ធនាគារជាតិនៃកម្ពុជា ៖ កម្ពុជាមានលំហូរទុនវិនិយោគផ្ទាល់ពីបរទេសជាង ៤ ប៊ីលានដុល្លារក្នុងឆ្នាំ២០២៤

ភ្នំពេញ ៖ យោងតាមរបាយការណ៍ធនាគារជាតិបានបង្ហាញថា នៅរយៈពេលពេញមួយឆ្នាំ២០២៤ កន្លងទៅនេះ លំហូរទុនវិនិយោគផ្ទាល់បរទេសមកកាន់កម្ពុជាមានទំហំ ៤,២ ប៊ីលានដុល្លារអាមេរិក កើន ៤,៩% ដោយ​សារការកើនឡើងនូវគម្រោងវិនិយោគមួយចំនួនលើវិស័យមិនមែនហិរញ្ញវត្ថុប្រមាណ ១៧,១% ខណៈការវិនិយោគលើវិស័យហិរញ្ញវត្ថុថយចុះ ៣៥,៥%។ ចំណែកវិនិយោគផ្សេងទៀត បានបង្ហាញពីការកើនឡើងទ្រព្យសកម្មបរទេសសុទ្ធ ៣,២ប៊ីលានដុល្លារអាមេរិក កើនឡើងប្រមាណជា ៩,៥% ធៀបនឹងឆ្នាំ២០២៣ ដែលបណ្តាលមកពីការកើនឡើងប្រាក់បញ្ញើ និងការវិនិយោគលើផលបត្រនៅក្រៅប្រទេស គួបផ្សំនឹងការកើនឡើង​ការទូទាត់បំណុលក្រៅប្រទេសនៃវិស័យហិរញ្ញវត្ថុ ស្របពេលដែលការខ្ចីសុទ្ធរបស់រាជរដ្ឋាភិបាលថយចុះ ១០,២%។

default

របាយការណ៍ដដែលបានបង្ហាញទៀតថា សមតុល្យគណនីហិរញ្ញវត្ថុ បង្ហាញពីការកើនទ្រព្យអកម្មបរទេសសុទ្ធ ៣៧១,៧លានដុល្លារអាមេរិកនៅឆ្នាំ២០២៤ ធៀបនឹងទ្រព្យសកម្មបរទេសសុទ្ធ ៦១៨,៦ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ដែលគាំទ្រដោយលំហូរចូលវិនិយោគផ្ទាល់បរទេស ខណៈទ្រព្យសកម្មបរទេសសុទ្ធដែលវិនិយោគផ្នែកផ្សេងទៀត និងវិនិយោគលើផលបត្រមានការកើនឡើង។

ដោយឡែក ទុនបម្រុងអន្តរជាតិ បន្តរក្សាបាននៅកម្រិតខ្ពស់ ដែលឆ្លុះបញ្ចាំងពីភាពរឹងមាំនៃលទ្ធភាព​សងបំណុលក្រៅប្រទេស ការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ និងប្រព័ន្ធទូទាត់ជាតិ ព្រម​ទាំងផ្តល់ការការពារគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការសន្ទនីយភាពទប់ទល់នឹងវិបត្តិខាងក្រៅ។ ជាក់ស្តែងទុនបម្រុងអន្តរជាតិនៅឆ្នាំ២០២៤ បានកើនដល់ ២២,៥ ប៊ីលាន ដុល្លារអាមេរិក ស្មើនឹង ១២,៦% ធៀបនឹងឆ្នាំ២០២៣ មានចំនួន២០ ប៊ីលានដុល្លារអាមេរិក ដែល ស្មើនឹង ៧ខែនៃការនាំចូលទំនិញ និងសេវាគ្រាបន្ទាប់ដែលជាកម្រិតខ្ពស់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

ការកើនឡើងនេះ ជាចម្បងបណ្តាលមកពីការកើនឡើងមកពី ១.តម្លៃមាស ២.ការប្រែប្រួលអត្រាប្តូរប្រាក់ ៣.ចំណូលពីការវិនិយោគក្រៅប្រទេស (ការកើនឡើងនៃអត្រាចំណូល និងការធ្វើពិពិធកម្មទ្រព្យសកម្ម) និង ៤.ប្រាក់បម្រុងកាតព្វកិច្ច។ រចនាសម្ព័ន្ធគ្រប់គ្រងទុនបម្រុងអន្តរជាតិ ត្រូវបានរៀបចំឡើងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ដើម្បីធានាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងប្រុងប្រយ័ត្នខ្ពស់សំដៅទទួលបានសុវត្ថិភាព សន្ទនីយភាព និងចំណូលសមស្រប។ ក្រុមប្រឹក្សាភិបាលអនុម័តលើគោលនយោបាយវិនិយោគ ដែលជាក្របខ័ណ្ឌរួម សម្រាប់កំណត់ទិសដៅយុទ្ធសាស្ត្រនៃការគ្រប់គ្រងទុនបម្រុង។ គណៈកម្មការ វិនិយោគ អនុម័តលើសេចក្តីណែនាំការវិនិយោគ ដែលមានចែងលម្អិតអំពីលក្ខខណ្ឌនៃការវិនិយោគ ដោយផ្អែកលើគោលនយោបាយវិនិយោគ៕ វិន ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

Leave a Reply

Your email address will not be published.Required fields are marked *