ក្រូចក្រសាំង ងាយស្រួលដាំ និងបានផលច្រើនទាំងខួបប្រាំង-ខួបវស្សា

ក្រូចក្រសាំង ឬក្រូចខៀវ ជាក្រូចមួយប្រភេទដែលពុំសូវមានគេនិយមដាំដូចក្រូចពោធិ៍សាត់នោះទេ ក៏ប៉ុន្តែតាមរយៈអ្នកធ្លាប់ដាំក្រូចប្រភេទនេះបានឱ្យដឹងថា វាងាយស្រួលដាំ មិនត្រូវការថែទាំច្រើន ពិសេសគឺឱ្យផលបានច្រើន និងមានផ្លែខួបប្រាំង-ខួបវស្សាតែម្ដង។

លោក អែម លី ម្ចាស់ចំការក្រូចក្រសាំងមួយកន្លែងស្ថិតនៅស្រុកស្អាង ខេត្តកណ្ដាល បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា លោកបានដាំក្រូចក្រសាំងនេះជាយូរមកហើយ ដោយសារមើលឃើញថា មិនសូវមានគេដាំច្រើន ហើយក្រូចនេះផ្លែអត់មានរដូវទេ ឱ្យតែមានទឹកគឺផ្លែខួបប្រាំងខួបវស្សាតែម្ដង។

លោកបន្ថែមថា បច្ចុប្បន្នចំការរបស់លោកមានក្រូចក្រសាំងប្រមាណ ៣០០ដើម ដោយភាគច្រើនពេញផ្លែចាប់ពីខែធ្នូទៅ ពោលគឺផ្លែគ្រប់មែកស្អេកស្កះតែម្ដង ហើយមួយដើមអាចបេះបានដល់ទៅ ២០០គីឡូក្រាមក៏មាន។  ចំណែកតម្លៃក្រូចនេះវិញ យើងអាចលក់បានប្រមាណ ៥០០០រៀលក្នុងមួយគីឡូក្រាម ដោយនៅរដូវពេញផ្លែ អាចបេះបានប្រមាណ ១០០-៥០០គីឡូក្រាមអាស្រ័យតាមការកម្ម៉ង់របស់អតិថិជន ដែលមានទាំងម៉ូយមកទិញដល់ចំការ និងមានគេកម្ម៉ង់ទិញតាមអនឡាញផងដែរ។  

ម្ចាស់ចំការរូបនេះបញ្ជាក់ទៀតថា ប្រភេទក្រូចក្រសាំងនេះ ផ្លែរបស់វាគឺមានទឹកច្រើន ងាយស្រួលក្នុងការគៀប ឬច្របាច់យកទឹកមកទទួលទាន។ មិនថាខែប្រាំង ឬវស្សានេះទេ ឱ្យតែស្រោចទឹក វាចាប់ផ្ដើមចេញផ្កា ចេញផ្លែទៀតតែម្ដង ហើយបើស្រោចទឹកបានគ្រប់គ្រាន់គឺវាកាន់តែរីកផ្លែបានកាន់តែធំល្អ។

គួរបញ្ជាក់ដែរថា លោក អែម លី បានចាប់ផ្ដើមដាំក្រូចក្រសាំងប្រមាណ ៧ឆ្នាំមកហើយ ដោយពីមុនដីនេះជាដីដាំបន្លែទេ តែដោយសារឃើញក្រូចនេះមានផ្លែច្រើន ឆ្ងាញ់ ល្អចំពោះសុខភាព ជំនួយកម្លាំង ទើបលោកសម្រេចចិត្តទិញពូជយកមកដាំជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។

ដោយឡែក ការដាំក្រូចក្រសាំងក៏មិនមានអ្វីខុសពីការដាំដំណាំផ្សេងទៀតដែរ ដោយគេត្រូវកាប់រណ្ដៅរាងធំបន្តិច ដាក់ជីនៅបាតរណ្ដៅ និងដាក់ដាំមែកដែលសាកហើយ។ ការដាំដោយប្រើការសាកមែកនេះគឺវាឆាប់បានផ្លែ ហើយកសិករគួរដាំឃ្លាតគ្នាចន្លោះពី ៥-៦ម៉ែត្របួនជ្រុងក្នុងមួយគុម្ព ដើម្បីឱ្យក្រូចអាចចេញមែកល្អ មែកកាន់តែធំ វាកាន់តែផ្លែច្រើន ហើយក៏ទូលាយងាយស្រួលបេះផងដែរ។ ចុងក្រោយ លោក អែម លី ក៏មានមតិផ្តាំផ្ញើខ្ផងដែរលះ ជាពិសេសសម្រាប់អ្នកមានដីទំនេរ គួរតែដាំក្រូចក្រសាំងនេះ មិនបាច់មានដីធំរាប់ហិកតានោះទេ ដោយអាចដាំបានត្រឹម ១-២ដើមក៏បាន ព្រោះក្រូចនេះវាឆ្ងាញ់ផង ផ្ដល់កម្លាំងផង និងជំនួយដល់ការចងចាំទៀតផង៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិកអនុម័តឱ្យក្រុមហ៊ុន Nvidia លក់ឈីបទៅចិន បន្ទាប់ពីជំនួបកំពូលរវាងលោក ត្រាំ និងលោក ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/05/2026

 អាម៉េរិកអនុម័តឱ្យក្រុមហ៊ុនបចេ្ចកវិទ្យា Nvidia លក់ឈីបប្រភេទ H200 ដល់ក្រុមហ៊ុនចិនធំៗចំនួន ១០ បន្ទាប់ពីជំនួបប្រជុំកំពូលរវាងមេដឹកនាំមហាអំណាចចិន និងអាម៉េរិកដែលបានប្រព្រឹត្តិទៅកាលពីថ្មីៗនេះ

លោក ស៊ី ជីនពីង លើកឡើងពី “Thucydides Trap” និងការមិនប្តូរជំហលើកោះតៃវ៉ាន់ នៅចំពោះមុខលោក ដូណាល់ ត្រាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/05/2026

ជំនួបរវាងមេដឹកនាំមហាអំណាចចិន និងអាម៉េរិកដែលបានប្រព្រឹត្តិទៅកាលពីថ្មីៗនេះ មានបញ្ហាជាច្រើនដែលត្រូវបានលើកយកមកផ្សព្វផ្សាយ ប៉ុន្តែក្នុងនោះគួរឱ្យយចាប់អារម្មណ៍ផងដែរនូវពាក្យថា​ "Thucydides Trap"

១១សាខាក្នុងទីក្រុងភ្នំពេញ ប្រេនដែលបង្កើតឡើងដោយគំនិតកូនខ្មែរ ធីភីស៊ី ភីហ្សា(The Pizza Cambodia) បានចាប់ដំណើរការហើយនៅថ្ងៃនេះ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/05/2026

១១សាខាក្នុងទីក្រុងភ្នំពេញ ប្រេនដែលបង្កើតឡើងដោយគំនិតកូនខ្មែរ ធីភីស៊ី ភីហ្សា(The Pizza Cambodia) បានចាប់ដំណើរការហើយនៅថ្ងៃនេះ

កម្ពុជា កំពុងប្រែក្លាយពីការដាំដុះដំឡូងមីខ្នាតតូច ទៅជាឧស្សាហកម្មរកប្រាក់កម្រៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

កម្ពុជា កំពុងប្រែក្លាយការដាំដុះដំឡូងមី ទៅជាឧស្សាហកម្មរកប្រាក់កម្រៃ ដើម្បីការជំរុញសេដ្ឋកិច្ចជនបទ និងលើក​កម្ពស់វិស័យកសិកម្ម

វិស័យឯកជនគាំទ្រការចុះបញ្ជីវិនិយោគតាមរយៈការប្រើត្រា និងហត្ថលេខាអេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/05/2026

បណ្តាអ្នកវិនិយោគក្នុងស្រុកដែលជាវិស័យឯកជន បានសម្តែងការសាទរ និងគាំទ្រចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ជាសេនាធិការ ក្នុងការដាក់ឱ្យប្រើប្រាស់ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-stamp & e-signature)

អាម៉េរិក ត្រៀមសាកល្បងអាវុធឡាស៊ែរប្រឆាំងដ្រូន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/05/2026

ក្រសួងការពារជាតិសហរដ្ឋអាម៉េរិក បានសម្រេចជ្រើសរើសមូលដ្ឋានទ័ពក្នុងស្រុកចំនួន ៥ ទីតាំង ដើម្បីអនុវត្តកម្មវិធីសាកល្បងបច្ចេកវិទ្យាប្រឆាំងដ្រូនកម្រិតខ្ពស់​សំដៅពង្រឹងសន្តិសុខមាតុភូមិ និងជាការទប់ទល់ទៅនឹងការគំរាមកំហែងតាមផ្លូវអាកាស

វិស័យកសិកម្មរំពឹងថានឹងមានកំណើន ១,៣% សម្រាប់រយៈពេលមធ្យម ២០២៧-២០២៩

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

វិស័យកសិកម្ម​នៅកម្ពុជា ត្រូវបានព្យាករថានឹងមានកំណើនជាមធ្យមប្រមាណ ១,៣ ភាគរយ សម្រាប់រយៈពេលមធ្យម ២០២៧-២០២៩

ការបិទព្រំដែនកម្ពុជា-ថៃ ជំរុញទំហំពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរី មានកំណើនជាង ២២០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

ការដោះដូរទំនិញកម្ពុជា-សិង្ហបុរី ​នៅក្នុងរយៈពេល ៤ ខែ ​(មករា-មេសា) ​ឆ្នាំ២០២៦ សម្រេច​បានជាង​ ៧៧៥ លានដុល្លារ ​កើនឡើងជាង ២២០% ​ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំ២០២៥

មានដីត្រឹមតែ៣០០០ម៉ែត្រការ៉េរ កសិករ​មួយគ្រួសារ ដាំដុះ​បន្លែចម្រុះ និងចិញ្ចឹម​សត្វ អាច​រក​ចំណូលបានជិត​១ពាន់​ដុល្លារ​ក្នុងមួយខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

កសិករ​មួយគ្រួសារ បានចែករំលែកពីបទពិសោធន៍នៃការ​ធ្វើកសិកម្ម​ចម្រុះ ( កសិអេកូឡូស៊ី ) នៅលើផ្ទៃដីសរុប​ត្រឹមតែ ០,៣ហិកតា​ ​អាចរកចំណូល​បាន​ជិត​ ​១០០០​ដុល្លារអាម៉េរិក សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ

តម្លៃប្រេងឡើងថ្លៃបន្តិច បន្ទាប់ពីអាម៉េរិកអះអាងថា ចិនយល់ព្រមទិញប្រេងពីខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

នៅថ្ងៃសុក្រនេះ តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ១,៤៩% ឬ ១០៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ១,៥៥ ភាគរយ ឬ ១០២,៧៤ ដុល្លារក្នុងមួយបារ៉ែល

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]