អាមេរិក ៖ មកដល់ពេលបច្ចុប្បន្ននេះ សកម្មភាពលាងលុយខុសច្បាប់បានកើតឡើងនៅស្ទើរគ្រប់ប្រទេសទាំងអស់នៅទូទាំងសកលលោក ហើយដែលអាចធ្វើឡើងតាមរូបភាពដូចជាការដោះដូរជាមួយនឹងការទិញលក់រថយន្ត ទិញលំនៅដ្ឋានប្រណិត ទិញគ្រឿងអលង្កា ឬបណ្ណបំណុលរបស់ធនាគារ ឬសូម្បីតែការភ្នាល់កីឡាក្តី ដែលក្នុងនោះ សកម្មភាពប្រតិបត្តិការទិញលក់អចលនទ្រព្យកើតមានច្រើនជាងគេ។

នៅក្នុងរបាយការណ៍មួយដែលត្រូវបានធ្វើការសិក្សាស្រាវជ្រាវដោយអង្គការតម្លាភាពហិរញ្ញវត្ថុសកលលោក (Global Financial Intergrity) ហៅកាត់ថា GFI ដែលមានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ីនតោនបានរកឃើញថា សហរដ្ឋអាមេរិកបានក្លាយទៅជាទឹកដីដ៏ពេញនិយមរបស់ក្រុមអ្នកលាងលុយខុសច្បាប់។

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា យ៉ាងហោចណាស់ទំហំទឹកប្រាក់ប្រមាណ ២,៣ ពាន់លានដុល្លារ ដែលសុទ្ធតែជាលុយកខ្វក់ ឬលុយខុសច្បាប់ដែលត្រូវបានលាងនៅក្នុងប្រទេសបិតាប្រជាធិបតេយ្យមួយនេះអស់រយៈពេល៥ឆ្នាំចុងក្រោយ ដែលភាគច្រើនគឺនៅក្នុងវិស័យអចលនទ្រព្យ ហើយ GFI បានអះអាងទៀតថា ប្រសិនបើធ្វើការសិក្សាស្រាវជ្រាវម្តងទៀត នោះទំហំទឹកប្រាក់អាចនឹងមានកម្រិតច្រើនជាងនេះទៀត។
ប្រធានអង្គការ GFI លោក Tom Cardamone ធ្លាប់បាននិយាយថា ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Joe Biden កន្លងមកនេះក្តី ប៉ុន្តែជាលទ្ធផលហាក់មិនអាចជួយកែប្រែរបាយការណ៍ដ៏អាក្រក់នេះបានភ្លាមៗនោះទេ ហើយបញ្ហានេះនឹងអាចបន្តកើនឡើងក្នុងទំហំច្រើនជាងនេះថែមទៀតជាមិនខាន។
ជាមួយគ្នានេះ នៅក្នុងរបាយការណ៍ដដែលក៏បានអះអាងដែរថា អចលនទ្រព្យដែលត្រូវបានប្រើប្រាស់ដោយការលាងលុយខុសច្បាប់មិនមែនកើតមានឡើងតែនៅក្នុងទីក្រុងធំៗរបស់អាមេរិកនោះទេ សូម្បីតែនៅតាមទីក្រុងដាច់ស្រយាលផ្សេងទៀត ដូចជានៅរដ្ឋ Alaska ជាយក្រុង Boston និងតាមទីក្រុងតូចៗនៅក្នុងតំបន់ Midwestern ក៏មានសកម្មភាពលាងលុយកខ្វក់ជ្រកក្រោមអាជីវកម្ម ឬការវិនិយោគក្នុងទីផ្សារអចលនទ្រព្យប្រភេទប្រណីតផងដែរ។
គួរឲ្យដឹងដែរថា លុយកខ្វក់ ឬលុយខុសច្បាប់នៅលើសកលលោក ភាគច្រើនមានប្រភពមកពីសកម្មភាពខុសច្បាប់ និងគ្រោះថ្នាក់ដល់សង្គម ដូចជា ក្រុមភេវរកម្ម ក្រុមមេជួញដូរគ្រឿងញៀនធំៗ ក្រុមអ្នកជួញដូរអាវុធខុសច្បាប់ ព្រមទាំងសកម្មភាពនៃបទឧក្រិដ្ឋកម្មផ្សេងៗជាច្រើនទៀត៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បារាំង – កម្ពុជា ឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 16/11/2026
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤

កម្ពុជាមានបំណងប្រែក្លាយភ្នំពេញឱ្យទៅជាស្ពានតភ្ជាប់រវាងអាស៊ីនិងលំហហ្វ្រង់កូហ្វូនី
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 15/11/2026
ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាមានបំណងប្រែក្លាយទីក្រុងភ្នំពេញឱ្យទៅជាស្ពានតភ្ជាប់អាស៊ីនិងលំហហ្វ្រង់កូហ្វូនី ។ សម្ដេចធិបតីបានមានប្រសាសន៍ថា ពិភពលោករបស់យើងកំពុងប្រឈមនឹងការបែកបាក់ ហើយទំនុកចិត្តក៏ធ្លាក់ចុះ ។ ក្នុងកាលៈទេសៈនេះ និងលើសពីពេលណាៗទាំងអស់ ហ្វ្រង់កូហ្វូនី ត្រូវតែបន្តជាទីកន្លែងដែលយើងផ្ដល់អាទិភាពលើកិច្ចសន្ទនា និងជាទីកន្លែងដែលមានច្បាប់ការពារដល់មនុស្សគ្រប់រូប ។ កម្ពុជានិយាយពីសន្តិភាព





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content