ភ្នំពេញ៖ ការទូទាត់សងប្រាក់របស់អតិថិជននៅធនាគារជាតិនៃកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២១ បានបង្ហាញថា ការប្រើប្រាស់មូលប្បទានបត្រជាមធ្យោបាយទូទាត់ថយចុះ ១៤ ភាគរយ ខណៈដែលការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក កើនឡើង ៨៥ ភាគរយ បើធៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។

យោងតាមរបាយការណ៍នៃការទូទាត់សងប្រាក់តាមប្រព័ន្ធផាត់ទាត់ជាតិបានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២១ មូលប្បទានបត្រចារឹកជាប្រាក់រៀលមានចំនួន ១៥ ៦៧៣សន្លឹក (ធ្លាក់ចុះ ១២,៨ ភាគរយ) ស្មើនឹង ៩ ៦២១,៩១ ពាន់លានរៀល (ធ្លាក់ចុះ ៣១,៥ ភាគរយ) ហើយបញ្ជាទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកជាប្រាក់រៀលមាន ៦ ៨៥៥ បញ្ជាទូទាត់ (កើនឡើង ៥៧,៩ ភាគរយ) ស្មើនឹង ២ ៥២១,៨០ ពាន់លានរៀល (កើនឡើង ៧,៧ ភាគរយ)។

មូលប្បទានបត្រចារឹកជាប្រាក់ដុល្លារ ៥២០ ៦៨១ សន្លឹក (ធ្លាក់ចុះ ១៤,៤ ភាគរយ) ស្មើនឹង ២១ ៨០១,០២ លានដុល្លារអាមេរិក (ធ្លាក់ចុះ ២៥,២ ភាគរយ) ខណៈបញ្ជាទូសងប្រាក់តាមអេឡិចត្រូនិកជាដុល្លារអាមេរិកមាន ២៦០ ៤២៣ បញ្ជាទូទាត់ (កើនឡើង៨៥,៩ភាគរយ) ស្មើនឹង ៤ ៨៩២,២៥ លានដុល្លារអាមេរិក (២០,៨ភាគរយ)។
ទោះបីជាការប្រើប្រាស់សាច់ប្រាក់ក្នុងសេដ្ឋកិច្ចនៅមានកម្រិតខ្ពស់ ក៏ការអភិវឌ្ឍប្រព័ន្ធទូទាត់ត្រូវបានគេមើលឃើញថាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងអំឡុងពេលជាងមួយទសវត្សរ៍នេះ ដោយក្នុងនោះរួមមានការដាក់ឲ្យប្រើប្រាស់ឧបករណ៍ទូទាត់ជាក្រដាស និងជាអេឡិចត្រូនិកដោយធនាគារពាណិជ្ជ និងអ្នកដំណើរការតតិយភាគីមួយចំនួន។
មូលប្បទានបត្រ គឺជាឧបករណ៍ទូទាត់ជាក្រដាសតែមួយគត់ដែលត្រូវបានប្រើសម្រាប់ប្រតិបត្តិការអន្តរធនាគារ ចំណែកឯឧបករណ៍ទូទាត់ជាអេឡិចត្រូនិករួមមានបញ្ជាទូទាត់អេឡិចត្រូនិក (ការផ្ទេរឥណទាន ឥណពន្ធផ្ទាល់និងឥណទានផ្ទាល់) ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ ប័ណ្ណអេធីអឹម និងសេវាធនាគារចល័ត ព្រមទាំងការទូទាត់សងប្រាក់ចល័ត។
ការទូទាត់សងប្រាក់ជាអេឡិចត្រូនិកនៅប្រទេសកម្ពុជាគឺស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ប៉ុន្តែមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេស សេវាធនាគារតាមអ៊ីនធឺណែត ឬសេវាធនាគារចល័ត និងសេវាទូទាត់សងប្រាក់ចល័ត។ ក្រៅពីនេះ ចំនួនម៉ាស៊ីនអេធីអឹម និង POS ក៏បន្តកើនឡើងគួរឲ្យកត់សម្គាល់ ដែលបង្ហាញពីកំណើនប្រជាប្រិយភាពលើប្រតិបត្តិការទូទាត់សងប្រាក់ជាអេឡិចត្រូនិក។ ទន្ទឹមនេះ មានធនាគារ និងស្ថាប័នហិរញ្ញវត្ថុមួយចំនួនបានផ្តល់នូវមធ្យោបាយទូទាត់សងប្រាក់ផ្សេងៗដល់អតិថិជនតាមរយៈការដាក់ឲ្យប្រើប្រាស់សេវាធនាគារតាមអ៊ីនធឺណែត និងសេវាទូទាត់សងប្រាក់ចល័ត។
សូមបញ្ជាក់ថា សភាផាត់ទាត់ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ដោយធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងដើម្បីជួយសម្រួលដល់គ្រឹះស្ថានធនាគារក្នុងការផាត់ទាត់ និងទូទាត់កាតព្វកិច្ចអន្តរធនាគារ ដែលកើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មរបស់ភ្នាក់ងារសេដ្ឋកិច្ច។ ប្រព័ន្ធផាត់ទាត់ជាតិដំណើរការដោយសភាផាត់ទាត់ជាតិដែលមានទីតាំងនៅក្នុងធនាគារជាតិនៃកម្ពុជា។
ប្រព័ន្ធផាត់ទាត់ជាតិ (NCS) ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ដើម្បីពង្រឹងសុវត្ថិភាពប្រព័ន្ធស្របទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា ផ្តល់ភាពងាយស្រួលជាងមុនដល់សមាជិក និងដើម្បីពង្រឹងសមត្ថភាពផាត់ទាត់ឲ្យស្របទៅនឹងការអភិវឌ្ឍនៃវិស័យធនាគារ និងសេដ្ឋកិច្ច។ ប្រព័ន្ធផាត់ទាត់ជាតិត្រូវបានអភិវឌ្ឍទៅជាប្រព័ន្ធស្វ័យប្រវត្តិ និងត្រូវបានដាក់ឲ្យដំណើរការកាលពីខែធ្នូ ឆ្នាំ២០១២ ដែលមានសមត្ថភាពផាត់ទាត់ជាលក្ខណៈមជ្ឈការលើការទូទាត់សងប្រាក់អន្តរធនាគារដោយមូលប្បទានបត្រ និងបញ្ជាទូទាត់សងប្រាក់ជាអេឡិចត្រូនិក ដែលមានដូចជា ឥណទានផ្ទាល់ ឥណពន្ធផ្ទាល់ និងបញ្ជាផ្ទេរប្រាក់ជាប្រាក់រៀល និងដុល្លារអាមេរិក ។ ធនាគារជាតិនៃកម្ពុជាក៏បានផ្តល់ទីតាំងសម្រាប់ជាមណ្ឌលដោះដូរមូលប្បទានបត្រចំពោះសមាជិក ដើម្បីដោះដូរមូលប្បទានបត្ររូបវន្តផងដែរ។ ក្រៅពីមណ្ឌលដោះដូរមូលប្បទានបត្រដែលមានទីតាំងនៅសភាភាត់ទាត់ជាតិ បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជាក៏មានមណ្ឌលដោះដូរមូលប្បទានបត្រ ៦កន្លែងទៀតនៅតាមបណ្តាសាខាធនាគារជាតិនៃកម្ពុជា គឺ ខេត្តសៀមរាប ព្រះសីហនុ កំពង់ចាម បាត់ដំបង ស្វាយរៀង និងបន្ទាយមានជ័យ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content