មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ធ្វើឡើងក្រោមវត្តមានថ្នាក់ដឹកនាំកំពូលទាំងក្នុងវិស័យរដ្ឋ និងកំពូលអ្នកជំនួញ​ធំៗនៅ​ក្នុងតំបន់

ភ្នំពេញ ៖ មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ (AYE Carnival) ដែលនឹងប្រព្រឹត្តឡើងចំនួន២ថ្ងៃ គឺថ្ងៃទី១២ និងទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ក្នុងនាមកម្ពុជាជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២២នេះ។ នៅក្នុងមហាព្រឹតតិការណ៍នៃកម្មវិធីជួបជុំចំនួន២ថ្ងៃនេះ នឹងផ្ដោតលើប្រធានបទ “RISE STRONGER TOGETHER” សំដៅ​លើការក្រោកឡើងវិញទាំងអស់គ្នា ដើម្បីយកឈ្នះលើឥទ្ធិពលជំងឺកូវីដ១៩។

មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ដែលរៀបចំឡើងដោយ​សមាគមសហគ្រិន​វ័យក្មេងកម្ពុជា ក្នុងនាមជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ ក្រោមភាពជាដៃគូជាមួយបណ្តាញសហគ្រិនសកល (GEN) កម្ពុជា និងក្រុមប្រឹក្សាធុរកិច្ច​អាស៊ាន (ASEAN -BAC) កម្ពុជា។

តាមរយៈកម្មវិធីជួបជុំបណ្តាសហគ្រិនមកពីប្រទេសជាសមាជិកអាស៊ាន និងប្រទេសពាក់ព័ន្ធដ៏ធំនាឆ្នាំនេះ​នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំកំពូលទាំងក្នុងវិស័យរដ្ឋ និងក្នុងវិស័យឯកជនដែលជាធុរកិច្ចល្បីៗទាំងក្នុងប្រទេស ក៏ដូចជានៅក្នុងតំបន់ផងដែរ ដូចជា វត្តមានរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព​សហព័ន្ធ​យុវជនកម្ពុជា, លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាប្រឹក្សា​ធុរកិច្ចអាស៊ាន (ASEAN-BAC), ឯកឧត្តមបណ្ឌិត សុខ ស៊ីផាន់ណា ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)។

បន្ថែមពីនេះ នៅមានលោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាប្រធានក្រុមប្រឹក្សា សហគ្រិនវ័យក្មេងអាស៊ានសម្រាប់ឆ្នាំ, ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ឧកញ៉ា សុខ ពិសី ប្រធានកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគអាស៊ាន ឆ្នាំ២០២២, ឧកញ៉ា គួច ផេង ប្រធានក្រុមប្រឹក្សាប្រឹក្សា YEAC , ឯកឧត្តម សុខ ចិន្តា សោភា រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (CDC), ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) , DR. AUNG THURA នាយកប្រតិបត្តិ Thura Swiss (មីយ៉ាន់ម៉ា) , MR. JIM OPHAKORN KOUPHOKHAM ស្ថាបនិក និងនាយកគម្រោង XM Technovator Sole Co., Ltd (ឡាវ), MR. LE TRI HAI អនុប្រធាន VYEA ស្ថាបនិក និងជាប្រធាន Green Global IT JSC (វៀតណាម) , MR. GREGOR ZEBIC ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុម DG1 ។ (ម៉ាឡេស៊ី) , MR. THAMMA VARANGOON សហស្ថាបនិក និង CMO, Centrovision (ប្រទេសថៃ) និង MR. ELMER BOUWER អនុប្រធាន MACC Global ។

នៅក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព​សហព័ន្ធ​យុវជនកម្ពុជា និងជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការផ្តល់ពាន់ដល់សហគ្រិនអាស៊ានឆ្នើមចំនួន៦០នាក់ផងដែរ។

គួរបញ្ជាក់ដែរថា មហោស្រពសហគ្រិនវ័យក្មេងអាស៊ាន គឺជាការប្រមូលផ្តុំនៃសហគ្រិនវ័យ​ក្មេងមកពី​សមាជិកសមាគមក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន និងដៃគូទំនាក់ទំនងក្នុងតំបន់។ ព្រឹត្តិការណ៍នេះត្រូវ​បានរៀប​ចំជារៀងរាល់ឆ្នាំ ដោយរាប់ចាប់តាំងពីឆ្នាំ២០១៦ និងមាន​ប្រទេស​ជាម្ចាស់ផ្ទះរៀបចំដូចជា ៖ មាឡេស៊ី ឆ្នាំ២០១៦ ហ្វីលីពីន ឆ្នាំ២០១៧ សិង្ហបុរី ឆ្នាំ២០១៨ ថៃ​ ឆ្នាំ២០១៩ វៀតណាម ឆ្នាំ២០២០ (តាមប្រព័ន្ធអនឡាញ) ប្រ៊ុយណេ ឆ្នាំ២០២១ (តាមប្រព័ន្ធអនឡាញ) ហើយកម្ពុជា ឆ្នាំ២០២២នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក