នៅក្នុងរយៈពេលនៃការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19នៅកម្ពុជា ជាពិសេសការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល 3សប្តាហ៍កន្លងទៅនេះដែលតម្រូវឱ្យមនុស្សស្នាក់នៅតែក្នុងផ្ទះនោះបានធ្វើឲ្យអាជីវកម្មតូចធំ និងក្រុមហ៊ុនជាច្រើនប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ រហូតមានការបិទទ្វារជាបណ្តោះអាសន្នដើម្បីអាចទប់ទល់នឹងស្ថានការណ៍ដ៏តានតឹងមួយនេះ។
ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ឱនភាពសេដ្ឋកិច្ចដែលបណ្តាលមកពីការរាតត្បាតនៃជំងឺដ៏កាចសាហាវជាលើកដំបូងនៅកម្ពុជានៅពេលបច្ចុប្បន្ននេះ អ្នកជំនាញផ្នែកសិក្សាស្រាវជ្រាវផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ចេញជាទស្សនៈទានថា ជាបទពិសោធន៍ដែលទទួលបានពីវិបត្តិមួយនេះ មនុស្សជាច្រើនបានជួបបញ្ហាហរិញ្ញវត្ថុ ដូច្នេះវាជាមេរៀនថ្មីមួយទៀតដែលគួរតែរៀនសូត្រ និងមានការរៀបចំផែនការហិរញ្ញវត្ថុថ្មីសម្រាប់កិច្ចដំណើរការពាណិជ្ជកម្ម និងអាជីវកម្មរបស់ខ្លួន។

1.គួរមានផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន៖ ផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនគម្បីត្រូវតែមានការរៀបចំ និងកំណត់ឱ្យបានត្រឹមត្រូវ បើទោះវាស្ថិតនៅក្នុងគម្រោងចំណាយចាយវាយផ្ទាល់ខ្លួនប្រចាំថ្ងៃ ប្រចាំខែក៏ដោយ។ ការចេះកំណត់ផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន ក្រៅពីអាចជួយបង្កើតស្ថិរភាពហិរញ្ញវត្ថុប្រចាំថ្ងៃ វាក៏ជាចំណែកមួយជួយដល់ការកាត់បន្ថយផលប៉ះពាល់នៃផែនការហិរញ្ញវត្ថុរួមក្នុងគ្រួសារផងដែរ។
2.កញ្ចប់ថវិកាសម្រាប់បញ្ហា ឬតម្រូវការបន្ទាន់ (Emergency Fund)៖ កាលពីពេលកន្លងទៅថ្មីៗនេះ កញ្ចប់ថវិកាបម្រុងសម្រាប់ដោះស្រាយបញ្ហាជាបន្ទាន់របស់ធនាគារពិភពលោកបានសង្គ្រោះមនុស្សជាច្រើននៅលើសាកលលោក ព្រោះថាពួកគេបានរៀបចំបញ្ចូលវាចូលទៅក្នុងផែនការហិរញ្ញវត្ថុរបស់គេតាំងតែពីយូរមកហើយ។ ដោយឡែកសម្រាប់ក្រុមគ្រួសារក៏ដូចជាគ្នា គម្បីមានការរៀបចំទុកនូវកញ្ចប់ថវិកាបម្រុងសម្រាប់ប្រើប្រាស់នៅពេលមានបញ្ហាបន្ទាន់ រាប់ទាំងបញ្ហាហិរញ្ញវត្ថុដែលកើតមាននៅក្នុងអំឡុងពេលការបិទខ្ទប់ ក៏ដូចជាការដោះស្រាយបន្ទាន់ទៅលើសមាជិកក្នុងគ្រួសារមានជំងឺជាយថាហេតុជាដើម។
3.គ្រប់គ្រងបំណុលឲ្យបានល្អជាងមុន៖ ក្នុងពេលដែលអ្នកមិនជួបបញ្ហា ឬស្ថានភាពដូចបច្ចុប្បន្ននេះ អ្នកគួរតែព្យាយាមឲ្យបានច្រើនក្នុងការបន្ធូរបន្ថយបំណុលរបស់អ្នកឲ្យស្ថិតនៅក្នុងអត្រាតិចបំផុតធៀមទៅនឹងប្រាក់ចំណូលរបស់អ្នក។ ឧទាហរណ៍ ប្រសិនបើអ្នកត្រូវចំណាយលើបំណុលជាប្រចាំខែ 70 ភាគរយនៃប្រាក់ខែ ដូចនេះពេលបញ្ហាធូរស្រាលចូរអ្នកស្វែងរកមធ្យោបាយដោះដូរបំណុល ឬស្វែងរកកម្ចីក្នុងអត្រាទាបជាងមុនមកឱ្យបានតិចជាង 70ភាគរយ។
4.បង្កើនប្រភពចំណូល៖ នៅពេលដែលអ្នកមានបំណុល អ្នកចាំបាច់ត្រូវតែមានការបង្កើនប្រភពចំណូលបន្ថែមដើម្បីអាចធានាដល់សុវត្ថិភាពហិរញ្ញវត្ថុ ហើយមិនប៉ះពាល់ដល់ប្រាក់ចំណូលគោលរបស់អ្នក។ ប្រភពចំណូលបន្ថែមទាំងនោះអ្នកអាចធ្វើឡើងបានតាមរយៈការងារប្រចាំថ្ងៃដោយលក់ទំនិញអនឡាញ លក់ម្ហូបអនឡាញ ឬភ្នាក់ងារលក់អចលនវត្ថុដូចជា លក់ដី ឬលក់ផ្ទះជាដើម។
5.បង្កើតប្រាក់ចំណូលដ៏រឹងម៉ាំ និងយូរអង្វែងមួយ៖ អ្នកត្រូវមានទស្សនៈវែងឆ្ងាយក្នុងការបង្កើនប្រភពចំណូលដ៏រឹងម៉ាំមួយ ហើយមិនចេះរីងស្ងួត។ អ្នកអាចយកស្ថានភាពនៅពេលបច្ចុប្បន្ននេះមកធ្វើជាមេរៀន និងធ្វើការពិចារណាថា តើអ្នកគួរចាប់ផ្តើមអាជីពប្រភេទណាបន្ថែមដែលត្រូវនឹងជំនាញរបស់អ្នក ហើយវាមិនអាចប៉ះពាល់ដល់ប្រតិបត្តិការអាជីវកម្ម ឬការងារគោលរបស់អ្នក បើទោះបីមានការវាយប្រហារដោយសារជំងឺរាតត្បាតក៏ដោយ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content