សែនសុខ​កំពុង​ក្លាយជា​តំបន់ទាក់ទាញអភិវឌ្ឍន៍​លំនៅឋាន ​និងពាណិជ្ជកម្ម​ខណៈតម្លៃដីក៏បានឡើង​ជា​បន្តបន្ទាប់

ភ្នំពេញ ៖ តំបន់មួយ​ចំនួន​ក្នុង​ខណ្ឌសែន​សុខ បាន និង​កំពុងទាក់ទាញ​ការ​វិនិយោគ​លើ​លំនៅឋាន និង​ពា​ណិ​ជ្ជ​កម្ម​ដ៏ទាក់ទាញ ស្រ​បនឹង​តម្លៃដី​ធ្លី​នៅ​តំបន់​​មួយចំនួនក្នុង​ខណ្ឌនេះ​ ជាពិសេស​តំបន់អភិវឌ្ឍន៍ថ្មី​ៗ មាន​ការ​កើ​ន​ឡើ​ង​​​រហូតដល់​៤២០០ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រការ៉េ ។​

បើតាម​ការ​កត់សម្គាល់​ជាក់ស្ដែង​ឃើញថា តំបន់​នៅប៉ែក​សង្កាត់ភ្នំពេញថ្មី សង្កាត់ឈ្មួញ​ កំពុង​មាន​ការ​អភិ​វឌ្ឍ​​​យ៉ាងមមាញឹក​ទៅលើ​ប្រភេទ​លំនៅ​ឋាន​ប្រណីត​ និង​ពាណិជ្ជកម្ម​​ ដោយឃើញមានបុរី​ថ្មីៗ​ នៅបន្ត​សាងសង់​ឡើងក្នុង​តំបន់​នោះ។ ជាមួយគ្នានោះ​ដែរ តំបន់នេះក៏មាន​ការអភិវឌ្ឍ​ផ្សារ​ទំ​នើប​​​​ៗ​តូចធំ​ជាច្រើន និង​​មានសកម្មភាពគាំទ្រគួរ​សមពីប្រជាពលរដ្ឋ​ក្នុងតំបន់​ និង​ប្រជាពលរដ្ឋ​ក្នុ​ងរាជធានីភ្នំពេញទាំងមូល ។​

បើតាមអ្នកជំនាញ នៃវិស័យ​អចលនទ្រព្យ ជាច្រើនលើកឡើង​ថា ភ្នំពេញ​ថ្មី និ​ងសង្កាត់​មួយចំនួន​ទៀត​ក្នុង​ខ​ណ្ឌ​​​​សែន​សុខ នឹ​ងកាន់តែ​មានភា​ព​ទាក់​ទាញ​​ ក្នុងពេល​បច្ចុប្បន្ន​​ និងពេលអនាគត ដោយ​សារ​តែគម្រោង​ផ្សា​រ​​ទំ​នើប និង​បុរីធំ​ៗជាច្រើន បានបោះទីតាំង​ និងគ្រោង​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់ ។

លោក​ឧកញ៉ាបណ្ឌិត សំ សុខនឿន​ អគ្គនាយកក្រុមហ៊ុន KW SAM SN បានមានប្រសាសន៍​ថា តំបន់​ភ្នំ​ពេញ​ថ្មី​​​ នៅ​ពេលអនាគត​នេះ នឹង​មានកា​រ​ទាក់​ទាញ​កាន់តែខ្លាំង​លើ​ការអភិឌ្ឍ​លំនៅឋាន​តម្លៃថ្លៃ បែបប្រណីតៗ ស​ម្រា​​​ប់​អ្នកមានចំណូលខ្ពស់​។

លោកឧកញ៉ាបន្ត​ថា ៖ «តំបន់​នេះ​ឃើញមានការអភិវឌ្ឍលើ​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗច្រើន និងធំៗ​ ដូច្នេះ​ហើយ​ទើ​ប​​​​​អ្នកអភិវឌ្ឍ​ន៍ គាត់​បានសម្រុក​ទៅកា​ន់​តំបន់​មួយនេះ​ដើម្បីអភិវឌ្ឍន៍គម្រោងរបស់ពួកគេ ជាក់ស្ដែង​នៅ​តំ​បន់​​ជុំ​វិញផ្សារ​បឹង​បៃតង ផ្លូវ​អ្នកឧកញ៉ា​ម៉ុងឬទ្ធី និងផ្លូវ​ជាច្រើន​ក្នុង​ខណ្ឌសែន​សុខ​ ។ តំបន់​នេះ គឺ​ជា​តំបន់​​ដែល​មានការអភិវឌ្ឍលើ​ហេដ្ឋារចនាសម្ព័ន្ធច្រើន​ ដូច្នេះតម្លៃដីធ្លី​ក៏​ឃើញ​មានកា​រកើនឡើង​ខ្ពស់ដែរ » ។​

បើតាម​ការ​វាយតម្លៃ​របស់​សមាគមអ្នកវាយតម្លៃ ​និងភ្នាក់ងារអចលវត្ថុកម្ពុជា​បានឱ្យដឹងថា​ដីធ្លី​ក្នុង​ខណ្ឌសែន​សុខ​មានខ្ពស់បំផុត​រហូតដល់ ៤ ២០០ដុល្លា​រអាមេរិកក្នុងមួយម៉ែត្រការ៉េ ក្នុងនោះដែរ​សង្កាត់​ភ្នំពេញ ជាសង្កាត់​ដែល​មាន​តម្លៃដីខ្ពស់ជាង​គេ ​។​​

តាមការវាយតម្លៃឱ្យដឹងថាសង្កាត់ភ្នំពេញថ្មី​មានតម្លៃ​ចន្លោះពី ​២៦០០ដុល្លារទៅ​៤២០០ដុល្លា​រអាមេរិ​ក​ក្នុង​មួយ​ម៉ែត្រការ៉េ សម្រាប់ទីតាំង​ដីនៅជាប់​ផ្លូ​វ​ធំ​ៗ ​​និងតម្លៃចន្លោះពី៨៥០ដុល្លារ​អាមេរិក​ទៅ​១៧០០ដុល្លា​រអាមេ​រិ​ក​​ក្នុងមួយម៉ែត្រការ៉េ​ សម្រាប់ទីតាំង​ដីដែល​នៅជាប់ផ្លូវតូច ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

កម្ពុជា​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​​ អ្នក​ជំនាញ​ជំរុញ​ឱ្យ​ផ្តោត​លើ​គុណភាព​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​បាន​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ខណៈ​អ្នក​ជំនាញ​សុខភាព​ ​និង​អប់រំ​ជំរុញឱ្យ​ក្រុមហ៊ុន​ផលិតផល​ងាក​មក​ផ្តោត​លើ​គុណភាព​ ​ស្តង់ដារ ​និង​អាហារូបត្ថម្ភ​ត្រឹមត្រូវ ​ជា​ជាង​ប្រើ​ការ​ផ្តល់​រង្វាន់​ដើម្បី​ទាក់ទាញ​អតិថិជន

Samsung ​គ្រោង​បោះទុន​ជិត​ ២ ​ពាន់​លាន​ដុល្លារ​បន្ថែម​នៅ​វៀតណាម ​ពង្រីកការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ A​I

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

​ក្រុមហ៊ុន​ Samsung ​Electro​-​Mechanics ​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ Samsung ​Group ​គ្រោង​វិនិយោគ​បន្ថែម​ចំនួន​ ១​,​៨៥​ ​ពាន់​លាន​ដុល្លារ​នៅ​ខេត្ត​ Thai Nguyen ​ប្រទេស​វៀតណាម ​ដើម្បី​ពង្រីក​ការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ប្រភេទ​ F​CB​GA ​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​កើនឡើង​នៃ​ទីផ្សារ​ឈីប​ A​I ​និង​ប្រព័ន្ធ​គណនា​កម្រិត​ខ្ពស់​

រដ្ឋាភិបាល​ចំណាយ​ជិត​ ៥០០​លាន​ដុល្លារ​ ទប់​ថ្លៃ​ប្រេង​និង​អគ្គិសនី ​គោល​បំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ជិត ​៥០០​លាន​ដុល្លារ ​ដើម្បី​ទប់ស្កាត់​ការ​កើនឡើង​នៃ​ថ្លៃ​ប្រេង ​និង​អគ្គិសនី ​ក្នុង​គោលបំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​ ​ចំពេល​ប្រទេស​ប្រឈម​នឹង​បញ្ហា​ដែល​មិន​បាន​ព្យាករ​ទុក​ជា​ច្រើន​ចាប់​ពី​ឆ្នាំ​២០១៥ ​រហូតដល់​ឆ្នាំ​២០២៦​

រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​ត្រៀម​ជួប​គ្នា​នៅ​ហ្វីលីពីន​ ដោះស្រាយ​ហានិភ័យ​នាំចូល​ប្រេង​ពី​មជ្ឈិម​បូព៌ា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋមន្ត្រី​ថាមពល​នៃ​បណ្តា​ប្រទេស​អាស៊ាន​នឹង​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​នៅ​ថ្ងៃ​ទី​៧​-​៨​ ​ខែ​តុលា ​ដើម្បី​ពិភាក្សា​អំពី​ភាព​ងាយរងគ្រោះ​របស់​តំបន់​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​ថាមពល ​និង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា

អ្នកជំនាញសេដ្ឋកិច្ចអំពាវនាវឱ្យ​កម្មករ និងនិយោជកពួត​ដៃគ្នារក្សាសុខដុម​នីយកម្មក្នុង​រោងចក្រ ដើម្បី​រក្សាការងារ និងទាក់​ទាញវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/10/2026

(ភ្នំពេញ)៖ អ្នកជំនា​ញផ្នែកសេដ្ឋកិ​ច្ច​កម្ពុជា បានអំពាវនាវដល់​កម្មករនិយោជិត និយោ​ជក សហជីព និងភាគីពាក់ព័ន្ធ បន្តពួតដៃ​គ្នា​ពង្រឹង​សាម​គ្គី​ភាព សហការគ្នា និងដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធី និងស្របតាមច្បាប់ ដើម្បីរក្សាសុខ​ដុមនីយកម្មនៅកន្លែងការងារ ការ​ពារ​ការងារ និងចូលរួមបង្កើនភាពទាក់​ទាញរបស់​កម្ពុជា​សម្រាប់​ការវិនិយោគ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជ​បណ្ឌិត្យសភា​កម្ពុជា បាន​លើក​ឡើងថា សុខដុម​នីយក​ម្មរវាង​កម្មករ​និយោជិត