អត្រាអតិផរណា​នៅកម្ពុជាគឺស្ថិតក្នុងកម្រិតមធ្យម​ មិនប៉ះពាល់ខ្លាំងដល់ការ​វិនិយោគ និងជីវភាពរស់នៅប្រជាជននោះទេ

ភ្នំពេញ ៖ ក្រោមឥទ្ធិពលនៃ​ការឡើងថ្លៃប្រេងឥន្ធនៈនៅលើពិភពលោក អតិផរណា​កម្ពុជាបាន​កើនឡើងនៅឆ្នាំ២០២២ ប៉ុន្តែស្ថិតក្នុងកម្រិតមធ្យម​ ដែលមិនប៉ះពាល់ខ្លាំងដល់ការ​វិនិយោគ ផលិតកម្ម និងការប្រើប្រាស់ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានោះទេ។

ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា នាឆ្នាំ២០២២ សេដ្ឋកិច្ចពិភពលោកបានបន្តងើបឡើងដោយសារភាពធូរស្រាលនៃការរាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែបញ្ហាប្រឈមមួយចំនួននៅតែបន្តមាន ដូចជា ការរអាក់​​រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ដោយសារវិធានការបិទខ្ទប់នៅប្រទេសចិន និងការផ្ទុះឡើងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលបានបង្កើនថ្លៃប្រេងឥន្ធនៈ ម្ហូបអាហារ និងវត្ថុធាតុដើម។ ការអូសបន្លាយនៃសង្គ្រាមបានធ្វើឱ្យអតិផរណាពិភពលោកកើនឡើងយ៉ាងឆាប់រហ័សដល់ ៨,៨%។

នៅសហរដ្ឋអាមេរិក អតិផរណាបានកើនឡើងដល់អត្រា ៩,១% ដែលជាកម្រិតខ្ពស់បំផុត​ក្នុង​រយៈពេល ៤ទសវត្សរ៍​ចុងក្រោយ។ ដើម្បី​ប្រឆាំង​​អតិផរណា​ ធនាគារ​កណ្តាល​អាមេរិក​បានដំឡើងអត្រាការ​ប្រាក់​គោល​​យ៉ាងគំហុក​លឿន​ជាងការរំពឹងទុក ដែលបានបណ្តាលឱ្យមូលធនហូរចូលសហរដ្ឋ​អាមេរិក​ ហើយបង្កឱ្យប្រាក់ដុល្លារអាមេរិកឡើង​ថ្លៃ និងភាព​រឹតត្បិតនៃទីផ្សារ​ហិរញ្ញ​វត្ថុ​អន្តរជាតិ។​

ក្នុង​ស្ថាន​ភាព​នេះ ធនាគារកណ្តាលផ្សេងទៀតបាន​ប្រឈម​នឹង​បញ្ហា​ចម្បងយ៉ាងហោច ៣ គឺ i/-កម្រិតខ្ពស់​នៃ​អតិផរណា ii/-លំហូរចេញនៃមូលធន និង iii/-ការ​ធ្លាក់​ថ្លៃ​រូបិយប័ណ្ណ​របស់​ខ្លួន។​ ជាក់ស្តែង អត្រាអតិផរណាកើនឡើងដល់​ ៨,៦% នៅប្រទេសអង់គ្លេស ៧,៣% នៅអាល្លឺម៉ង់ ៦,២% នៅបារាំង ៧% នៅឥណ្ឌា និង ៦,១% នៅថៃ ។ ប្រាក់យេនជប៉ុនបានធ្លាក់ថ្លៃ -២៣% ផោនអង់គ្លេស -១៨% ប្រាក់អឺរ៉ូធ្លាក់ថ្លៃ -១៦%​ និងរូបិយប័ណ្ណក្នុងតំបន់អាស៊ាន ដូចជា ប្រាក់បាតថៃបានធ្លាក់ថ្លៃ -១១% និងរីងហ្គីតម៉ាឡេស៊ី -៨% ជាដើម។

កត្តាទាំងនេះ​បានបង្អាក់សន្ទុះកំណើនសេដ្ឋកិច្ច និងប្រឈមនឹងសេដ្ឋកិច្ច Stagflation ដែលមានន័យថាកំណើនមានកម្រិតទាប អត្រាគ្មានការងារខ្ពស់ ហើយអតិផរណាស្ថិតក្នុងកម្រិតខ្ពស់។ ​ជាការឆ្លើយតប ធនាគារកណ្តា​លភាគច្រើនបានដំឡើង​អត្រាការ​ប្រាក់គោល ដើម្បីបន្ថយតម្រូវការ និង​ធ្វើ​អន្តរាគមន៍នៅលើទីផ្សារប្តូរប្រាក់តាមរយៈការលក់ប្រាក់ដុល្លារអាមេរិក ដើម្បីស្រូបយករូបិយប័ណ្ណរបស់ខ្លួនពីសេដ្ឋកិច្ចសំដៅបន្ថយការធ្លាក់ចុះថ្លៃរូបិយប័ណ្ណ។ ជាលទ្ធផល ទុនបម្រុងអន្តរជាតិនៅប្រទេសដែលអន្តរាគមន៍ក្នុងទំហំច្រើនបានធ្លាក់ចុះគួរឱ្យកត់​សម្គាល់​ ដូចជា​ នៅប្រទេសអង់គ្លេសធ្លាក់ចុះ -១៩% ឥណ្ឌា -១៧% ជប៉ុន -១២% និងកូរ៉េ -១០%។

ឯកឧត្តម ជា ចាន់តូ បានមានប្រសាសន៍ថា នៅកម្ពុជា សេដ្ឋកិច្ច​ត្រូវបានប៉ាន់ស្មានថាបន្តងើបឡើង​ក្នុង​អត្រា ៥,១% ខ្ពស់ជាងឆ្នាំ២០២១ ដែលគាំទ្រដោយការនាំចេញ​ ជាពិសេស វិស័យ​វាយនភណ្ឌ ភាពប្រសើរឡើង​​ជាលំដាប់នៃវិស័យ​សេវាកម្ម និងប្រក្រតីភាពនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក បើទោះបី​ជា​​វិស័យ​កសិកម្ម សំណង់ និងអចលនទ្រព្យ​កើនទាបក៏ដោយ។ ការងើបឡើងនៃកំណើន បន្តសម្រេចបានគឺដោយសារការគ្រប់គ្រងការរាលដាលជំងឺកូវីដ-១៩ ​ប្រកបដោយ​ប្រសិទ្ធ​ភាព​​ខ្ពស់របស់រាជរដ្ឋាភិបាលនិងភាពរឹងមាំនៃទំនុកចិត្តរបស់វិនិយោគិន។ ជាមួយគ្នានេះ វិធានការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែល​ត្រូវ​បានដាក់ចេញជាបន្តបន្ទាប់ គួបផ្សំនឹង​ការបន្ធូរបន្ថយ​បទប្បញ្ញត្តិក្នុងវិស័យធនាគារ បានជួយគាំទ្របន្ថែមទៀតដល់សន្ទុះកំណើន និងកាត់បន្ថយ​ប៉ះពាល់រយៈពេលមធ្យមនិងវែងនៃវិបត្តិ។

ឯកឧត្តមបានថ្លែងដូច្នេះថា ៖

“ក្រោមឥទ្ធិពលនៃ​ការឡើងថ្លៃប្រេងឥន្ធនៈនៅលើពិភពលោក អតិផរណា​កម្ពុជាក៏បាន​កើនឡើងផងដែរ ជា​ពិសេស​ចាប់​ពីខែមីនា ដល់​ខែមិថុនា ដល់  ៧,៨% ប៉ុន្តែ​បាន​ថយចុះ​​ម​កវិញ​ជា​បន្ត​បន្ទាប់​នៅ​ឆមាសទី២ ហើយ​គិត​ត្រឹម​ខែ​ធ្នូនេះ អតិផរណាមានកម្រិត​ត្រឹមតែ ២,៩% ប៉ុណ្ណោះ។ អត្រាអតិផរណា​មធ្យមប្រចាំឆ្នាំ២០២២ មានកម្រិត ៥,៤% ដែលជាកម្រិតមធ្យម​និងមិនប៉ះពាល់ខ្លាំងដល់ការ​វិនិយោគ ផលិតកម្ម និងការប្រើប្រាស់ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា”

ឯកឧត្តមបានបន្តថា ស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក​បាន​រួមចំណែក​យ៉ាង​សំខាន់ ក្នុងការកាត់បន្ថយ​ការកើនឡើងនៃអតិផរណា តាមរយៈការការពារអំណាចទិញនៃប្រាក់រៀល និងការថយចុះ​អតិផរណា​នាំចូល​នាពេលដែល​ប្រាក់​ដុល្លារអាមេរិក​ឡើងថ្លៃ។ ការសម្រេចបានស្ថិរភាពអត្រាប្តូរប្រាក់ គឺអាស្រ័យដោយការអនុវត្តនយោបាយរូបិយវត្ថុនិងអត្រាប្តូរប្រាក់ប្រកបដោយភាពប្រុងប្រយ័ត្ន ជាមួយនឹងការថ្លឹងថ្លែងពីការ​ផ្គត់ផ្គង់​រូបិយវត្ថុ​ក្នុង​កម្រិតសមស្រប​ ដើម្បីរួមចំណែកគាំទ្រការងើបឡើង​នៃសេដ្ឋកិច្ច។

យោងតាមឯកឧត្តមទេសាភិបាលធនាគារជាតិនៃកម្ពុជា ការស្រូប​យកនិង​ការចាក់បញ្ចូល​សន្ទនី​យភាព​នៅក្នុង​ប្រព័ន្ធធនាគារ​ តាមរយៈ​ឧបករណ៍​នយោបាយ​រូបិយវត្ថុ​ ដូចជា មូលបត្រអាចជួញដូរបាន (NCD) និង ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) ​ត្រូវបាន​ធ្វើឡើង​ដោយសកម្ម និងកាន់តែមាន​ប្រសិទ្ធភាព​។ គួរ​រំលេច​ថា ក្នុងខណៈដែល​ប្រទេសនានាបានធ្វើ​អន្តរាគមន៍​​ក្នុង​ទីផ្សារ​ប្តូរប្រាក់​ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បី​កាត់បន្ថយការ​ធ្លាក់ថ្លៃនៃ​រូបិយប័ណ្ណ​របស់​ខ្លួន ធនាគារជាតិនៃកម្ពុជា​​បាន​ធ្វើ​អន្តរាគមន៍លើ​​ទីផ្សារ​ប្តូរប្រាក់​ក្នុង​បរិមាណ​តិច​តួច​ គឺប្រមាណ​​តែ ៩ លាន​ដុល្លារអាមេរិកប៉ុណ្ណោះ បើធៀបនឹងប្រមាណជិត ៦០០លានដុល្លារអាមេរិកកាលពីឆ្នាំកន្លងទៅ​។

ដូច្នេះ ទុនបម្រុងអន្តរជាតិនៅ​រក្សា​កម្រិតខ្ពស់គ្រប់គ្រាន់ ដែលស្មើនឹង ៧ខែ នៃការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់ ខ្ពស់ជាងកម្រិតអប្បបរមា ៣ខែ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ ទោះយ៉ាងណា ទុនបម្រុងអន្តរជាតិក៏បានថយចុះបន្តិច​ផងដែរ ក្រោមឥទ្ធិពលនៃការប្រែប្រួលស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ និងការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិកក៏ដោយ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អបអរសាទរសង្រ្កាន្តអម្រឹត ​ឆ្នាំ២០២៦ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)