ម្ចាស់អាជីវកម្មជោគជ័យចែករំលែកគន្លឹះសំខាន់ៗសម្រាប់អ្នកទើបចេញរកស៊ី

(ភ្នំពេញ)៖ ច្បាស់ណាស់ ភាពជោគជ័យនៃអាជីវកម្មមួយមិនមែនកើតឡើងដោយភាពចៃដន្យនោះទេ គ្រប់ជំហាន គឺសុទ្ធតែកើតចេញពីការគ្រោងទុករបស់ម្ចាស់អាជីវកម្ម។ ការសម្លឹងមើលតែមួយជ្រុង ក៏មិនអាចរុញអាជីវកម្មមួយជោគជ័យបានដែរ ពោលគឺម្ចាស់អាជីវកម្មត្រូវយកចិត្តទុកដាក់លើគ្រប់ធាតុចូលដែលពាក់ព័ន្ធ។

ក្នុងឱកាសសិក្ខាសាលាស្ដីអំពីគន្លឹះសម្រាប់ក្លាយជាម្ចាស់អាជីវកម្មដែលមានប្រសិទ្ធភាព ដែលរៀបចំដោយបណ្ដាញទំនាក់ទំនងអាជីវកម្ម (BNI​ Master) កាលពីពេលកន្លងទៅ អ្នកជំនាញដែលសុទ្ធសឹងតែមានបទពិសោធន៍យូរឆ្នាំលើវិស័យជំនួញបានចែករំលែកនូវគន្លឹះមួយចំនួនមានប្រយោជន៍សម្រាប់អ្នកដែលទើបនឹងចាប់ផ្ដើមអាជីវកម្មថ្មីថ្មោង (Start-up)។

លោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុនថ្នាំពណ៍ ខាំផេន បានមានប្រសាសន៍ថា ចំណុចប្រឈមសម្រាប់អាជីវកម្មដែលទើបតែបើក​ដំបូងៗ គឺច្រើនតែជួបបញ្ហារឿងលុយកាក់ បញ្ហាបច្ចេកទេស បញ្ហាចំណេះដឹង កម្រិតយល់ដឹងពីទីផ្សារ ជាពិសេសគឺមិនទាន់យល់ច្បាស់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន។ ម៉ាកផលិតផលថ្នាំពណ៍ជាតិ ដែលមានវត្តមាននៅក្នុងស្រុកតាំងតែពីឆ្នាំ២០០៤ បានជំនះនូវឧបសគ្គជាច្រើនរហូតអាចឈរជើងលើទីផ្សារបានជាង ២០ឆ្នាំនេះ។

លោក សោម សម្បត្តិ បានលើកឡើងពីចំណុចសំខាន់ៗចំនួន៣ ដែលមានចំណែកយ៉ាងធំក្នុងការរុញឱ្យអាជីវកម្មមួយដើរដល់ចំណុចជោគជ័យ។ ចំណុចទាំងនោះមានដូចជា មានវត្ថុធាតុដើមល្អ មានរូបមន្ដនៃការផលិតល្អ និងមានក្បួននៃការប្រើប្រាស់ល្អ។

ទាក់ទិននឹងចំណុចទាំងនេះ លោកបានលើកជាឧទាហរណ៍ថា ៖

«បើទោះជាចុងភៅពូកែយ៉ាងណាក៏ដោយ បើបន្លែ គ្រឿងផ្សំមិនល្អ ម្ហូបក៏មិនអាចមានរសជាតិឆ្ញាញ់បានដែរ…ហើយបើសិនជាមានវត្ថុធាតុដើមល្អហើយ តែមិនមានរូបមន្ដក្នុងការចម្អិនច្បាស់លាស់ រសជាតិក៏មិនអាចស្ថិតស្ថេរដែរ វាគង់មានថ្ងៃខ្លះឆ្ញាញ់ ថ្ងៃខ្លះមិនឆ្ញាញ់។»

ដោយឡែកចំណុចចុងក្រោយ លោកបានបកស្រាយថា ផលិតផលមួយចំនួនជាផលិតផលដែលល្អ មានការ​វេចខ្ចប់ត្រឹមត្រូវ មានគុណភាពល្អ ប៉ុន្តែបើសិនជាអតិថិជនមិនបានដឹងពីរបៀបប្រើ វាក៏ទាញឱ្យផលិត​ផលនោះធ្លាក់ចុះទៅតាមនោះដែរ។ ត្រង់ចំណុចនេះ លោកបានណែនាំឱ្យម្ចាស់អាជីវកម្មមានការគិតគូលើការផ្ដល់ការណែនាំពីរបៀបប្រើឱ្យបានត្រឹមត្រូវ ទើបហៅថាផលិតផលនោះមានប្រសិទ្ធភាពពិតប្រាកដ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី

Leave a Reply

Your email address will not be published.Required fields are marked *