តាមរយៈរបាយការណ៍ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗនេះបានបង្ហាញថា គិតត្រឹមត្រីមាសទី១ដើមឆ្នាំ២០២១ ទំហំទុននៃការ វិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេសសរុបមានជាង ១,៦៦២លានដុល្លារ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០មានការធ្លាក់ចុះ ប្រមាណ៣៥ភាគរយដែលមានប្រមាណជាង ២,៥០០ពាន់លានដុល្លារ ហើយភាគច្រើនជាគម្រោងអភិវឌ្ឍន៍ផ្នែកលំនៅដ្ឋាន។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)លោក ច្រឹក សុខនីម បានលើកឡើងថា ទំហំនៃចំនួនទុនវិនិយោគខាងលើនេះបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០គឺមានការធ្លាក់ចុះ ប៉ុន្តែវាមិនទាន់ជាសញ្ញាអាក្រក់នោះឡើយ បើគិតពីសកម្មភាពជាក់ស្ដែងដែលកើតមាននៅក្នុងវិស័យមួយនេះ។
លោក ច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់AMSថា ភាពជាក់ស្ដែងនៅក្នុងត្រីមាសទី១នៃឆ្នាំ២០២១កន្លងទៅនេះ មិនថាចំពោះសកម្មភាពវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យរួម(ការទិញ-លក់)ក៏ដូចជាសកម្មភាពនៃការអភិវឌ្ឍគម្រោងនានាភាគច្រើនត្រូវបានផ្អាកទាំងអស់ ពោលគឺមានឱកាសត្រឹមតែជាង១ខែប៉ុណ្ណោះកាលពីខែមករា និងដើមខែកុម្ភៈ លុះចាប់ពីពាក់កណ្តាលខែកុម្ភៈ សកម្មភាពស្ទើរទាំងស្រុងត្រូវបានផ្អាក បន្ទាប់ពីផ្ទុះឡើងនូវការរាតត្បាតក្នុងសហគមន៍ ជាពិសេសព្រឹត្តិការណ៍២០កុម្ភៈដែលកំពុងបន្តរហូតមកដល់បច្ចុប្បន្ននេះ។

លោកបញ្ជាក់ថា ៖
“វាមិនមែនជារឿងចម្លែក ឬភ្ញាក់ផ្អើលនោះទេចំពោះការធ្លាក់ចុះនៃទំហំទុនវិនិយោគក្នុងវិស័យសំណង់នៅដើមឆ្នាំ២០២១នេះ ព្រោះហេតុផលសំខាន់ៗយើងគ្រប់គ្នាសុទ្ធតែបានដឹង និងមើលឃើញផ្ទាល់ភ្នែកគ្រប់គ្នានៅពេលនេះស្រាប់។ គម្រោងវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យសំណង់នានាភាគច្រើនគឺកើតមាននៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តដែលជាប៉ូលសេដ្ឋកិច្ច លុះពេលមានព្រឹត្តិការណ៍កុម្ភៈកើតឡើង មនុស្សទាំងអស់បារម្ភពីបញ្ហាសុវត្ថិភាព ដូច្នេះផែនការនៃគម្រោងវិនិយោគនានាត្រូវបានផ្អាកទុកសិនរង់ចាំឱកាសស្ងប់ពីវិបត្តិទើបអាចចាប់អនុវត្ត”
ពាក់ព័ន្ធទៅនឹងការវិឌ្ឍន៍របស់វិស័យអចលនទ្រព្យនៅកម្ពុជា ស្ថាប័នអន្តរជាតិធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានធ្វើការព្យាករណ៍ថា នៅត្រឹមដំណាច់ឆ្នាំ២០២១ខាងមុខនេះនឹងមានកំណើនឡើងវិញ ខណៈដែលវិស័យសេដ្ឋកិច្ចជាតិត្រូវបានរំពឹងថាមានកំណើនប្រមាណ៤ភាគរយ។ ជាមួយនឹងការព្យាករណ៍ខាងលើនេះ លោក ច្រឹក សុខនីម បានបង្ហាញពីការគាំទ្រ និងយល់ស្រប ដោយលោកបានបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ក្នុងការជំរុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជាឱ្យបានកាន់តែច្រើស្របតាមផែនការ។
លោកថា ៖
“នៅពេលដែលវ៉ាក់សាំងត្រូវបានប្រើប្រាស់ដើម្បីការពារជំងឺឆ្លងបានកាន់តែច្រើន ការរីករាលដាលត្រូវបានទប់ស្កាត់ ខណៈដែលនៅតាមបណ្តាប្រទេសដៃគូអភិវឌ្ឍន៍ និងវិនិយោគជាមួយកម្ពុជាធំៗ ដូចជាប្រទេសចិនជាដើមក៏ចាប់ផ្តើមមានភាពល្អប្រសើរឡើងវិញ នោះកំណើននៃការវិនិយោគនឹងកើតមានឡើងវិញបន្ថែមពីលើគម្រោងអភិវឌ្ឍន៍ដែលធ្វើឡើងដោយអ្នកនៅក្នុងស្រុក។ ដូច្នេះគម្រោងអភិវឌ្ឍន៍ថ្មីនឹងចាប់ផ្តើមមានឡើងវិញ ហើយកំណើនទុនវិនិយោគនៅក្នុងវិស័យសំណងក៏កើនឡើងផងដែរ។ ប៉ុន្តែខ្ញុំយល់ថា វានឹងចាប់ផ្តើមពីគម្រោងដែលមានទំហំទុនវិនិយោគតិចមុន ហើយគម្រោងធំៗនឹងមកបន្តតាមក្រោយ បន្ទាប់ពីគម្រោងចាស់ៗដែលបន្សល់ទុកកាលពីឆ្នាំចាស់ត្រូវបានលេចចេញជារូបរាងជាបណ្តើរៗ”

[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ ប្ដូរទៅផលិតជាអាវុធទំនើបវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael

ផ្លូវសមុទ្រខាងជើង NSR ក្លាយជាសមរភូមិសាស្ត្រនយោបាយថ្មីរបស់មហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្រជែងអំណាចរវាងមហាអំណាចក្នុងសតវត្សរ៍ទី២១
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ





















































Account
Security
Favourite Content