សិប្បកម្មផ្ដៅបន្តពីគ្រួសារ មានការគាំទ្រច្រើន និងអាចរកបានចំណូលគួរសម 

ផ្ដៅ ជាប្រភេទវល្លិ៍ម្យ៉ាងដែលគេអាចកាច់ ពត់ ច្នៃឱ្យទៅជារបស់ប្រើប្រាស់ច្រើនប្រភេទ ក៏ដូចជាគ្រឿងសង្ហារឹមផងដែរ ដូចជា តុ ទូរ កៅអី និងសម្ភារប្រើប្រាស់ផ្សេងៗទៀត។ ជាក់ស្ដែង បច្ចុប្បន្ននេះ មានសិប្បកម្មផលិតគ្រឿងសង្ហារឹមពីវល្លិ៍ផ្ដៅជាច្រើនកំពុងមានដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួន ក្នុងនោះក៏មានសិប្បកម្មសហគមន៍មួយកន្លែងស្ថិតនៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កំពុងមានភាពមមាញឹកក្នុងការផលិតដើម្បីបំពេញតម្រូវការទីផ្សារ។

អ្នកស្រី ដួង ម៉ានី ជាម្ចាស់សិប្បកម្មផលិតគ្រឿងសង្ហារឹមពីផ្ដៅមួយកន្លែងដែលមានទីតាំងដូចបានរៀបរាប់ខាងលើនេះបានមានប្រសាសន៍ប្រាប់ឱ្យដឹងថា សិប្បកម្មរបស់អ្នកស្រីបានបង្កើតឡើងជាច្រើនឆ្នាំមកហើយ តែរហូតមកដល់ពេលបច្ចុប្បន្ននេះក៏នៅតែបន្តមានទីផ្សារ និងមានការគាំទ្រពីអតិថិជនជាបន្តបន្ទាប់។

អ្នកស្រីបន្តថា  ៖

“នៅក្នុងសិប្បកម្មរបស់យើងមានផលិតសម្ភារ និងគ្រឿងសង្ហារឹមជាច្រើនប្រភេទដែលធ្វើពីផ្ដៅដូចជា តុ ទូរ កៅអី គ្រែ សាឡុងជាដើម ពោលគឺអាចច្នៃផលិតផលពីផ្ដៅសុទ្ធគ្រប់រូបរាង គ្រប់ទំហំតាមការកម្ម៉ង់របស់អតិថិជន។ ចំណែក ផលិតផលដែលលក់ដាច់ជាងគេគឺប្រភេទកៅអីអង្គុយទទួលទានអាហារ និងកៅអីបារសម្រាប់ភ្ញៀវនៅតាមអាហារដ្ឋានបែបបរទេសផងដែរ។”

ដោយឡែក ពាក់ព័ន្ធទៅនឹងតម្លៃវិញ ផលិតផលផ្តៅរបស់សិប្បកម្មមួយនេះអាចលក់បានចាប់ពី ២ម៉ឺនរៀលឡើងទៅអាស្រ័យទៅតាមទំហំ រូបរាង និងម៉ូដរបស់សម្ភារផ្ទាល់តែម្ដង ហើយការផលិតទៀតសោតក៏ត្រូវចំណាយពេលតិច ឬច្រើនអាស្រ័យទៅតាមរូបរាងរបស់ផលិតផល។

អ្នកស្រីបញ្ជាក់ដែរថា ៖

“សិប្បកម្មយើងចាប់ផ្ដើមតាំងពីឆ្នាំ២០០២ ដោយសារតែគ្រួសារខ្ញុំជាអ្នកផលិតសម្ភារនេះស្រាប់ ណាមួយខ្ញុំមានចិត្តស្រឡាញ់ និងចូលចិត្តការកែច្នៃសម្ភារផង ទើបបន្តរក្សាអាជីពនេះបន្តពីគ្រួសារ ហើយខិតខំអភិវឌ្ឍបន្ថែមទៀតដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងធ្វើយ៉ាងណាឱ្យបរទេសបានឃើញពីស្នាដៃកូនខ្មែរផងដែរ។ ម៉្យាងវិញទៀត តាមរយៈសិប្បកម្មដ៏ចំណាស់មួយនេះ ក៏បានចូលរួមចំណែកផ្តល់នូវការងារជូនដល់ប្រជាក្នុងសហគមន៍ ដែលអាចឱ្យពួកគាត់ទទួលបានចំណូលប្រចាំថ្ងៃ ប្រចាំខែ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរ។” 

ជាមួយនឹងការបង្ហើបប្រាប់ឱ្យដឹងត្រួសៗពីសិប្បកម្មផ្តៅខាងលើនេះ អ្នកស្រី ដួង ម៉ានី ក៏បានប្រាប់ពីបញ្ហាប្រឈម និងផលលំបាកនៅក្នុងដំណើរការសិប្បកម្មមួយនេះផងដែរ ជាពិសេសបញ្ហាដើមទុនដែលត្រូវអភិវឌ្ឍជំនាញក្នុងសិប្បកម្ម ណាមួយផ្នែកបច្ចេកទេសក្នុងការផលិតក៏នៅមានកម្រិតនៅឡើយ។ ដោយឡែក សម្រាប់គម្រោងនាពេលអនាគត អ្នកស្រី មានក្ដីរំពឹងដែរថានឹងបន្តអភិវឌ្ឍជំនាញនេះ និងកែច្នៃនូវផលិតផលថ្មីបន្ថែមទៀតដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារផង អភិវឌ្ឍផ្នែកសិប្បកម្មក្នុងស្រុកផង និងជាផ្នែកមួយជួយដល់ជីវភាពក្នុងសហគមន៍ ផងដែរ៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក