ភ្នំពេញ ៖ មានការកោតសរសើរ និងស្ញប់ស្ញែងមិនតិចនោះទេពាក់ព័ន្ធទៅនឹងការងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ព្រមគ្នាជាមួយនឹងការស្តារសេដ្ឋកិច្ចយ៉ាងឆាប់រហ័សលើពីការរំពឹងទុករបស់កម្ពុជា។ បន្ថែមពីនេះ អ្វីដែលកាន់តែរីករាយនោះ គឺរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោជានាយករដ្ឋមន្ត្រីបានសម្រេចអនុញ្ញាតឱ្យប្រារព្វពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយ៉ាងសប្បាយ និងមានអ្នកចេញដើរកម្សាន្តរហូតជាង៥លាននាក់ក្នុងរយៈពេល៤ថ្ងៃនៃពិធីបុណ្យកន្លងទៅនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធសមិទ្ធផលនានាដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅព្រឹកទី២០ ខែមេសា នេះបានលើកឡើងថា មានកត្តាចំនួន ៦ ដែលធ្វើឱ្យប្រជាពលរដ្ឋបានដើរលេងសប្បាយរីករាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការចូលឆ្នាំកន្លងទៅថ្មីៗនេះ មានភាពខុសពីធម្មតា ហាក់ប្រៀបដូចព្រឹត្តិការណ៍ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដែលប្រជាជនចេញពីរបបប៉ុលពត ក៏ប្រៀបធៀបបានទៅនឹងការបញ្ចប់សង្គ្រាម នាំមកនូវសន្តិភាព និងឯកភាពជាតិតាមនយោបាយឈ្នះ-ឈ្នះដែលប្រជាជនអបអរសាទរកាលដែលប្រទេសមួយគ្មានសង្គ្រាម និងអាចប្រៀបប្រជាជនបានចេញពីការកៀបសង្កត់រយៈពេលជាង២ឆ្នាំនៃជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មានកត្តា៦ ដែលផ្តល់ឱ្យប្រជាពលរដ្ឋ បានដើរលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ កត្តាទាំងនោះរួមមាន៖
ទី១- កត្តាសុខសន្តិភាព ប្រសិនបើគ្មានសន្តិភាពទេ កុំនិយាយពីប្រជាធិបតេយ្យ និយាយពីសិទ្ធិមនុស្ស និយាយមិនកើតទេបើគ្មានសន្តិភាព។ កាលពី ៤៧ ឆ្នាំមុន បើនិយាយពីនៅថ្ងៃ១៧ ខែមេសាឆ្នាំ១៩៧៥ ប្រជាជនសំរុកចេញពីទីក្រុង ឯ ៤៨ឆ្នាំក្រោយ ប្រជាជនសំរុកចូលទីក្រុងភ្នំពេញវិញ ក្រោយត្រឡប់ពីការដើរកំសាន្តសប្បាយ នៅតាមបណ្ដាខេត្តនានា។ បើគ្មានសន្តិភាព គ្មានភាពសុខសប្បាយណាកើតឡើងបានទេ ដូច្នេះទើបយើងត្រូវខិតខំថែរក្សាសន្តិភាពនេះ ឱ្យបានបើទោះបីជាស្ថិតនៅក្នុងតម្លៃណាក៏ដោយ។
ទី២- ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ មានស្ពាន ងាយស្រួលធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ ដោយយើងធ្លាប់ឆ្លងសាឡាងជាច្រើនកន្លែងតែឥឡូវ យើងមានស្ពានភ្ជាប់តំបន់ទាំងនោះតាមរយៈការអភិវឌ្ឍ។
ទី៣- មធ្យោបាយធ្វើដំណើរកាន់តែច្រើន ប្រជាពលរដ្ឋមានមធ្យោបាយខ្លួនឯង មានឡាន មានម៉ូតូ ក្រៅពីនោះ ក៏មានរថយន្តឈ្នួល រថយន្តតាក់ស៊ី អាចធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយដោយងាយស្រួល អាចនាំឱ្យពលរដ្ឋស្គាល់គ្រប់ទីកន្លែងនៃប្រទេសរបស់ខ្លួន។
ទី៤- ប្រាក់ចំណូល បើទោះបីជាជំងឺកូវីដ-១៩ បានវាយប្រហារ តែប្រាក់ចំណូល របស់ប្រជាពលរដ្ឋ ធ្វើក៏នៅតែរកបានដើម្បីកំសាន្តសប្បាយក្នុងពេលចូលឆ្នាំ ទោះបីមិនទាំងអស់ក៏ដោយ ហើយប្រាក់ចំណូលឆ្នាំនេះត្រូវបានផ្ទេរពីវណ្ណៈកណ្ដាល ទៅកាន់ប្រជាពលរដ្ឋក្រីក្រនៅជនបទ ។ តាមរយៈការដើរកំសាន្ត ទិញសម្ភារៈប្រើប្រាស់ ទិញចំណីអាហារបរិភោគ ធ្វើឱ្យចរន្តសេដ្ឋកិច្ចវិល។
ទី៥- ការកើតឡើងនូវតំបន់ទេសចរណ៍ថ្មីៗ ការបង្កើតឡើងនូវសហគមន៍ទេសចរណ៍នានា ដោយក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ ដែលហៅថា ទេសចរណ៍ផ្សារ និងការស្រឡាញ់ទឹកដី ។
ទី៦- ភាពស៊ាំសហគមន៍ ដែលចេញមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមរបស់ប្រជាជនទៅលើបញ្ហាការចាក់វ៉ាក់សាំង ។ កម្ពុជាត្រូវបានគេមានកង្វល់ថាជាប្រទេសប្រព័ន្ធសុខាភិបាលទន់ខ្សោយ បញ្ហានៅទីនេះមិនមែនស្ថិតនៅលើប្រទេស ដែលមានវិស័យសុខាភិបាលទន់ខ្សោយនោះទេ ប៉ុន្តែស្ថិតនៅលើវិធានការការពារ និងការចូលរួមរបស់ប្រជាជន ដែលបច្ចុប្បន្នកម្ពុជាមានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ តិចជាងគេបំផុតនៅតំបន់អាស៊ាន។
សម្តចតេជោ ហ៊ុន សែនបានបញ្ជាក់ថា បើភាពស៊ាំក្នុងសហគមន៍កាន់តែរឹងមាំ នោះកាតព្វកិច្ជពាក់ម៉ាសនឹងមិនចាំបាច់ទៀតទេ តែសម្តេចក៏នៅតែសូមអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តទទួលយកដូសជំរុញទី៣ ឬដូសទី៤ ដែលរៀបចំដោយអាជ្ញាធរ និងក្រសួងសុខាភិបាល៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/10/2026
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/10/2026
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content