បុគ្គលិកធនាគារ វីង បរិច្ចាគថវិកា ៥% នៃប្រាក់បៀវត្សរ៍ ដើម្បី​ទ្រទ្រង់ដល់ជនភៀសសឹកកំពុងត្រូវការជំនួយបន្ទាន់

ភ្នំពេញ ៖ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ស្មារតីសាមគ្គីភាព និងក្តីអាណិតអាសូរដ៏ជ្រាលជ្រៅបានកើតឡើងពីគ្រប់មជ្ឈដ្ឋាននៃប្រជាជនខ្មែរ។ ឈរលើស្មារតីរួបរួមនេះហើយ បុគ្គលិកនៃធនាគារ វីង បានចូលរួមបរិច្ចាគថវិកាសរុបចំនួន ២០០ ០០០ ដុល្លារអាម៉េរិក ដែលជាធនធានថវិកាផ្ទាល់ខ្លួន ដើម្បីជួយដល់ក្រុមគ្រួសារកំពុងរងគ្រោះដែលត្រូវបង្ខំចិត្តភៀសខ្លួនចេញពីលំនៅឋាន ដោយសារការវាយប្រហារជាបន្តបន្ទាប់ពីកងទ័ពថៃមកលើទឹកដីកម្ពុជា។

បុគ្គលិកធនាគារ វីង ប្រមាណ ៥ ០០០ នាក់ បានស្ម័គ្រចិត្តបរិច្ចាគ ៥% នៃប្រាក់បៀវត្សរ៍ប្រចាំខែ ធ្នូ ឆ្នាំ២០២៥ របស់ខ្លួន ដើម្បីចូលរួមចំណែកក្នុង “មូលនិធិទ្រទ្រង់ជនភៀសសឹក” ដែលជាគំនិតផ្ដួចផ្ដើមដ៏ថ្លៃថ្លារបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និង លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ។

លោក ឡៅ សៀងហៃ  នាយកគ្រប់គ្រងធនធានមនុស្ស និងវប្បធម៌ការងារនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងធនាគារ វីង បានលើកឡើងថា៖”នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ការរួម​សាមគ្គីគ្នាគឺជាកម្លាំងដ៏សំខាន់បំផុត។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់បុគ្គលិកទាំងអស់ដែលបានចូលរួមបរិច្ចាគជួយដល់ជនភៀសសឹកដែលកំពុងត្រូវការជំនួយក្នុងគ្រាដ៏លំបាកនេះ។​ យើងនឹងបន្តខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីជួយ​ជាតិមាតុភូមិរបស់យើង។”

ការរួមចំណែកនេះ មានគោលបំណងនាំយកជំនួយទៅដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលកំពុងរងផលប៉ះពាល់ នៅក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កោះកុង និងខេត្តសៀមរាប ជាដើម​។

នេះជាលើកទី៣ហើយ ដែលបុគ្គលិកធនាគារ វីង បានរួមគ្នាបរិច្ចាគធនធានផ្ទាល់ខ្លួន ចាប់តាំងពីជម្លោះព្រំដែនបានផ្ទុះឡើងនៅពាក់កណ្តាលឆ្នាំ២០២៥ មក។ ការបរិច្ចាគលើកទី១ បានធ្វើឡើងនៅខែមិថុនា និងបន្តបន្ទាប់មកទៀតក្នុងខែសីហា ដែលនេះ​បង្ហាញពីការប្តេជ្ញាចិត្តឥតឈប់ឈរក្នុងការជួយទ្រទ្រង់ដល់ក្រុមគ្រួសារភៀសសឹកដែលត្រូវការជំនួយ។

ក្រៅពីការបរិច្ចាគថវិកានាពេលថ្មីៗនេះ ធនាគារ វីង និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏បាននាំយកជំនួយសប្បុរសធម៌​មួយចំនួនទៅចែកជូនដល់គ្រួសាររងគ្រោះជាង ២.០០០ គ្រួសារដោយផ្ទាល់ កាលពីខែសីហា ឆ្នាំ២០២៥ កន្លងទៅ នៅក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងសៀមរាបផងដែរ។

សម្រាប់សប្បុរសជនដែលចង់ចូលរួមចំណែកបរិច្ចាគថវិកា ឬសម្ភារផ្សេងៗ សូមអញ្ជើញទៅបរិច្ចាគនៅទីតាំងទទួលជំនួយក្បែរផ្សារបាយ័ន ដែលឋិតនៅខាងលិចផ្សារធំថ្មី ឬការិយាល័យកណ្តាលក្រុមហ៊ុនសែលកាត ហើយក៏អាចបរិច្ចាគពីគណនីធនាគារណាមួយក៏បាន​តាមរយៈការស្កេន ឃ្យូអរកូដ ដូចដែលបានភ្ជាប់ជូនខាងក្រោម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។

រដ្ឋមន្ត្រីកសិកម្ម ៖ សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹមតែជា​មុខ​របរ​បែបប្រពៃណី តែត្រូវ​សម្លឹងរកឱកាស​បង្កើតធុរកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ បានលើកឡើងថា សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹម​តែ​ជា​របរ​ប្រពៃណី តែត្រូវ​រកឱកាស​បង្កើតធុរកិច្ច​ថ្មីៗ..

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/10/2026

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី


Leave a Reply

Your email address will not be published.Required fields are marked *