាំងអស់​មិនប្រាកដថាអាច​ទិញ​បានក្នុង​តម្លៃធូរ​នាពេល​នេះ និង​លក់​បានតម្លៃខ្ពស់ទាំងអស់​នៅពេលខាងមុខ​នោះទេ ​។​ អចលនទ្រព្យ​​ទិញ​បានក្នុងតម្លៃធូរ ហើយលក់​វិញនៅពេល​អនាគតក្នុងតម្លៃខ្ពស់​ តែអចលនទ្រព្យ​ខ្លះ​ទិញ​ក្នុងតម្លៃធូរ រយៈពេល​ ៣ – ៤​ ​ឆ្នំាហើយ​ក៏នៅ​តែ​មិន​ឡើង​ថ្លៃដែរ ។​ សរុប​សេចក្ដី ក្នុងវិបត្តិគឺជាឱកាស​ក្នុងការ​ទិញអចលនទ្រព្យ  តែវាមិនល្អសម្រាប់អ្នក​ត្រូ​វ​ការ​លក់​អចលនទ្រព្យ ពីព្រោះក្នុងស្ថានភាព​ដែលវិបត្តិ​មានអ្នកលក់​អចលនទ្រព្យ​ក្រោម​ទីផ្សារ​មានច្រើន​ជាង​អ្នក​ទិញ ដូច្នេះហើយ​ក្នុងស្ថានភាពបែបនេះ គឺល្អសម្រាបទិញ​តែមិនសូវ​ល្អសម្រាប់ការលក់។​

អ្នក​នាង​ អាន សុធីតា នាយិកា​ប្រតិបត្តិ​ ក្រុមហ៊ុន​អចលនទ្រព្យ PropNex Cambodia ក៏បានលើកឡើងផងដែរថា​ ក្នុងស្ថានភាពណា​ក៏ដោយ​ បើអចលនទ្រព្យ​ដែលទិញរយៈពេល​ ៤ទៅ៥ឆ្នាំហើយ តែនៅតែមិនអាច​ឡើង​ថ្លៃ​បាន មិនគួរទុកទ្រព្យ​នោះឱ្យ​ទំនេរទេ គួ​រលក់​វា​ចេញហើយយកលុយ​ទៅរកទិញ​អចលនទ្រព្យ​ផ្សេង​នៅ​ទីតាំ​ង​​ផ្សេ​​ងដើម្បីបង្កើនទ្រព្យបន្ត​ទៀត ដោយមិនគួរ​ខាត​ពេល​ដោយទ្រព្យ​មិនកើននោះឡើយ  ។

ក្រៅពីនេះ មានអ្នកជំនាញ​នៃវិស័យអចលនទ្រព្យខ្លះទៀត​ក៏បាន​ផ្ដល់ជាយោបល់ថា សម្រាប់អ្នកចង់ទិញ​អចលនទ្រព្យ​នាពេ​ល​បច្ចុប្បន្ន​នេះ បើ​អចលនទ្រព្យ​នោះលក់​មិនក្រោមតម្លៃទីផ្សារទេមិនគួរទិញនោះឡើយ ហើយតម្លៃក្រោមទីផ្សារ​ប្រមាណពី៣០​ទៅ​៥០​ឆ្នាំ​ចាំទិញ បើលក់​ក្នុងតម្លៃទីផ្សារ​វាមានឱកាស​តិច​ណាស់​ក្នុងការ​ឡើង​ថ្លៃនាពេល​ខាងមុខ និងត្រូវការពេលវវេលា​យូរ​ដើម្បីទទួល​បានប្រាក់​ចំណេញ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ