អ្នកជំនាញ ណែនាំឱ្យបង្កើតទម្លាប់សន្សំ កុំរង់ចាំរហូតដល់មានចំណូលច្រើន

ភ្នំពេញ ៖ ជាការពិត នៅពេលបច្ចប្បន្ននេះ ខណៈដែលវិស័យឌីជីថលកាន់តែវិវត្តន៍ ការចាយវាយប្រចាំថ្ងៃរបស់មនុស្សភាគច្រើនបានផ្លាស់ប្ដូរពីការកាន់សាច់ប្រាក់ ទៅជាការទុកប្រាក់តាមកាបូបអេឡិចត្រូនិក។ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុបែបនេះ បានក្លាយជាកត្តាមួយជួយជំរុញឱ្យការចាយវាយកាន់តែច្រើនដោយមិនដឹងខ្កួន ត្បិតថារាល់ការគឺមានភាពងាយស្រួលកាន់តែខ្លាំង និងមិនចាប់អារម្មណ៍ទៅលើចំនួនទឹកប្រាក់ដែលសល់នៅក្នុងដៃ ឬក្នុងកាបូបអេឡិចត្រូនិក។

យ៉ាងណាក៏ដោយ ទន្ទឹមនឹងភាពងាយស្រួលនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងបរិបថនេះ អ្នកជំនាញហិរញ្ញវត្ថុបានអះអាងថា វាពិតជាអាចប៉ះពាល់ទៅដល់​វិន័យរបស់​បុគ្គល​ម្នាក់ៗក្នុងការគ្រប់គ្រងថវិការបស់ពួកគេ។ ប៉ះពាល់នៅត្រង់ថា គេត្រូវការវិន័យកាន់តែតឹងរឹង ដើម្បីទប់ខ្លួនឯងកុំឱ្យទោទន់ជាមួយការចាយវាយដែលងាយស្រួលបែបនោះ។

លោក ឡាំង មាំ នាយកនៃនាយកដ្ឋានឌីជីថលរបស់ធនាគារ មេយ៍ប៊ែង បានមានប្រសាសន៍ក្នុងឱកាសនៃកិច្ចពិភាក្សាស្ដីពី «រៀបចំអនាគត ផ្ដើមចេញពីការរៀបចំហិរញ្ញវត្ថុ» កាលពីពេលកន្លងទៅនេះថា បុគ្គលគ្រប់រូបត្រូវការវិន័យដើម្បីសន្សំប្រាក់ បើពុំដូច្នោះទេ ទោះអាចមានសមត្ថភាពរកបានប៉ុណ្ណាក៏មិនអាចសល់ដែរ។

អ្នកជំនាញដែលធ្វើការក្នុងវិស័យធនាគាររូបនេះបានបន្តឱ្យដឹងទៀតថា ៖​

«ស្ថានភាពបច្ចុប្បន្ន​នេះ ការចាយវាយលុយកាក់គឺងាយស្រួលមែនទែន ពីមុនយើងគិតថា នៅផ្ទះមិនចេញក្រៅ ច្បាស់ជាមិនត្រូវចាយទេ តែបច្ចុបន្ននេះ គេងតែនៅផ្ទះក៏អាចអស់លុយបានដោយងាយ​ស្រួលដែរ»។

សម្រាប់ខ្លួនលោកផ្ទាល់ វិន័យ គឺដើរតួនាទីដ៏សំខាន់ ដើម្បីឱ្យមនុស្សម្នាក់អាចគ្រប់គ្រងហិរញ្ញវត្ថុបានល្អគឺត្រូវចេះតាមដាន​ចំណូល ចំណាយរបស់ខ្លួនជាប្រចាំ និងមានផែនការចាយវាយត្រឹមត្រូវ ជាពិសេសអាចឈានដល់ការសន្សំប្រាក់បាន។

នៅក្នុងការសន្សំនេះផងដែរ គឺអាចធ្វើបានក្នុងរូបភាពច្រើន ក្នុងនោះរួមមានការសន្សំដោយខ្លួនឯង និងការសន្សំជាមួយធនាគារ។ ប៉ុន្តែសម្រាប់លោក ឡាំង មាំ បានលើកទឹកចិត្តពលរដ្ឋឱ្យជ្រើសរើសការសន្សំជាមួយធនាគារ ព្រោះមិនត្រឹមតែមានសុវត្ថិភាពនោះទេ ថែមទាំងអាចទទួលបានការប្រាក់បន្ថែមពីលើប្រាក់សន្សំទៀតផង។

លោក ឡាំង មាំ បានបន្តគូសបញ្ជាក់ថា បើទោះបីជាមានចំណូលតិចក៏ដោយ ​បុគ្គលម្នាក់ៗ​មិនគួរ​មើលរំលងទម្លាប់សន្សំនោះទេ ផ្ទុយទៅវិញ គេត្រូវគិតថា មានចំណូលតិចសន្សំតិច មាន​ចំណូល​ច្រើនត្រូវសន្សំឱ្យបានច្រើន។ កាលណាបុគ្គលម្នាក់អាចមានទម្លាប់ក្នុងការសន្សំតាំងតែពីគេនៅមានចំណូលតិចតួច នោះគេក៏នឹងនៅតែអាចសន្សំនៅពេលគេមានចំណូលច្រើន​។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច