ក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តពេញលេញ

ភ្នំពេញ ៖ក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ កាលពីថ្ងៃ ១៩​ មករា ឆ្នាំ២០២៣ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តពេញលេញ ចំពោះសមាជិក សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេក​វិទ្យានៃកម្ពុជា បន្ទាប់ពីក្រមនេះត្រូវបានប្រកាសដាក់ឱ្យអនុវត្តបណ្តោះអាសន្នកាលពីខែមីនា ឆ្នាំ២០២២កន្លងទៅនេះ។

ថ្លែងនៅក្នុងអង្គសិក្ខាសាលាតម្រង់ទិសនិងការពង្រឹងការអនុវត្តក្រមប្រតិបត្តិម្រាប់​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ លោក Raymond Sia  ប្រធានក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា មានប្រសាសន៍ផ្តោតសំខាន់ថា  នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ, អាកប្បកិរិយា និងសកម្មភាពរបស់គ្រឹះស្ថាននីមួយៗ មានសារៈសំខាន់ណាស់ ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងសុចរិតភាព និងជំនឿទុកចិត្តជាមួយនឹងអតិថិជននិងសាធារណជន។ លោក Raymond Sia  បន្តថា ជាតំណាងធនាគារនីមួយៗ យើងត្រូវផ្សព្វផ្សាយ និងជំរុញគុណតម្លៃទាំងនេះ ដើម្បីទទួលបានឧត្តមភាពនៅក្នុងគ្រប់កិច្ចការដែលយើងធ្វើ។

លោក Raymond បានគូសបញ្ជាក់ថា៖

“ខ្ញុំសូមប្រកាសថា ក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងវិធានផ្តល់ឥណទាន ត្រូវបានដាក់ឱ្យអនុវត្តពេញលេញចាប់ពីខែមករាឆ្នាំ ២០២៣នេះតទៅ ចំពោះសមាជិកសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះសមាជិកទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំ និងអនុវត្តក្រមនេះ ហើយបានដាក់ក្រមនេះចូលទៅក្នុងគោលនយោបាយផ្ទៃក្នុង និងនិតីវិធីផ្ទៃក្នុងមួយចំនួនរបស់គ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗ”

សូមបញ្ជាក់ថា​ ក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនេះ ត្រូវបានផ្តួចផ្តើម និងដាក់ឱ្យអនុវត្តស្របទៅនឹងយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ដើម្បីធានាពីការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុមាននិរន្ទរភាព ភាពធន់ លើកកម្ពស់និងពង្រឹងកិច្ចការពារអ្នកប្រើប្រាស់ និងធ្វើឱ្យប្រសើរឡើងនូវក្រមសីលធម៌ និងវីជ្ជាជីវៈសម្រាប់គ្រឹះស្ថាធនាគារ និងហិរញ្ញវត្ថុ។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ដែរថា បន្ទាប់ពីក្រមប្រតិបត្តិត្រូវបានដាក់ឱ្យអនុវត្តសាកល្បងជិតមួយឆ្នាំមកនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្សព្វផ្សាយ និងពង្រឹងការអនុវត្តក្រម តាមរយៈសិក្ខាសាលាថ្នាក់តំបន់ ដែលរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រាប់គ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុ ស្តីពីការពង្រឹងសមត្ថភាព គ្រប់គ្រងសាខាប្រកបដោយប្រសិទ្ធភាព ចីរភាព ក្រមសីលធម៌ និងវិជ្ជាជីវៈ។ សិក្ខាសាលាដែលបានរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុទាំងអស់នោះ មានការចូលរួមពីថ្នាក់ដឹកនាំភូមិភាគសាខារបស់សមាជិកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាប្រមាណជា៨០០នាក់នៅទូទាំងប្រទេស។

លោក សុខ វឿន ដែលជាប្រធានគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុនៃសមាគមធនាគារនៅកម្ពុជា មានប្រសាសន៍បន្តថា៖

“យើងសង្កេតឃើញថាគ្រឹះស្ថានដែលជាសមាជិករបស់សមាគមទាំងបី បានខិតខំយកចិត្តទុកដាក់ក្នុងការអនុលោមតាមវិធាននៃក្រមប្រតិបត្តិ បើទោះជាវាមិនមានភាពងាយស្រួលក៏ដោយ ក៏ប៉ុន្តែដើម្បីបុព្វហេតុនៃការចូលរួមចំណែកធ្វើឱ្យប្រព័ន្ធធនាគារកាន់តែរឹងមាំ ប្រកបទៅដោយបរិយាបន្ន និងកិច្ចការពារអតិថិជន គ្រឹះស្ថានទាំងអស់បានខិតខំពុះពារធ្វើយ៉ាងណាឱ្យខានតែបានក្នុងការកែលម្អប្រព័ន្ធ និងគោលនយោបាយរបស់ខ្លួន ដើម្បីធានាថាគ្រឹះស្ថានរបស់ខ្លួនអនុវត្តបានយ៉ាងពេញលេញតាមស្តង់ដារដែលបានចែងនៅក្នុងក្រមនេះ”

ថ្លែងសុន្ទរកថាបើកនៅក្នុងអង្គសិក្ខាសាលាតម្រង់ទិស ស្តីពី ការអនុវត្តក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងវិធានផ្តល់ឥណទាន ដល់អ្នកចូលរួមជាង ៦០០នាក់ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា បានកោតសសើរដល់សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា  ដែលបានផ្តួចផ្តើមរៀបចំ និងអនុវត្តក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងវិធានផ្តល់ឥណទាន ដែលជាសមិទ្ធផលសំខាន់សម្រាប់រក្សាស្ថិរភាពប្រព័ន្ធធនាគារ និងពង្រឹងជំនឿទុកចិត្តរបស់សាធារណជន។ គ្រឹះស្ថានជាសមាជិក ដែលបានខិតខំអនុវត្តតាមគោលការណ៍នៃក្រមប្រតិបត្តិ និងវិធានផ្តល់ឥណទានក៏ជាកត្តាចាំបាច់មួយទៀត ដើម្បីរួមគ្នារក្សាបាននូវការផ្តល់នៃក្រមប្រតិបត្តិសីលធម៌វិជ្ជាជីវៈមានការទទួលខុសត្រូវ និងគិតគូរដល់សិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់។

លោក គិត សុវណ្ណារិទ្ធ បន្ថែមថា ការរក្សាបាននូវស្ថិរភាព និងចីរភាពនៃការអភិវឌ្ឍវិស័យ ធនាគារនិងហិរញ្ញវត្ថុ ក៏ដូចជា ការពង្រឹងការអនុវត្តគោលការណ៍ទីផ្សារ និងកិច្ចការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ទាមទារឱ្យមានការចូលរួមអនុវត្តគោលការណ៍ទីផ្សារ និងកិច្ចការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ទាមទារឱ្យមានការចូលរួមពីធនាគារជាតិនៃកម្ពុជា និងវិស័យធនាគារឯកជន។

លោក សុវណ្ណារិទ្ធ មានប្រសាសន៍បញ្ជាក់ថា៖​

“ខ្ញុំសូមគ្រឹះស្ថានហិរញ្ញវត្ថុ លើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុបន្តទៀត និងត្រូវចាត់ទុកការងារនេះជាការងារអាទិភាព និងសំខាន់ចាំបាច់ ព្រមទាំងត្រូវធានាថាគ្រឹះស្ថានរបស់ខ្លួនធ្វើប្រតិ​បត្តិការ និងប្រកួតប្រជែងយកអតិថិជនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ”

លោក សុវណ្ណារិទ្ធ បន្ថែមទៀតថា ការរៀបចំសិក្ខាសាលាតម្រង់ទិស ស្តីពី ការអនុវត្តក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងវិធានផ្តល់ឥណទាន គឺជាវេទិកាមួយជួយឱ្យគ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ អាចយល់ដឹងកាន់តែច្បាស់អំពីគោលការណ៍ទាំងអស់នៃក្រមប្រតិបត្តិ និងវិធានផ្តល់ឥណទាន ព្រមទាំងមានឱកាសលើកឡើង និងពិភាក្សាអំពីបញ្ហាប្រឈម ដែលជួបប្រទះ បន្ទាប់ពីការដាក់ចេញឱ្យអនុវត្តជាបណ្តោះអាសន្ននូវក្រមប្រតិបត្តិ និងវិធានផ្តល់ឥណទាននេះ។ 

លោកបន្តថា សិក្ខាសាលានេះក៏នឹងជួយធានាបាននូវប្រសិទ្ធភាពខ្ពស់នៃការអនុវត្តក្រមប្រតិបត្តិ និងវិធានផ្តល់ឥណទាន ដែលនឹងក្លាយជានិយាមមួយដ៏សំខាន់ក្នុងការពង្រឹងការអនុវត្តទីផ្សារ ព្រមទាំងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងការរក្សាបាននូវតម្លាភាព និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការប្រកួតប្រជែង ដើម្បីបន្តធានាបាននូវកិច្ចការពារអ្នកប្រើប្រាស់ និងបង្កើនជំនឿទុកចិត្តរបស់សាធារណជនចំពោះវិស័យធនាគារ និងហិរញ្ញវត្ថុ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច