បរទេស ៖ អង្គការសហប្រជាជាតិ តួកគី និងអ៊ុយក្រែន បានជំរុញទៅមុខលើការអនុវត្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ និងបានយល់ព្រមលើផែនការដឹកជញ្ជូនតាមនាវាចំនួន ១៦ សម្រាប់ថ្ងៃចន្ទ ទី៣១ ខែតុលា បើទោះបីជារុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យនាំចេញផលិតផលកសិកម្មអ៊ុយក្រែនទៅកាន់ទីផ្សារពិភពលោកក៏ដោយ។

រុស្ស៊ីដែលកំពុងឈ្លានពានអ៊ុយក្រែន បានបញ្ឈប់តួនាទីរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងសមុទ្រខ្មៅ ហើយកាត់បន្ថយការនាំចេញ ដោយអះអាងថា ខ្លួនមិនអាចធានាសុវត្ថិភាពនៃនាវាស៊ីវិល ដែលធ្វើដំណើរនៅក្រោមកិច្ចព្រមព្រៀង បន្ទាប់ពីកងនាវាសមុទ្រខ្មៅរបស់ខ្លួនរងការវាយប្រហារ។
សកម្មភាពបែបនេះ បង្កឱ្យមានការតវ៉ាពីអ៊ុយក្រែន អង្គការណាតូ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ខណៈអង្គការសហប្រជាជាតិ និងតួកគី ដែលជាអាជ្ញាកណ្តាលសំខាន់នៃកិច្ចព្រមព្រៀង បានប៉ះទង្គិចគ្នាកាលពីថ្ងៃអាទិត្យ ឱ្យគ្រប់ភាគីបន្តធ្វើតាមកិច្ចព្រមព្រៀង។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អត់តូនីញ៉ូ ហ្គូតទែរ៉ែស មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំណាត់ការរបស់រុស្ស៊ី ហើយលោកបានពន្យារពេលដំណើរកម្សាន្តទៅក្រៅប្រទេស ដើម្បីព្យាយាមស្រោចស្រង់កិច្ចព្រមព្រៀងឡើងវិញ ក្នុងគោលបំណងបន្ធូរបន្ថយវិបត្តិស្បៀងអាហារពិភពលោក។
សូមបញ្ជាក់ថា ពោត ស្រូវសាលី ផ្កាឈូករ័ត្ន និងសណ្តែកសៀង ក្នុងចំណោមគ្រាប់ធញ្ញជាតិផ្សេងទៀត ជាង ៩,៥ លានតោន ត្រូវបាននាំចេញតាមរយៈសមុទ្រខ្មៅ ចាប់តាំងពីកិច្ចព្រមព្រៀងសម្រេចឡើងក្នុងខែកក្កដា។ ក្រោមកិច្ចព្រមព្រៀងនេះ មជ្ឈមណ្ឌលសម្របសម្រួលរួម (JCC) ដែលបង្កើតឡើងដោយមន្ត្រីអង្គការសហប្រជាជាតិ តួកគី រុស្ស៊ី និងអ៊ុយក្រែន យល់ព្រមលើការបំលាស់ទី និងត្រូតពិនិត្យនាវាដឹកជញ្ជូន។
កិច្ចព្រមព្រៀងនេះ បានបើកផ្លូវឱ្យមានការនាំចេញគ្រាប់ធុញ្ញជាតិ ដែលជាប់គាំងដោយសារសង្រ្គាម ពីអ៊ុយក្រែនឡើងវិញ ដោយអនុញ្ញាតឱ្យមានការជញ្ជូនទៅលើទីផ្សារពិភពលោក ក្នុងកម្រិតដូចមុនសង្រ្គាម ចំនួន ៥ លានតោនក្នុងមួយខែ។
ប៉ុន្តែខណៈកិច្ចព្រមព្រៀងនេះផុតកំណត់នៅថ្ងៃទី ១៩ ខែវិច្ឆិកាខាងមុខ រុស្ស៊ីបាននិយាយថា មានបញ្ហាធ្ងន់ធ្ងរ ហើយអ៊ុយក្រែនអះអាងថា ទីក្រុងម៉ូស្គូបានរារាំងនាវាជិត ២០០ គ្រឿង ពីការប្រមូលទំនិញគ្រាប់ធញ្ញជាតិ។ បន្ថែមពីនេះ ដោយសារតែការដកខ្លួនរបស់រុស្ស៊ី គ្មាននាវាដឹកជញ្ជូនគ្រាប់ធញ្ញជាតិណាមួយ ហ៊ានធ្វើដំណើរឆ្លងកាត់ច្រករបៀងមនុស្សធម៌ដែលបង្កើតឡើងតាមកិច្ចព្រមព្រៀង នៅថ្ងៃអាទិត្យទី ៣០ ខែតុលា នោះទេ។ យ៉ាងណាមិញ UNបានអះអាងក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានយល់ព្រមជាមួយអ៊ុយក្រែន និងតួកគី លើផែនការដឹកជញ្ជូនសម្រាប់នាវាចំនួន ១៦ នៅថ្ងៃចន្ទ ដោយមាននាវាចំនួន ១៦ ត្រូវចេញ និង ៤ ត្រូវចូល។ UN បញ្ជាក់ទៀតថា មន្រ្តីរុស្ស៊ីនៅ JCC ក៏បានដឹងពីអំពីផែនការនេះ ហើយកត់សម្គាល់ថា គ្រប់ភាគីទាំងអស់ សម្របសម្រួលជាមួយយោធារៀងៗខ្លួន និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ដើម្បីធានានូវការឆ្លងកាត់ប្រកបដោយសុវត្ថិភាព នៃនាវាពាណិជ្ជកម្មក្រោមកិច្ចព្រមព្រៀង។
UNអះអាងទៀតថា ក្នុងអំឡុងសម័យប្រជុំកាលពីថ្ងៃអាទិត្យ ក្នុងចំណោមគណៈប្រតិភូនៃកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ មន្ត្រីរុស្ស៊ីបានបញ្ជាក់ថា ទីក្រុងម៉ូស្គូនឹងបន្តកិច្ចសន្ទនាជាមួយអង្គការសហប្រជាជាតិ និងគណៈប្រតិភូតួកគីលើបញ្ហាសំខាន់ៗ។ យ៉ាងណាមិញ រុស្ស៊ីមិនបានប្រតិកម្មយ៉ាងណាទេចំពោះផែនការសម្រាប់ថ្ងៃចន្ទ។ បន្ថែមពីលើនេះ ក្រសួងការពារជាតិតួកគី បាននិយាយថា រដ្ឋមន្ត្រីការពារជាតិតួកគី លោក Hulusi Akar បានទាក់ទងជាមួយសមភាគីរុស្ស៊ី និងអ៊ុយក្រែន ដើម្បីព្យាយាម និងសង្គ្រោះកិច្ចព្រមព្រៀងនេះ ហើយបានស្នើឱ្យភាគីទាំងសងខាងជៀសវាងការបង្កហេតុណាមួយ។
ជុំវិញបញ្ហានេះ អង្គការណាតូ និងសហភាពអឺរ៉ុប បានជំរុញឱ្យរុស្ស៊ីពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួន។ ចំណែកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងកាលពីថ្ងៃសៅរ៍ថា ទង្វើរបស់រុស្ស៊ីគឺជាការគួរឱ្យខឹងសម្បារដាច់ខាត ហើយវានឹងបង្កើនភាពអត់ឃ្លានលើពិភពលោក។
បន្ថែមពីលើនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់ថូនី ប្ល៊ីងកែន បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយនៅល្ងាចថ្ងៃសៅរ៍ថា៖
“ទង្វើណាមួយរបស់រុស្ស៊ី ដើម្បីរំខានដល់ការនាំចេញគ្រាប់ធញ្ញជាតិសំខាន់ៗទាំងនេះ គឺជាសារដ៏សំខាន់មួយថា ប្រជាជន និងក្រុមគ្រួសារជុំវិញពិភពលោក គួរតែចំណាយប្រាក់បន្ថែមដើម្បីស្បៀងអាហារ បើមិនអញ្ចឹងទេ គឺត្រូវអត់ឃ្លាន ។ រុស្ស៊ីកំពុងកំពុងយកស្បៀងធ្វើជាអាវុធ ក្នុងសង្រ្គាមដែលខ្លួនឯងចាប់ផ្ដើម”
ទោះយ៉ាងណាក៏ដោយ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន បានឆ្លើយតបវិញថា អាមេរិកធ្វើការអះអាងមិនពិតអំពីចំណាត់ការរបស់ទីក្រុងម៉ូស្គូ។ រុស្ស៊ីដែលបង្កើនការវាយប្រហារដោយមីស៊ីលលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បានអះអាងថាថា អ៊ុយក្រែនបានវាយប្រហារកងនាវាចរសមុទ្រខ្មៅក្បែរទីក្រុង Sevastopol ដោយប្រើដ្រូនចំនួន ១៦ ហើយថា អ្នកជំនាញពីកងទ័ពជើងទឹកអង់គ្លេសបានជួយសម្របសម្រួលនូវអ្វីដែលរុស្ស៊ីហៅថាការវាយប្រហារភេរវកម្ម។ អង់គ្លេសបដិសេធការចោទប្រកាន់ អ៊ុយក្រែនមិនបានបញ្ជាក់ ឬបដិសេធថាខ្លួននៅពីក្រោយការវាយប្រហារទាំងនោះនោះទេ ហើយយោធាអ៊ុយក្រែនបានស្នើឡើងថា រុស្ស៊ីខ្លួនឯងប្រហែលជាទទួលខុសត្រូវចំពោះការផ្ទុះ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌ្មីត្រូ គូឡេបា បានអះអាងថា ទីក្រុងម៉ូស្គូបានប្រើការបំផ្ទុះនៅចម្ងាយ ២២០ គីឡូម៉ែត្រ ពីច្រករបៀងនាំចេញគ្រាប់ធញ្ញជាតិ ដើម្បីជាលេស ទម្លាក់កំហុសឱ្យអ៊ុយក្រែន។ កន្លងមក អ៊ុយក្រែនតែងតែចោទប្រកាន់រុស្ស៊ី ថាបានប្រើប្រាស់កងនាវាចរសមុទ្រខ្មៅ ដើម្បីបាញ់មីស៊ីលទៅកាន់គោលដៅស៊ីវិលក្នុងប្រទេសអ៊ុយក្រែន ដែលការចោទប្រកាន់នេះ ក៏មានការគាំទ្រពីអ្នកវិភាគយោធាមួយផងដែរ ដោយថា កងនាវានេះក្លាយជាគោលដៅយោធាស្របច្បាប់៕ អត្ថបទដោយ ៖ ហួន ឌីណា

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 27/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
បច្ចេកវិទ្យាតម្រៀបហ្សែនកម្រិតខ្ពស់ ការវិភាគម៉ូលេគុលក្នុងជាលិកា និងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងមន្ទីរពិសោធន៍ កំពុងដើរតួនាទីសំខាន់ក្នុងការជំរុញការស្រាវជ្រាវស្រូវ និងការបង្កាត់ពូជឆ្លាតវៃនៅទីក្រុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សានយ៉ា ខេត្តហៃណាន ដោយមានការគាំទ្រពីឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន MGI Tech

អាម៉េរិកបារម្ភ ចិនបង្កើត «កងនាវាស្រមោល» បង្កប់តាមនាវាស៊ីវិលខ្នាតធំ សម្រាប់ផែនការលុកលុយកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអាម៉េរិក និងរូបភាពផ្កាយរណបដែលត្រូវបានបង្ហាញនាពេលថ្មីៗនេះ បានបង្កើនការព្រួយបារម្ភអំពីការពង្រីកកងនាវាស៊ីវិលរបស់ចិន និងលទ្ធភាពដែលនាវាទាំងនេះអាចត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធា ក្នុងករណីមានជម្លោះជុំវិញកោះតៃវ៉ាន់

ហៃណាន ពង្រីកមូលដ្ឋានអប់រំអន្តរជាតិ ខណៈតំបន់លីងសួយ លីអា ទាក់ទាញគ្រូ និងនិស្សិតជាង ១ ម៉ឺននាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
តំបន់សាកល្បងនវានុវត្តន៍ការអប់រំអន្តរជាតិ លីងសួយ លីអា (Lingshui Li’an International Education Innovation Pilot Zone) នៅខេត្តហៃណាន ប្រទេសចិន បានទាក់ទាញលោកគ្រូ អ្នកគ្រូ និងនិស្សិតសរុបជាង ១ ម៉ឺននាក់ ខណៈតំបន់នេះកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗចំនួន ៣០ ទាំងក្នុង និងក្រៅប្រទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍកំពង់ផែពាណិជ្ជកម្មសេរីហៃណាន





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content