Greenland អាចក្លាយទៅជាគ្រាប់ពេជ្ររបស់អាមេរិក ខណៈបច្ចុប្បន្នវាជាខែលការពារដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ភពផែនដី

បរទេស ៖ តាំងតែពីអាណត្តិដំបូងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីឆ្នាំ២០១៧ អាមេរិកធ្លាប់បានបង្ហាញបំណងចង់ដាក់បញ្ចូលដែនកោះទឹកកកដ៏ធំបំផុតរបស់ពិភពលោក Greenland ទៅជាដែនដីរបស់ខ្លួនជាផ្លូវការ ប៉ុន្តែមិនបានជោគជ័យនោះទេ ហើយរហូតមកទល់នឹងប៉ុន្មានថ្ងៃចុងក្រោយនេះ ព័័ត៌មាននេះបានផ្ទុះឡើងសាជាថ្មីដោយសារតែលោក Trump ដដែលបានបង្ហើបអំពីផែនការដាក់បញ្ចូលដែនកោះម្តងទៀតមកក្រោមការគ្រប់គ្រងនៃរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន។

ដែនកោះ Greeland គឺជាកោះធំបំផុតរបស់ពិភពលោក និងជាដែនកោះស្វយ័ត ប៉ុន្តែស្ថិតនៅក្រោមការដឹកនាំ និងផ្តល់ជំនួយជាប្រចាំពីប្រទេសដាណាម៉ាកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

កាលពីអតីតកាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី Harry Truman (១៩៤៥-១៩៥៣) ធ្លាប់បានចរចាដើម្បីទិញយកដែនកោះនេះមកកាន់កាប់ម្តងដែរក្នុងសំណើរទឹកប្រាក់ទំហំ១០០លានដុល្លារជាសាច់មាសសុទ្ធ ប៉ុន្តែត្រូវបានរដ្ឋាភិបាលដាណឺម៉ាកបដិសេធ។

ក្រោយមករដ្ឋាភិបាលទីក្រុងខូប៉េហាហ្គេន Copenhagen បានបង្ហាញការគោរពចំពោះការកែប្រែច្បាប់ដោយអាចអនុញ្ញាតឲ្យ Greenland ក្នុងការទាមទារសេរីភាពបានដោយខ្លួនឯងដែលស្របទៅនឹងរដ្ឋធម្មនុញ្ញរបស់ដាណឺម៉ាកនិងតាមការបោះឆ្នោតធ្វើប្រជាមតិរបស់ពលរដ្ឋ។ ដែនកោះ Greenland ត្រូវបានគេដឹងថា ជាទីតាំងដែលសំបូរទៅដោយធនធានធម្មជាតិសំខាន់ៗ និងច្រើនខ្លាំងសម្រាប់អាមេរិកជាពិសេសសារធាតុលីចូមដែលប្រើប្រាស់ក្នុងការផលិតថ្មរថយន្តអគ្គិសនីជាដើម។ ដូច្នេះ សម្រាប់អាមេរិកវានឹងអាចក្លាយទៅជាដុំពេជ្រដ៏មានតម្លៃបំផុត ខណៈដែលបច្ចុប្បន្នរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនគឺបានតាំងមូលដ្ឋានយោធាព្រមទាំងអាចធ្វើដំណើរដោយសេរីនៅគ្រប់ទីកន្លែងផងដែរនៅលើកោះរួចទៅហើយ។ នេះបើយោងទៅតាមអ្វីដែលជាកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរតាំងតែពីឆ្នាំ១៩៥១។

ការសិក្សាស្រាវជ្រាវមួយដែលបានធ្វើឡើងដោយកាលពីឆ្នាំ២០២៣ដោយសហគមអឺរ៉ុបបានរកឃើញថាដែនកោះ Greenland គឺជាដែនដីដែលប្រមូលផ្តុំទៅដោយធនធានធម្មជាតិរ៉ែសំខាន់ៗចំនួន២៥ក្នុងចំណោមធនធានរ៉ែសំខាន់បំផុតរបស់ពិភពលោកទាំង៣៤។

យ៉ាងណាក្តី សម្រាប់អាមេរិកនឹងអាចជួបបញ្ហាជាមួយនឹងការទាញយកធនធានដ៏មានតម្លៃនេះ ពីព្រោះថាជាយូរមកហើយ ពិភពលោកបានចាត់ទុកថា Greenland គឺជារបាំងការពារដ៏សំខាន់សម្រាប់បញ្ហាបម្រែប្រមួលអាកាសធាតុ។ដែនកោះដែលពោរពេញទៅដោយដុំទឹកកកដ៏ច្រើនមហិមាអាចនឹងបង្កបញ្ហាយ៉ាងធំធេងសម្រាប់បរិស្ថានប្រសិនបើការប្រើប្រាស់ធនធានមិនបានត្រឹមត្រូវ។

ពិភពលោកបានហាមប្រាមការទាញយករ៉ែប្រេងឆៅហ្គាសធម្មជាតិរ៉ែផ្សេងទៀតទាំងអស់ចេញពី Greenland ដែលនេះហើយជាកត្តាដែលនាំឲ្យពលរដ្ឋដែលរស់នៅលើ Greenland ស្ទើ៩៥ភាគរយបច្ចប្បន្នគឺពឹងអាស្រ័យតែទៅលើវិស័យនេសាទប៉ុណ្ណោះសម្រាប់ការនាំចេញដោយមួយចំណែកធំទៀតគឺបានមកពីជំនួយប្រចាំឆ្នាំដោយរដ្ឋាភិបាលដាណឺម៉ាកឬប្រមាណជា ១០០០លានដុល្លារក្នុងមួយឆ្នាំត្រូវជា១៧,៥០០ដុល្លារក្នុងពលរដ្ឋម្នាក់សម្រាប់ពលរដ្ឋសរុប ៥៧ ០០០នាក់ដែលកំពុងរស់នៅទីនោះ។

ទោះបីជាយ៉ាងណាក្តីសម្រាប់អត្ថប្រយោជន៍ដែលអាមេរិកតែងតែបានអះអាងនិងចង់បានពីដែនកោះ Greenland នោះគឺជាទីតាំងភូមិសាស្ត្រដ៏សំខាន់សម្រាប់ពង្រឹងវិស័យការពារជាតិរបស់ខ្លួននិងក៏ដូចជាយុទ្ធសាស្ត្រថែរក្សាសន្តិភាពនៅក្នុងតំបន់ពីព្រោះថាយោធាអាមេរិកនឹងអាចដាក់បំពាក់និងតម្លៃប្រព័ន្ធរ៉ាដាការពារអាកាសផងនិងមីស៊ីលការពារគ្រប់ប្រភេទផងនៅទីនេះ។ច្រកសមុទ្រនៅក្បែរដែនកោះ Greeland ជាមួយនឹងប្រទេស Iceland និងអង់គ្លេសក៏ត្រូវបានគេដឹងដែរថាគឺជាផ្លូវធ្វើដំណើរដ៏សំខាន់មួយនៃកម្លាំងយោធាជើងទឹករុស្ស៊ី និងក៏ដូចជានាវាបំពាក់អាវុធនុយក្លេអ៊ែរផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *