បាត់ដំបង ៖ អំបុក ជាចំណីក្រៅពេលរបស់ប្រជាជនខ្មែរ ដែលបានមកពីការលីងគ្រាប់ស្រូវរួចយកទៅបុកឱ្យសំប៉ែត ឬហៅថា ដាល់អំបុក ហើយគេនិយមរិភោគជាប្រភេទអាហារសម្រន់ ជាពិសេសនៅតាមតំបន់ជនបទដែលគេអាចធ្វើអំបុកបន្ទាប់ពីប្រមូលផលស្រូវហើយ។

ជាទូទៅ តាមទម្លាប់របស់ប្រជាជនខ្មែរយើងតែងនិយមបរិភោគអំបុកជាមួយនឹងទឹកដូង ឬចេកទុំ ជាពិសេសនៅក្នុងអំឡុងពេលពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ប៉ុន្តែមកដល់បច្ចុប្បន្ននេះការនិយមទទួលទានបែបប្រពៃណីហាក់មានភាពប្រែប្រួលបន្តិច ដោយមនុស្សមួយចំនួនបានងាកមកនិយមទទួលទានអំបុកដែលច្នៃបន្ថែមរសជាតិ ដូចជា អំបុកលីង អំបុករសជាតិប្រៃផ្អែមជាដើម ដែលគេអាចរកទិញបាននៅតាមទីផ្សារ ហើយអាចរក្សាទុកបានយូរថ្ងៃទៀតផង។

អ្នកនាង ស៊ុំ ចាន់ដារ៉ា ជាម្ចាស់អាជីវកម្មអំបុកលីង (OMBOK) ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង បានប្រាប់ AMS ឲ្យដឹងថា អ្នកនាងមានលក់ច្រើនប្រភេទដូចជា អំបុកលីងមានរសជាតិប្រៃផ្អែម ដោយមានលាយសាច់ជ្រូក និងបង្គាក្រៀម ធ្វើឱ្យមានរសជាតិឈ្ងុយឆ្ងាញ់ប្លែក និងស្រួយជាងអំបុកមិនទាន់លីង ហើយអាចរក្សាទុកបានយូររហូតដល់រយៈពេល៣ខែផងដែរ។

អ្នកនាង ស៊ុំ ចាន់ដារ៉ា បានបន្តថា ៖
“ចំពោះប្រភេទអំបុកដែលយកមកប្រើ គឺមានប្រភេទស្រូវថ្មី ស្រូវរំដួល ស្រូវផ្កាម្លិះ ក្រៅពីនេះមានស្រូវសែនក្រអូប ដែលគេអាចធ្វើបន្តៗគ្នាតាមរដូវប្រមូលផលស្រូវនីមួយៗ។ ដោយឡែក សម្រាប់ការវេចខ្ចប់វិញ យើងបានវេចខ្ចប់ផលិតអំបុកលីងជា ២ប្រភេទផ្សេងគ្នា គឺប្រភេទកញ្ចប់ក្រដាស និងកំប៉ុងជ័រ ដែលមានទម្ងន់ ១៥០ ក្រាម (មួយខាំកន្លះ) ដូចគ្នា ដែលអំបុកកញ្ចប់មានតម្លៃ ៣ដុល្លារ និងអំបុកកំប៉ុងមានតម្លៃ ៣.៥ដុល្លារ”
គួរបញ្ជាក់ដែរថា ស្ថាបនិករូបនេះបានចាប់ផ្ដើមអាជីវកម្មអំបុកនេះទើបតែប្រមាណជាង១ឆ្នាំប៉ុណ្ណោះ ដោយចំណាយដើមទុនតិចតួច ព្រោះជាប្រភេទអាជីវកម្មខ្នាតតូច ប៉ុន្តែអាចទទួលបានចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារ ជាពិសេសក្នុងអំឡុងពេលផ្ទុះការរាតត្បាតជំងឺកូវីដ-១៩ គឺមានការគាំទ្រច្រើនពីអ្នករស់នៅរួមខេត្ត។
អាជីវកម្មអំបុកលីងថ្មគោលរបស់អ្នកនាង ស៊ុំ ចាន់ដារ៉ា ធ្វើឡើងជាលក្ខណៈគ្រួសារដោយធ្វើការប្រមូលទិញអំបុកពីអ្នកភូមិ និងធ្វើការកែច្នៃលក់ ផ្ដោតលើអតិថិជននៅតាមបណ្ដាញសង្គមតែប៉ុណ្ណោះ គឺពុំទាន់មានហាង ឬទីបញ្ជលក់នោះទេ។ នៅក្នុងដំណើរការជាងមួយឆ្នាំមកនេះ ត្បិតតែលក់តាមបណ្ដាញសង្គមក៏ពិតមែន ប៉ុន្តែអំបុកលីងមានការគាំទ្រច្រើនពីអិថិជនដោយសាររសជាតិឆ្ងាញ់ជាងអំបុកធម្មតា។
សម្រាប់ថ្ងៃអនាគត អ្នកនាង ស៊ុំ ចាន់ដារ៉ា មានបំណងចង់ពង្រីកអាជីវកម្មអំបុកឱ្យកាន់តែទូលំទូលាយ ក៏ដូចជាធ្វើការផ្សព្វផ្សាយពីចំណីអាហារប្រភេទខ្មែរនេះឱ្យកាន់តែល្បីល្បាញ ហើយបើអាចឈានដល់ការនាំចេញទៅទីផ្សារក្រៅស្រុកកាន់តែប្រសើរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content