ភ្នំពេញ ៖ ជាទូទៅ មុននឹងផ្តល់កម្ចី ឬឥណទាន មន្ត្រីឥណទានរបស់ស្ថាប័នធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ តែងតែពិនិត្យលើ ៥ ចំណុចពីអតិថិជន ដើម្បីធានាបានថា ការផ្តល់កម្ចីត្រូវបានធ្វើឡើងជោគជ័យ និងមានប្រសិទ្ធភាព ដែលវាមានន័យថា ការផ្តល់កម្ចី ឬឥណទានជួយជំរុញ និងពង្រីកអាជីវកម្មរបស់អតិថិជនស្របទៅតាមផែនការរបស់ខ្លួន។

ជាធម្មតា ស្ថាប័នធនាគារត្រូវសិក្សា និងវិភាគការអនុវត្តន៍ឥណទាន ដែលរួមមាន ចរិតលក្ខណៈ សមត្ថភាព សាច់ប្រាក់ ទ្រព្យបញ្ចាំ លក្ខខណ្ឌ និងការត្រួតពិនិត្យ ដែលភាគច្រើនត្រូវបានគេហៅថាការវិភាគតាមវិធានហ្វាយស៊ី (5Cs) ។
ការវិភាគតាមវិធានហ្វាយស៊ី (5Cs) មានដូចខាងក្រាម៖ ១. ចរិតលក្ខណៈ(Character)៖ មន្ដ្រីឥណទាន ត្រូវតែមានការជឿជាក់ថា អតិថិជនត្រូវមានគោលដៅច្បាស់លាស់ ក្នុងការស្នើសុំឥណទាន ហើយមានគោលបំណងសងត្រឡប់មកវិញយ៉ាងពិតប្រាកដ។ ២. សមត្ថភាព(Capacity) ៖ មន្ដ្រីឥណទានត្រូវតែច្បាស់លាស់ថា អតិថិជននោះមានសិទ្ធិសុំខ្ចីឥណទាន ហើយក៏មានសិទ្ធិជាផ្លូវច្បាប់ក្នុងការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទាន។

៣. សាច់ប្រាក់ (Cash)៖ តើអ្នកខ្ចីអាចមានលទ្ធភាព ដើម្បីបង្កើតសាច់ប្រាក់បានដែរ រឺទេក្នុងការសងឥណទានមកវិញ? ជាទូទៅអតិថិជនដែលស្នើសុំឥណទាន មានប្រភពសាច់ប្រាក់តែបីប៉ុណ្ណោះដើម្បីសងនូវឥណទានរបស់ពួកគេគឺ ៖ សាច់ប្រាក់ដែលទទួលបានពីចំណូល និងការលក់ សាច់ប្រាក់ដែលកើតចេញពីការលក់ទ្រព្យសកម្ម មូលធនដែលបានមកពីការបោះពុម្ភនូវមូលបត្របំណុល។
តើអ្វីជាលំហូរសាច់ប្រាក់ ? វាជាធម្មតាកំណត់ដូចខាងក្រោមៈ លំហូរសាច់ប្រាក់ =ប្រាក់ចំណេញសុទ្ធ + ចំណាយមិនមែនសាច់ប្រាក់
៤.លក្ខខណ្ឌ (Condition)៖ មន្ដ្រីឥណទាន និង អ្នកវិភាគត្រូវដឹងអំពី និន្នាការថ្មីនៃឧស្សាហកម្មរបស់អ្នកខ្ចី និងការផ្លាស់ប្ដូរស្ថានភាព សេដ្ឋកិច្ច ដែលជៈឥទ្ធិពលលើឥណទាន។ វាគួរយកចិត្ដទុកដាក់ លើ ឯកសាលិខិតស្នាម ការធ្លាក់ចុះនៃចំណូលឬការលក់របស់អតិថិជន។
៥. ទ្រព្យបញ្ចាំ(Collateral)៖ ក្នុងការវាយតម្លៃទ្រព្យបញ្ចាំរបស់ឥណទាន មន្ដ្រីឥណទានត្រូវសួរថា តើអ្នកខ្ចីមានលទ្ធភាព ចំពោះមូលធន របស់ខ្លួនគ្រាប់គ្រាន់ដែរឬទេ ឬក៏មានទ្រព្យសម្បត្តិដែលមានគុណភាពល្អគ្រាប់គ្រាន់ដែររឺទេ?
មន្រ្តីឥណទានត្រូវវិភាគយ៉ាងល្អិតល្អន់លើបញ្ហា ៖ -អាយុ -ស្ថានភាពអាជីវកម្ម ឬបរិស្ថានផ្សេងៗទៀត និង-កម្រិតនៃមុខជំនាញរបស់អ្នកខ្ចី។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានថ្លែងថា ជាទូទៅតាមការសិក្សា និងមើលពីទិដ្ឋភាពទូទៅ អតិថិជនដែលទទួលបានឥណទានពីខាងមីក្រូហិរញ្ញវត្ថុផ្លូវការ ក៏ដូចជាធនាគារ ឃើញថាមានជីវភាពកាន់តែប្រសើរ។
ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារូបនេះ បានបញ្ជាក់ថា ៖
“ប៉ុន្តែពាក្យមួយដែលថា ការទទួលបានឥណទានពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលធ្វើឱ្យមានបន្ទុកធ្ងន់ធ្ងរនេះ គឺខ្ញុំគិតថា វាមិនត្រឹមត្រូវនោះទេ ព្រោះធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវវាយតម្លៃជាក់ច្បាស់ មុននឹងឱ្យអតិថិជនខ្ចី។ យើងមិនចេះតែឱ្យអតិថិជន ទៅតាមការចង់បានរបស់គាត់នោះទេ។ យើងមានការវិភាគគ្រប់ជ្រុងជ្រោយទៅលើចំណូល និងចំណាយ ប្រវត្តិសង លក្ខខណ្ឌតិកៈមួយចំនួនសំខាន់ៗផ្សេងទៀត និងអាជីវកម្ម បន្ទាប់មកយើងឱ្យខ្ចី”
លោក សុខ វឿន បានថ្លែងបន្តថា ពេលមានដែលសម្រេចយកឥណទានមកប្រើប្រាស់ យើងត្រូវមានផែនការអាជីវកម្មជាក់ច្បាស់ គឺថា យើងប្រើប្រាស់លើការពង្រីកអាជីវកម្ម ដើម្បីបង្កើនចំណូល។ ដូច្នេះវាមិនដែលខូចខាតនោះទេ។ អ្វីដែលយើងព្រួយបារម្ភគឺ យកឥណទានទៅ មិនបានប្រើប្រាស់ទៅតាមគោលដៅ ដែលគាត់បានរៀបរាប់ប្រាប់មន្ត្រីរបស់យើងថា យកទៅធ្វើអាជីវកម្ម តែមិនបានទៅធ្វើទេ តែយកទៅប្រើប្រាស់របស់របរដែលមិនបង្កើតចំណូល ឬរបស់បង្កើនចំណាយទៅវិញ។ លោកបន្តថា ឧទាហរណ៍ គាត់ប្រាប់ថា គាត់យកទៅប្រើប្រាស់លើការពង្រីកមុខរបររបស់គាត់ តាមរយៈទិញរបស់របរដើម្បីចូលថែមឱ្យមានឥវ៉ាន់លក់ច្រើន តែដល់ពេលជាក់ស្តែងគាត់មិនយកទៅអច្ចឹង ហើយដល់យើងតាមដានទៅ ឃើញថា គាត់យកទិញឡានទំនើបសម្រាប់គ្រួសារ និងហ៊ឺហា ក្រៅពីការពង្រីកអាជីវកម្ម វាធ្វើឱ្យមានការបង្កើនចំណាយ ដូចជាទៅដើរកម្សាន្ត និងចាក់សាំង។ នេះហើយគឺវាធ្វើឱ្យមានបញ្ហាកើតឡើង!៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content