បន្លែស្ពៃក្តោបខេត្តមណ្ឌលគីរី អាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានជាង១២តោនក្នុង១ខែ

មណ្ឌលគីរី ៖ អាជ្ញាធរខេត្តមណ្ឌលគិរី បានជំរុញ និងលើកទឹកចិត្តឱ្យកសិករបង្កើនការដាំដុះបន្លែស្ពៃក្តោប ព្រោះតំបន់ភូមិភាគឦសាន្តមួយនេះ មានអាកាសធាតុសមស្របនឹងដំណាំប្រភេទនេះ ខណៈដែលបន្លែស្ពៃក្តោបមានតម្រូវការទីផ្សារខ្ពស់ ហើយជាមធ្យមអាចផ្គត់ផ្គង់ទៅកាន់ទីផ្សារទូទាំងប្រទេសបានរហូតជាង១២តោនក្នុងមួយខែ។

ថ្លែងក្នុងសន្និសីទ​សារព័ត៌មានស្ដីពី “ភាព​ជោគជ័យ​ក្នុង​រយៈពេល៥​ឆ្នាំ​កន្លង​មក​” របស់​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី កាលពីពេលកន្លងទៅនេះ លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគីរី បានលើកឡើងថា វិស័យកសិកម្មនៅខេត្តមណ្ឌលគីរី គឺមានសក្តានុពលខ្ពស់ ដោយសារតែកត្តាអាកាសធាតុ និងដីមានជីវជាតិអំណោយផល ពិសេសសម្រាប់ការដាំដុះបន្លែជាដើម។ ជាក់ស្តែង បច្ចុប្បន្ន​បន្លែស្ពៃក្តោប​ដែល​ទទួលបាន​ឈ្មោះ​បោះ​សំឡេង​ពី​អ្នក​បរិភោគ​ថា​មាន គុណភាព​ល្អ​ដោយ​គ្មាន​សារជាតិ​គីមី ហើយ​រសជាតិ​ស្រួយ​ឆ្ងាញ់​ជាង​ប្រភេទ​ស្ពៃក្ដោប​ពី​កន្លែង​ដទៃទៀត​​ ហើយដំណាំប្រភេទនេះ ​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍ និងទីផ្សារ​ល្អប្រសើរ​ឡើង​បន្តបន្ទាប់​។

លោកបន្តថា ៖

“គិតមកដល់សព្វថ្ងៃនេះ បន្លែស្ពៃក្តោបនៅក្នុងខេត្តមណ្ឌលគីរី ដោយសារការដាំដុះក្នុងអាកាសធាតុត្រជាក់ បានធ្វើឱ្យបន្លែនេះ ដាំដុះល្អជាងដំណាំផ្សេងៗ ហើយមានរសជាតិឆ្ងាញ់ ផ្អែម ស្រួយ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនចំនួន៦ បានទទួលទិញបន្លែស្ពៃក្តោបក្នុងខេត្តមណ្ឌលគីរី សម្រាប់ផ្គត់ផ្គងទៅកាន់ទីផ្សាររាជធានីភ្នំពេញ និងបណ្តាខេត្តដដៃទៀត។ ជាមធ្យមគឺយើងអាចផ្គត់ផ្គង់បានក្នុងរង្វង់ជាង១២តោនក្នុងមួយខែ បើទោះជាទំហំនេះតិចតួច តែយើងអាចមានលទ្ធភាពផ្គត់ផ្គង់ទៅកាន់ទីផ្សារដទៃបាន។ ក្រៅពីបន្លែស្ពៃក្តោប ខេត្តមណ្ឌលគីរី ក៏មានសក្តានុពលលើការដាំដុះបន្លែកាហ្វេ ស្វាយចន្ទី ដំឡូងមី ដំណាំប័រ  ដំណាំក្រូចវល្លិ៍  (ផ្លែផាសិន) ដំណាំកៅស៊ូជាលក្ខណៈឧស្សាហកម្ម និងដំណាំកស៊ូជាលក្ខណៈគ្រួសារផងដែរ”

ប្រធានមន្ទីកសិកម្មខេត្តមណ្ឌលគីរី បន្តទៀតថា ដើម្បីបង្កើនបរិមាណទិន្នផលនៃបន្លែ និងដំណាំសក្តានុពលទាំងនេះ លោកក៏លើកទឹកចិត្តឱ្យបងប្អូនប្រជាកសិករខិតខំដាំដុះបន្ថែមទៀត ដើម្បីឆក់យកឱកាសដែលទីផ្សារកំពុងត្រូវការសំដៅលើកកម្ពស់កម្រិតជីវភាពកាន់តែល្អប្រសើរ។

លោកបានថ្លែងបន្តថា ៖

“សូមឱ្យប្រជាពលរដ្ឋបង្កើនការដាំដុះ តាមរយៈការរកែប្រែទម្លាប់នៃការដុះតាមបែបធម្មជាតិ ទៅធ្វើការដាំដុះតាមតម្រូវការទីផ្សារ អនុវត្តបច្ចេកទេសកសិកម្មទំនើបទាន់សម័យ កាត់បន្ថយពលកម្ម ដើមទុនផលិត ការប្រើប្រាស់ធាតុចូលកសិកម្មឱ្យបានត្រឹមត្រូវ ដើម្បីមានប្រសិទ្ធភាព ទទួលបានប្រសិទ្ធផលខ្ពស់”

ជាមួយគ្នានេះ លោក ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី បានលើកឡើងដែរថា ខេត្តមណ្ឌលគិរីមានស្ថានភាពភូមិសាស្រ្តអំណោយផលលើវិស័យទេសចរណ៍ បន្លែ និងដំណាំមួយចំនួនទៀតសម្រាប់តម្រូវការទីផ្សារ ដែលអាចកាត់បន្ថយការនាំចូល និងបានបង្កើតការងារជូនពលរដ្ឋទូទាំងខេត្ត។

លោកថា ៖

“ជាក់ស្តែង បច្ចុប្បន្ននេះនៅខេត្តមណ្ឌលគិរី វិស័យសាកវប្បកម្មកំពុងមានការទាក់ទាញប្រកបដោយសក្តានុពលផ្នែកសេដ្ឋកិច្ចសម្រាប់ទីផ្សារក្នុង និងក្រៅតំបន់ ជាពិសេសទីផ្សាររាជធានីភ្នំពេញ មានស្ពៃក្តោប ស្ពៃបូកគោ ដំឡូងបារាំង ខ្ទឹមបារាំង និងការ៉ុតជាដើម”

ជាមួយគ្នានេះ លោកបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះបង្កបង្កើនផលដំណាំរួមផ្សំនានា និងចេះចិញ្ចឹមសត្វបន្ថែមទៀត ដើម្បីឱ្យជីវភាពរស់នៅកាន់តែរីកចំរើន ខណៈខេត្តក៏នឹងខិតខំកសាង និងកែលម្អរប្រព័ន្ធស្រោចស្រពបន្ថែមទៀត ដើម្បីឆ្លើយតបតម្រូវការដាំដុះដំណាំកសិកម្មរបស់បងប្អូន ប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគីរី ឈានទៅបង្កើនគុណភាពនិងបរិមាណនៃផលិតផលកសិកម្មបន្ថែមទៀត៕ អត្ថបទ ៖ សែម ពិសី



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច