ស្របទៅនឹងគោលបំណងរបស់ក្រសួងទេសចរណ៍ដែលមានបំណងចង់សម្រួល និងបន្ធូរបន្ថយនីតិវិធីសម្រាប់ប្រជាពលរដ្ឋថៃដែលជាអ្នករស់នៅជាប់តំបន់ព្រំដែនកម្ពុជា-ថៃ អាចចូលមកកាន់កម្ពុជាក្នុងដំណើរទេសចរណ៍ដោយប្រើប្រាស់បណ្ណព្រំដែនជំនួសលិខិតឆ្លងដែននោះ អ្នកជំនាញទេសចរណ៍បានបង្ហាញពីការគាំទ្រ ជាមួយនឹងការបង្ហាញពីផលចំណេញដែលកម្ពុជាអាចទទួលបាន។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជាបានលើកឡើងថា ប្រសិនបើគោលបំណងមួយនេះត្រូវបានអនុវត្តជាផ្លូវការ សម្រាប់កម្ពុជាហាក់មើលមិនឃើញពីភាពខាតបង់នោះទេ ផ្ទុយទៅវិញគឺមានតែចំណេញ ដោយសារតែនៅពេលដែលភ្ញៀវចូលមកកម្ពុជា ពួកគេប្រាកដជាត្រូវចាយលុយ ដូច្នេះហើយតិច ឬច្រើនចរន្តលុយពីវិស័យទេសចរនឹងហូរចូលទៅកាន់ប្រតិបត្តិករទេសចរណ៍ក្នុងស្រុក។

លោកជំទាវ ឆាយ ស៊ីវលីន បានបញ្ជាក់ថា ៖
“កន្លងមកកម្ពុជាទទួលបានភ្ញៀវច្រើនពីអ្នកដែលរស់នៅជាប់ព្រំដែននេះ មិនថាជាលក្ខណៈគ្រួសារ មិនថាជាការលើកទឹកចិត្តបុគ្គលិកនោះទេ…ប៉ុន្តែគួរឱ្យសោកស្ដាយ ដែលប្រជាជនមួយចំនួនមិនអាចមកបាន ព្រោះតែមិនមានលិខិតឆ្លងដែន។ ដូច្នេះហើយ ការសម្រួលរបស់ក្រសួងទេសចរណ៍នេះនឹងអនុញ្ញាតទៅដល់ប្រជាជនឯទៀតអាចមកទស្សនាអង្គរវត្តរបស់កម្ពុជា បើទោះជាមិនមានលិខិតឆ្លងដែនក៏ដោយ។ ក្រោយពីការសម្រួលនេះហើយ វានឹងអាចជួយសម្រួលដល់សេដ្ឋកិច្ចប្រជាជនក្នុងស្រុកបានមួយកម្រិតទៀត ជាពិសេសអ្នកដែលប្រកបមុខរបរលក់ដូរតាមបណ្ដោយតំបន់ទេសចរណ៍សហគមន៍តែម្ដង”
បច្ចុប្បន្នកម្ពុជា-ថៃ កំពុងអនុវត្តការអនុញ្ញាតឱ្យមានការចេញ/ចូលរវាងប្រជាជនដែលរស់នៅជាប់ព្រំដែនទាំងសងខាង។ ប្រជាជនដែលកាន់បណ្ណព្រំដែន អាចឆ្លងកាត់ព្រំដែនបានដោយមិនចាំបាច់មានលិខិតឆ្លងដែនឡើយ ហើយដើម្បីទទួលបានបណ្ណព្រំដែននេះ ប្រជាពលរដ្ឋគ្រាន់តែមានអត្តសញ្ញាណបណ្ណ គឺអាចស្នើសុំបណ្ណព្រំដែននេះបាន។
គួរជម្រាបថា ខេត្តរបស់ប្រទេសថៃ ដែលជាប់ជាមួយព្រំដែនប្រទេសកម្ពុជា រួមមាន៖
* ខេត្តឧត្បុលរាជធានី (Ubon Ratchathani) ជាប់ជាមួយខេត្តព្រះវិហារ។
* ខេត្តស្រីសាកេត (Si Sa Ket) ជាប់ជាមួយខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
* ខេត្តសុរិន្ទ្រ (Surin) ជាប់ជាមួយខេត្តឧត្តរមានជ័យ។
* ខេត្តបុរីរម្យ (Buri Ram) ជាប់ជាមួយខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។
* ខេត្តស្រះកែវ (Sa Kaeo) ជាប់ជាមួយខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។
* ខេត្តចន្ទបុរី (Chanthaburi) ជាប់ជាមួយខេត្តបាត់ដំបង និងខេត្តបៃលិន។
* ខេត្តត្រាត (Trat) ជាប់ជាមួយខេត្តបៃលិន បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content