ឧកញ៉ា ឃាង ពុទ្ធី ៖ វិស័យ​អចលនទ្រព្យ​ត្រូវការ​ពេល ៣-៥ឆ្នាំ ដើម្បីជំរុញ​ និងស្ដារ​ឡើងវិញ

ភ្នំពេញ ៖  ស្ថានភាពអចលនទ្រព្យ​ទាំងក្នុ​ងប្រទេស​ និងក្នុងតំបន់​នាពេល​បច្ចុប្បន្ន​នេះ​ត្រូវ​បានមើលឃើញថា ​​​នៅតែ​បន្ត​ជួប​បញ្ហា​ និង​វិបត្តិ​ ខណៈដែល​អ្នកជំនាញ​នៅក្នុងវិស័យ​អចលនទ្រព្យបានលើកឡើងថា ​វិស័យមួយ​នេះត្រូវ​ការ​ពេលវេលា​យ៉ាង​ហោច​ណាស់ក៏៣-៥ឆ្នាំ​ ដើម្បី​ជំរុ​ញ ​​​និ​ងស្ដារ​ឱ្យសន្ទុះឡើងវិញ ។

លោក​ឧកញ៉ា ឃាង ពុទ្ធី​ ប្រធានក្រុមប្រឹក្សាភិបាល​នៃ​សមាគម​អ្នកជំនាញអចលនទ្រព្យ​បានឱ្យដឹងថា គិតចាប់ពីឆ្នាំនេះរហូត​៥ឆ្នាំទៅមុខទៀត​ វិស័យ​អចលនទ្រព្យ​កម្ពុជា ជាពិសេស​វិស័យសំណង់​វា​មិនអាច​មាន​ការ​វិនិយោគ​ថ្មីៗក្នុងទំហំទុនច្រើននោះទេ តែ​វាជាពេលវេលា​ដែលត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ហា​ដែលកើតឡើង​នៅពេល​នេះ។ ​បច្ចុប្បន្ននេះ ផ្នែកលំនៅដ្ឋានមានការ​អភិវឌ្ឍ​ច្រើន ប៉ុន្តែមិនមានអ្នកទិញ ហើយលំនៅដ្ឋានខ្លះក៏ត្រូវ​បានក្រុមហ៊ុន​រឹបអូសយកវិញ ​ព្រោះតែម្ចាស់ផ្ទះមិនមាន​លុយបង់រំលស់​ជាមួយក្រុមហ៊ុន​អភិវឌ្ឍន៍បន្តទៀត។

លោកឧកញ៉ា​បន្តថា​ ៖

“យើង​ងាកទៅមើល​សំណង់​ដែលជាប់គាំង​នៅក្នុង​ក្រុងព្រះសីហនុរយៈ​ពេល​៣ឆ្នាំហើយ នៅតែដោះស្រាយ​មិនទាន់អស់​នៅឡើយ ហើយ​ក៏ចាប់ផ្ដើមមកជួបវិបត្តិ​ដោយសារតែ​កូវីដ១៩ និង​វិបត្តិ​នៃ​សង្គ្រាម​រវាង​រុស្ស៊ី​ និងអ៊ុយក្រែន​ ដូច្នេះហើយពី​ពេលនេះទៅ៥ឆ្នាំខាងមុខទៀត គឺជាពេលវេលា​ដែលយើង​ត្រូវ​ដោះស្រាយបញ្ហា​ដែល​បានកើតឡើង​តាំងពីកូវីដ​១៩ និង​វិបត្តិថ្មីៗនៃសង្គ្រាម​រវាង​ដែល​បណ្ដាលឱ្យ​កើនឡើង​នៃអតិផរណា។”

លោក​ឧកញ៉ា​បន្ថែមថា ៖

“នៅរយៈ​ពេល​៥ឆ្នាំក្រោយ​ នៅពេលស្ថានភាព​អាក្រក់​នៃវិស័យ​អចលនទ្រព្យបាន​ប្រ​សើរ​ តម្រូវការ​ទីផ្សារ​​អាច​នឹង​ងើបឡើងវិញ ដូច្នេះទើបអាច​មានការ​វិនិយោគថ្មីៗចូលមកកម្ពុជា ប៉ុន្តែ​យ៉ាង​ណា​ក្ដី ការ​វិនិយោគ​ក្នុងវិស័យនេះនាពេលអនាគត​ គឺត្រូវ​មានកា​រគិតគូរ​ម៉ត់ចត់ ​ជាពិសេស​​ការត្រួតពិនិត្យ​ពី​សំណាក់អាជ្ញាធរ​​ និងអ្នកពាក់ព័ន្ធដើម្បីឱ្យ​ការ​វិនិយោគ​ប្រកបដោយ​រន្តរភាព។”​

អ្នកនាង ​គឹម​ គិនកេសា​ នាយិការងនៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងផងដែរថា​​ ​នៅក្នុងឆ្នាំ២០២៣​នេះ គម្រោង​វិនិយោគថ្មី​ៗមិនសូវជា​មានទេ គឺមានគម្រោងដែលបានផ្អាក​​កាលពីអំឡុង​កូវីដ១៩ ដែល​ចាប់​ផ្ដើម​ដំណើរការ​ឡើងវិញ តែក៏មិនសូវ​ជា​មានច្រើននោះដែរ ។​

អ្នកនាង​ក៏បាន​បញ្ជាក់​ប្រាប់ដល់វិនិយោគិន​ទាំង​ក្នុង និងក្រៅ​ប្រទេស​ឱ្យមានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ចំពោះ​ការ​បណ្ដាក់ទុនវិនិយោគ​ក្នុងវិស័យ​អចលនទ្រព្យ​ ពីព្រោះថា​ក្នុ​ងឆ្នាំ២០២៣​នេះ ស្ថានភាព​មើល​ទៅហាក់​កាន់តែពិបាក​ជា​ងឆ្នាំ២០២១​ និង​ឆ្នាំ២០២២​ទៅទៀត  ។

គួរបញ្ជាក់ដែរថា ក្នុងចំណោមផ្នែក​ផ្សេងៗនៃវិស័យ​អចលនទ្រព្យ ត្រូវបានមើល​ឃើញថា ទីផ្សារ​ដីឡូត៍ និ​ងទីផ្សារ​លំនៅឋាន​​ ហាក់​ជួបបញ្ហា​ច្រើនជាង​គេ​ ក្នុងនោះអ្នកអភិវឌ្ឍន៍​ដីឡូត៍មួយចំនួនមិនបានផ្ដល់​ប្លង់កម្មសិទ្ធិ​ជូន​អតិថិជន​ ប្រមូល​លុយពីអតិថិជនរួចហើយតែមិនទាន់​អភិវឌ្ឍន៍ដីឱ្យ​អតិថិជន។ ​សម្រាប់លំនៅ​ដ្ឋានវិញក៏ឃើញថា​មាន​ក្រុមហ៊ុនអភិវឌ្ឍន៍​ខ្លះ​មិនបាន​អភិវឌ្ឍន៍​ជូន​អតិថិជន​តាមកិច្ច​សន្យា​ ដែល​នាំឱ្យ​មានការ​តវ៉ា​ពីសំណាក់ពលរដ្ឋ​ទិញគម្រោងទាំងនោះផងដែរ​ ៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា

ថ្ងៃសម្រាកភ្ជុំបិណ្ឌ ៣ ថ្ងៃ ឆ្នាំ២០២៦ ភ្ញៀវទេសចរ និងពលរដ្ឋក្នុងស្រុកចេញដើរលេងកម្សាន្តជាង ២,១៦ លានដងនាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ភ្នំពេញ ៖ ក្នុងរយៈពេល ៣ ថ្ងៃ​ នៃថ្ងៃឈប់សម្រាកនាអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នៅទូទាំងប្រទេសកម្ពុជា មានទេសចរអន្តរជាតិ និងពលរដ្ឋក្នុងស្រុក ចេញដើរកម្សាន្តសរុបប្រមាណជាង ២,១លាន ដងនាក់ កើនឡើង ០.៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះ មានខេត្តចំនួន ៥

កម្ពុជា​ លើកទឹកចិត្តវិនិយោគិន​​អាស៊ែបៃហ្សង់ ​​មក​បំពេញទស្សនកិច្ច​​នៅកម្ពុជា​ ដើម្បី​​ឈ្វេង​យល់​ពីសក្ដា​នុពល​វិនិយោគ​ និងឱកាស​ធ្វើធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ក្រោយ​ដំណើរទស្សនកិច្ច​របស់​សម្ដេចធិបតីហ៊ុន ម៉ាណែត​នៅប្រទេស​អាស៊ែ​បៃហ្សង់​ កម្ពុជារំពឹងថា​នឹងទទួលបាន​វិនិយោគិន​និងទេសច​រពីអាស៊ែបៃហ្សង់ចូលមក​​វិនិយោគនិងទស្សនា​

IMF បង្កើនការព្យាករសេដ្ឋកិច្ចពិភពលោក មានកំណើន ៣.១% ប៉ុន្តែព្រមានពីហានិភ័យវិនិយោគលើ AI និងកំណើនបំណុលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

IMF ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងមានកំណើន ៣,១ ភាគរយនៅក្នុងឆ្នាំនេះ ដែលកើនឡើងពីព្យាករណ៍លើកមុន ៣ ភាគរយ។ អតិផរណាត្រូវបានរក្សាការព្យាករណ៍នៅកម្រិតដដែល ៤,៧ ភាគរយ

អាម៉េរិក ជប៉ុន និងរុស្ស៊ី ប្រជែងគ្នាវិនិយោគលើវិស័យប្រេង និងឧស្ម័នរបស់វៀតណាម ដែលស្ថិតនៅសមុទ្រចិនខាងត្បូង

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ក្រុមហ៊ុនថាមពលជប៉ុន អាម៉េរិក និងរុស្ស៊ី កំពុងប្រជែងគ្នាយ៉ាងសកម្មដើម្បីទទួលបានកិច្ចសន្យា និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងការទទួលបានសិទ្ធិចូលទៅកាន់តំបន់ក្រៅឆ្នេរសមុទ្រដែលមានផលចំណេញខ្ពស់

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន

តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្រូវ​ការ​ពង​ទា​នៅ​កម្ពុជា​កំពុង​កើនឡើង​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ដោយសារ​ការ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ​ប្រពៃណី​ ​ខណៈ​ពង​ទា​ប្រមាណ​ ៤ លាន​គ្រាប់​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ តម្លៃ ប្រាក់ចំណូល

អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។