កម្មវិធី «វិថីហិរញ្ញវត្ថុ» រដូវកាលទី៣ កំពុងបន្តបេសកកម្មយ៉ាងសំខាន់របស់ខ្លួនក្នុងនាមជាវេទិកាចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ ៖ វិថីហិរញ្ញវត្ថុ ឬ Financial Street ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាកម្មវិធីមួយដ៏សំខាន់ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួម ផ្សព្វផ្សាយ និងចែករំលែកនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណៈជនគ្រប់ស្រទាបនៅក្នុងសង្គម ទាំងការសន្សំ ការប្រើប្រាក់កម្ចីប្រកបដោយភាពឆ្លាតវៃ ការ គ្រប់គ្រងបំណុល ការៀបចំផែនការហិរញ្ញវត្ថុ ក៏ដូចជាចំណេះដឹងលើការវិនិយោគ ជាមួយនឹងការកំណត់គោលដៅ និងចក្ខុវិស័យច្បាស់លាស់ដើម្បីកាត់បន្ថយនូវ អក្ខរកម្មហិរញ្ញវត្ថុនៅកម្ពុជា។

ជាមួយនឹងការទទួលស្គាល់ និងសាទរពីសំណាក់សាធារណៈជន ក៏ដូចជាសិស្ស-និស្សិតជាច្រើន ក្រុមហ៊ុន អប្សរា មេឌា ស៊ីរីស (AMS) ក្រោមកិច្ចសហការផលិត ជាមួយសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្រុមហ៊ុន ក្រេឌីត ហ្សូរ៉ូ ខេមបូឌា (CBC) ជាពិសេស ការគាំទ្រពីធនាគារជាតិនៃ កម្ពុជា (NBC) នោះ បច្ចុប្បន្ននេះ កម្មវិធី «វិថីហិរញ្ញវត្ថុ» រដូវកាលទី៣ បាន និងកំពុងបន្តបេសកកម្មរបស់ខ្លួនក្រោមវត្តមានសហការពីសំណាក់អ្នកជំនាញហិរញ្ញវត្ថុជាច្រើននរូប។

កញ្ញា នី ស្រីលីន ជានិស្សិតនៅសកលវិទ្យាល័យ ជាតិគ្រប់គ្រង បានប្រាប់ឱ្យដឹងថា កញ្ញា គឺជាអ្នកគាំទ្រ និងតាមដានមើលកម្មវិធី វិថីហិរញ្ញវត្ថុ រហូតមក ព្រោះអាចទទួលបានចំណេះដឹងជាច្រើនពីកម្មវិធី។

កញ្ញាបានបញ្ជាក់ថា ៖ «ប្រទេសជាតិមួយអាចរីកចម្រើនទៅបាន គឺអាស្រ័យទៅលើកត្តាជាច្រើន ហើយកត្តាដែលសំខាន់មួយក្នុងនោះគឺកត្តាប្រជាពលរដ្ឋ កាលណាប្រជាពលរដ្ឋមានចំណេះដឹងហិរញ្ញវត្ថុ ធ្វើឲ្យគាត់ជៀសផុតពីបំណុលលើសលប់។ កាលណាបុគ្គលមានចំណេះដឹងហិរញ្ញវត្ថុ ធ្វើឲ្យជីវភាពគ្រួសារគាត់រីកចម្រើនផ្នែកហិរញ្ញវត្ថុ, គ្រួសារនីមួយៗកាន់តែរីកចម្រើនផ្នែកហិរញ្ញវត្ថុ ធ្វើឲ្យសហគមន៍មួយរីកចម្រើន នាំឲ្យប្រទេសជាតិក៏រីកចម្រើនដូចគ្នា»។

លោក ស៊ាន ធនិន អគ្គនាយកផ្នែកលក់ និងចែកចាយនៃធនាគារហត្ថា បានបញ្ចេញទស្សនៈថា ៖ «ខ្ញុំគិតថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុវាពិតជាសំខាន់ ដោយសារតែចំណេះដឹងហិរញ្ញវត្ថុ និងចំណេះដឹងពីលុយ ជាចំណេះដែលចូលរួមនៅក្នុងដំណើរជីវិតយើងទាំងមូល។ ដូច្នេះហើយ ខ្ញុំយល់ឃើញថា ការស្វែងយល់ ការចេះដឹងអំពីហិរញ្ញវត្ថុ គឺវាពិតជាបានរួមចំណែកទៅដល់ដំណើរវិវត្តន៍ និងការរីកចម្រើនទៅដល់បុគ្គល គ្រួសារ និងសង្គមជាតិ»។

លោកស្រី ម៉ក់ រស្មី អគ្គនាយករងបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ និងជាប្រធាននាយកដ្ឋានបទប្បញ្ញត្តិនៃធនាគារជាតិនៃកម្ពុជា បានថ្លែងថា ការចូលរួមរបស់ក្រុម ហ៊ុន អប្សរា មេឌា សឺវីស ដែលជាក្រុមហ៊ុនសារព័ត៌មានប្រកបដោយប្រជាប្រិយភាព ការច្នៃប្រឌិត និងការទុកចិត្តខ្ពស់ពីសំណាក់សាធារណជនទូទៅ រួមផ្សំនឹងការ ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) បណ្តាញសង្គមនានា ពិតជាកំលាំងចលករយ៉ាងសំខាន់ក្នុងការជួយដល់សាធារណជនទទួលបាននូវព័ត៌មាន ផ្លូវការដែលអាចជឿទុកចិត្តបាន សំដៅធ្វើការសម្រេចចិត្តកាន់តែប្រសើរលើការប្រើប្រាស់ផលិតផល និងសេវាហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

លោកស្រី ម៉ក់ រស្មី បានមានប្រសាសន៍សង្កត់ធ្ងន់ថា កន្លងមកក្នុងនាមស្ថាប័នដឹកនាំមួយក្នុងការអនុវត្តយុទ្ធសាស្ត្រនានា ធនាគារជាតិនៃកម្ពុជា បាន និងកំពុងយក ចិត្តទុកដាក់លើការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ក្រុមគោលដៅ និងសាធារណជនទូទៅ តាមរយៈកិច្ចសហការជាមួយក្រសួង-ស្ថាប័ន ភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានាក្នុងការអនុវត្តសកម្មភាពសំខាន់ជាច្រើន។

សូមជម្រាបផងដែរថា តាមរយៈកម្មវិធី «វិថីហិរញ្ញវត្ថុ» រដូវកាលទី ៣ នេះ មិនត្រឹមតែជាវេទិកាបង្កើនការយល់ដឹងកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃចំណេះដឹង ផ្នែកហិរញ្ញវត្ថុសម្រាប់សាធារណជនប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់គ្រឹះស្ថានធនាគារ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីកែលម្អចំណេះដឹងផ្នែក ហិរញ្ញវត្ថុឱ្យកាន់តែល្អប្រសើរផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *