ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា កាលពីឆ្នាំ២០២១ ពលករខ្មែរនៅបរទេសបានផ្ញើប្រាក់ត្រឡប់មកផ្ទះបានចំនួន ២,៨ ពាន់លានដុល្លារអាមេរិក ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពគ្រួសាររបស់ពួកគេ។

តួលេខខាងលើនេះត្រូវបានបង្ហាញដោយឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់បេឡាជាតិរបបសន្តិសុខសង្គម ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ។
ឯកឧត្តម អ៊ិត សំហេង បានមានប្រសាសន៍ថា ៖
“ការផ្ទេរប្រាក់មិនត្រឹមតែបានធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់សមាជិកគ្រួសាររបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ”

កម្ពុជាបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាដៃគូ និងប្រជាជាតិនានា ដើម្បីស្វែងរកឱកាសការងារបន្ថែមទៀតដល់ពលករកម្ពុជា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ពួកគេ ជាពិសេសផ្តល់ការការពារសង្គមដល់ពួកគេ។ ដោយឡែកគិតត្រឹមឆ្នាំ២០២១ ប.ស.ស បានបើកផ្តល់បា្រក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់កម្មករនិយោជិត ស្រ្តីសម្រាលកូន សរុបចំនួន ២៨២ ០៧៣នាក់ មានកូនសរុប ២៨៤ ០១៦ នាក់ ដែលបានចំណាយទឹកប្រាក់ ១១៣ ពាន់ ៦០៦លាន ៤០០សែនរៀល។ សម្រាប់ឆ្នាំ២០២១ មានកម្មករនិយោជិតជាស្ត្រីសម្រាកកូន ៦៥ ៨៧១នាក់ មានកូនចំនួន ៦៦ ៣៣៥នាក់ ចំណាយប្រាក់ឧបត្ថម្ភចំនួន ២៦ពាន់ ៥៣៤លានរៀល។
បើតាមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្ដិសុខសង្គម ឯកឧត្ដម អ៊ុក សមវិទ្យា បានឲ្យដឹងថា បច្ចុប្បន្នបេឡាជាតិសន្តិសុខសង្គម បានដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ ទាំងវិស័យឯកជន និងវិស័យសាធារណៈ គិតត្រឹមឆ្នាំ២០២១ ដែលក្នុងនោះសម្រាប់វិស័យឯកជនបានចុះបញ្ជីសរុបចំនួន ១៧ ៣១៧សហគ្រាស ដែលមានសមាជិកសរុបចំនួន ២ ៣០៥ ៩៥៨នាក់ និងផ្នែកថែទាំសុខភាពចំនួន ១៤ ៦៨៩សហគ្រាស មានសមាជិកចំនួន ២ ៣០៥ ៩៥៨នាក់។

ចំណែកវិស័យសាធារណៈបានចុះបញ្ជីផ្នែកថែទាំសុខភាពសរុបចំនួន ៣៨ស្ថាប័ន មានសមាជិកសរុប ៣៩៨ ៧៤០នាក់ និងផ្នែកហានិភ័យការងារចំនួន ៣៥ស្ថាប័ន មានសមាជិកសរុប ២៤៨ ៨៩២នាក់។ គិតមកដល់ពេលនេះ បេឡាជាតិសន្តិសុខសង្គម បានផ្តល់តាវកាលិកជូនសមាជិករបស់ខ្លួនចំពោះផ្នែកហានិភ័យការងារចំនួន ១០.៦៨ពាន់លានរៀល និងផ្នែកថែទាំសុខភាពចំនួន ១៥៦.២០ពាន់លានរៀល។
ឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់ផងដែរថា គិតត្រឹមឆ្នាំ២០២១ មានពលករកម្ពុជាប្រមាណ ១,៣ លាននាក់ដែលកំពុងធ្វើការនៅបរទេស ក្នុងនោះ ១,២ លាននាក់នៅប្រទេសថៃ, ចំនួន ៤៥ ០០០ នាក់នៅកូរ៉េខាងត្បូង, ចំនួន ២៣ ០០០ នាក់នៅម៉ាឡេស៊ី , ចំនួន ១១ ០០០ នាក់នៅប្រទេសជប៉ុន , ចំនួន 800 នៅសិង្ហបុរី , ចំនួន២០០ នៅក្រុងហុងកុង ប្រទេសចិន និងចំនួន ៤៣ នាក់នៅអារ៉ាប៊ីសាអូឌីត៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content