អាកោត្នោតភូមិព្រះដាក់ កាន់តែមានអ្នកគាំទ្រ និងអាចរកចំណូលបានខ្ទង់១លានរៀលក្នុងមួយថ្ងៃ

សៀមរាប ៖ ភូមិព្រះដាក់ ជាភូមិគំរូមួយដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប និងទទួល​បានការកោតសរសើរមិនដាច់ពីភ្ញៀវទេសចរ ទៅលើការរៀបចំផ្ទះសម្បែង ការស្លៀកពាក់ ការរក្សាបាននូវភូមិឋានល្អ មានបរិស្ថានស្អាត ព្រមទាំងមានរបរប្រពៃណីមួយចំនួនដែលអ្នកភូមិនៅបន្តធ្វើ។

រាប់ចាប់តាំងពីស្ងប់ស្ងាត់ជំងឺកូវីដ១៩មក ភាពល្បីល្បាញរបស់ភូមិគំរូមួយនេះ រិតតែផ្ទុះឡើងទ្វេរ​ដង ជាពិសេសមុខរបរ និងអាជីវកម្មបែបប្រពៃណី ដូចជាការចម្អិននំអាកោត្នោត នំបញ្ចុក នំផ្លែអាយ ស្មុគ ផលិតផលធ្វើពីឫស្សី សុទ្ធសឹងតែជាមុខរបរសំខាន់ៗរបស់អ្នកភូមិព្រះដាក់។

ជាមួយគ្នានេះ ស្របទៅនឹងសម័យកាលឌីជីថលផង ផលិតផលខាងលើរបស់អ្នកភូមិត្រូវបានផ្សព្វផ្សាយព្រោងព្រាត ចេញពីបណ្ដាញសង្គមរបស់អ្នកទេសចរក្នុងស្រុកដែលបានធ្វើដំណើរទៅដល់។ បន្ថែមពីនេះ មិនត្រឹមតែបាន​ផ្សព្វផ្សាយប៉ុណ្ណោះទេ អ្នកទេសចរភាគច្រើនថែមទាំងបាន​កោតសរសើរ​អ្នកភូមិទៅ​លើភាពប៉ិន​ប្រសប់​របស់ពួកគេក្នុងការបង្កើតភាពទាក់ទាញ​ឱ្យផលិតផលរបស់ខ្លួនទៀតផង ដែលការណ៍នេះ​កាន់តែធ្វើឱ្យអ្នកទេសចរដទៃទៀតប៉ងចង់ទៅស្គាល់ និងឃើញជាក់ស្ដែង​នូវទិដ្ឋភាពរបស់ភូមិ​ព្រះដាក់។ ដោយមានការគាំទ្ររបស់អ្នកទេសចរក្នុងស្រុក និងក្រៅស្រុកបែបនេះ អ្នកភូមិព្រះដាក់បច្ចុប្បន្នមានជីវភាពធូធារ មានចរន្ដសេដ្ឋកិច្ចជាក់លាក់មួយ ដែលធ្វើឱ្យពួកគេលែងសូវបារម្ភពីការចេញទៅរកចំណូលនៅខាងក្រៅភូមិស្រុក។

ក្នុងចំណោមផលិតផលទាំងអស់ បើគេមើលត្រឹមតែនំអាកោត្នោតមួយ ក៏អ្នកលក់ម្នាក់អាចរកបាន​ចំណូល​ខ្ទង់១លានរៀលផងដែរក្នុងមួយថ្ងៃ។ វាជារឿងមួយដែលមិនមាននរណាស្មានដល់នោះឡើយ ដែលត្រឹមមុខរបរតូចតាមមួយនេះអាចរកចំណូលច្រើន។

អ្នកស្រី ថ្លុង ថាន ជាអាជីវករលក់នំអាកោត្នោតមួយរូបបានឱ្យដឹងថា អ្នកស្រីចាប់អាជីពនេះជាង ៣ឆ្នាំមកហើយ ប៉ុន្តែកាលពីចាប់ផ្ដើមដំបូងនោះ អ្នកស្រីមិនមានគម្រោងពង្រីកធំដូចសព្វថ្ងៃនេះទេ។ កាលណោះ អ្នកស្រីធ្វើក្នុងទំហំតូច ដោយហូបក្នុងគ្រួសារ និងយកទៅលក់ទៅផ្សារបន្តិចបន្តួច​ប៉ុណ្ណោះ។

ក្រោយពេលភូមិមានការអភិវឌ្ឍកាន់តែច្រើន ទេសចរក៏កាន់តែចូលមកទស្សនាភូមិកាន់តែច្រើន អ្នកស្រីក៏ចាប់ផ្ដើមសាកល្បងធ្វើលក់នៅផ្ទះ។ ដោយមានការកោតសរសើរពីភ្ញៀវទៅលើរសជាតិនំ អ្នកស្រីក៏ចាប់ផ្ដើមពង្រីកការលក់ និងបន្ថែមនូវរសជាតិថ្មីៗ ដើម្បីទាក់ទាញអតិថិជន។អាកោត្នោតដែលពីមុនមកអ្នកស្រីធ្វើត្រឹមតែ ១០គីឡូ ពេលនេះអ្នកស្រីបានពង្រីកដល់ ៦០ ទៅ១០០​គីឡូក្នុងមួយថ្ងៃ ហើយមានថ្ងៃខ្លះ អ្នកស្រីធ្វើសឹងតែមិនទាន់ជូនអ្នកទិញផង។

អ្នកស្រីបានរៀបរាប់ថា ៖​

“ភ្ញៀវភាគច្រើនជាភ្ញៀវខ្មែរ ព្រោះពួកគាត់ចូលចិត្តហូប តែបើភ្ញៀវបរទេសច្រើនតែមកហូបសាកឱ្យស្គាល់រសជាតិ។ មុខរបរនេះត្រូវក្រោកពីព្រលឹមដើម្បីធ្វើម្សៅ តែក្រៅពីលាយម្សៅរួចហើយ ខ្ញុំមានបុគ្គលិកចាំជួយ អីចឹងហើយក៏មិនសូវរវល់ច្រើន គឺយើងចាំតែលក់”

បើតាមការឱ្យដឹងពីអាជីវកររូបនេះ នំអាកោមួយអ្នកស្រីលក់ក្នុងតម្លៃ១ពាន់រៀល ចំណែកឯស្មុកដែលចាក់ដោយអ្នកភូមិដែរនោះ អ្នកស្រីប្រើប្រាស់ក្នុងការវេចខ្ចប់នំ ដែលក្នុងមួយស្មុកដាក់បាន១០នំ។ ក្នុងថ្ងៃធម្មតា​ អ្នកស្រីអាចលក់បានចន្លោះពី ៥០០ ទៅ ៦០០នំ ហើយសម្រាប់ថ្ងៃចុងសប្ដាហ៍ ឬថ្ងៃបុណ្យទាន អ្នកស្រីអាចលក់បានពី ១ ០០០ ទៅ ១២០០ នំឯណោះ។ ម្លោះហើយ ចំណូលជាប្រចាំថ្ងៃរបស់អ្នកស្រីក្នុងថ្ងៃធម្មតាគឺប្រហែល ៦០ម៉ឺនរៀល និងថ្ងៃចុងសប្ដាហ៍ គឺអាចលក់បានចន្លោះ១លានរៀល។ យ៉ាងណាមិញ មុខរបរមួយនេះមិនសូវជាចាំបាច់ត្រូវចំណាយដើមទុនច្រើននោះទេ ដោយហេតុថាតំបន់អ្នកស្រីមានវត្ថុធាតុដើមរួចជាស្រេច គឺផ្លែត្នោត។ ដូច្នេះអ្នកស្រីចំណាយប្រាក់តែទៅលើការទិញម្សៅ ទិញដូង និងជួលបុគ្គលិកប្រមាណជា១០នាក់សម្រាប់ជួយការងារ ដែលការចំណាយទាំងអស់នេះ គឺជាការជួយគាំទ្រដល់អ្នកភូមិតែម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក