ស្របពេលដែលបញ្ហាអ៊ុយក្រែន និងរុស្ស៊ីកំពុងតែបន្តធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ព្រមទាំងតម្លៃថាមពលហ្គាស និងសាំងរបស់ទីផ្សារពិភពលោកនោះ ក្រុមហ៊ុនយក្សមួយរបស់អារ៉ាប់បានប្រកាសនៅសប្តាហ៍នេះថា នឹងចាប់ផ្តើមបន្ថែមការវិនិយោគក្នុងរយៈពេល៥ឆ្នាំធ្វើយ៉ាងណាអាចពង្រីកសកម្មភាពផលិតថាមពលរបស់ខ្លួនឲ្យបានកាន់តែខ្លាំងបំពេញតម្រូវការទីផ្សារ។

Saudi Aramco បានបញ្ជាក់ថា គម្រោងវិនិយោគនឹងចាប់ផ្តើមធ្វើឡើងចាប់ពីឆ្នាំនេះជាមួយនឹងកញ្ចប់ប្រាក់ប្រមាណជា៤៥ទៅ៥០ពាន់លានដុល្លារ ហើយគ្រោងនឹងបន្ថែមការវិនិយោគលើសនេះទៅដល់ពាក់កណ្តាលទសវត្សនេះ ខណៈដែលការវិនិយោគកាលពីឆ្នាំ២០២១មានត្រឹមតែ ៣១,៩ពាន់លានដុល្លារ។ ផលចំណេញរបស់ក្រុមហ៊ុនដែលធ្លាប់ទទួលបានកាលពីឆ្នាំ២០២០មានប្រមាណជា ៤៩ពាន់លានដុល្លារ ប៉ុន្តែវាបានកើនឡើងទ្វេដងទៅដល់ ១១០ពាន់លានដុល្លារកាលពីឆ្នាំ២០២១។

ការសម្រេចចិត្តរបស់ Saudi Aramco កំពុងទទួលបានការស្វាគមន៍សាទរយ៉ាងខ្លាំងពីសំណាក់អ្នកនយោបាយ និងអ្នកដឹកនាំរបស់ពិភពលោកដែលកំពុងតែព្រួយបារម្ភថាតម្លៃថាមពលនឹងនៅតែបន្តកើនឡើងថែមទៀតនាពេលខាងមុខ។
រំលឹកដែរថា កាលពីសប្តាហ៍កន្លងទៅនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ដែលបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយលោកបានខិតខំធ្វើការបញ្ចុះបញ្ចូលមេដឹកនាំនៃប្រទេសអារ៉ាប់មួយនេះដើម្បីអាចបង្កើនការផលិតប្រេងឆៅបន្ថែមទៀតចូលទៅក្នុងទីផ្សារទោះបីជាវានឹងអាចជួយបំពេញតម្រូវការដែលកំពុងស្ទុះឡើងខ្លាំងក្នុងរយៈពេលខ្លីក្តី។
អ្នកជំនាញមើលឃើញថា អារ៉ាប៊ីសាអូឌីតដែលជាអ្នកផលិតប្រេងធំបំផុតមួយក្នុងចំណោមសមាជិកអ្នកផលិតប្រេង OPEC (Organization of the Petroleum Exporting Countries) នឹងអាចជួយកាត់បន្ថយតម្លៃថាមពលដែលកំពុងកើនឡើងដល់កំណត់ត្រាមិនធ្លាប់មានរយៈពេល១៤ឆ្នាំចុងក្រោយនេះបានប្រាកដមែនប្រសិនបើរដ្ឋាភិបាលសម្រេចចិត្តក្នុងការបង្កើនផលិតកម្មផលិតប្រេងឆៅរបស់ខ្លួន។
គួរឲ្យដឹងដែរថា តាមការព្យាករណ៍នៅត្រឹមឆ្នាំ២០៣៧ខាងមុខនេះ Saudi Aramco នឹងអាចផលិតប្រេងឆៅដល់ទៅ ១៣លានបារ៉ែលក្នុងមួយថ្ងៃហើយនឹងបង្កើនការផលិតថាមពលហ្គាសឲ្យបានច្រើនជាង៥០ភាគរយនៅត្រឹមឆ្នាំ២០៣០ ខណៈដែលគិតត្រឹមខែកុម្ភៈកន្លងទៅក្រុមហ៊ុនអាចផលិតប្រេងបានត្រឹមតែ១០លានបារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិធានការស្រោចស្រង់របស់រាជរដ្ឋាភិបាល បានជួយជំរុញឱ្យវិស័យអចលនទ្រព្យនៅតែបន្តមានសកម្មភាព
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 07/08/2026
ក្នុងស្ថានភាពដែលវិស័យអចលនទ្រព្យជួបនឹងបញ្ហាប្រឈម ក៏ដូចជាការធ្លាក់ចុះនៃតម្រូវការក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានព្យាយាមជួយសម្រួលបានច្រើនតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រផ្សេងៗ

ជម្លោះអាមេរិក-អ៊ីរ៉ង់ កំពុងសាកល្បងភាពរឹងមាំរបស់ BRICS និង SCO
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/08/2026
ជម្លោះយោធា និងនយោបាយដែលអូសបន្លាយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងផ្លាស់ប្តូរពីវិបត្តិភូមិសាស្ត្រនយោបាយបណ្តោះអាសន្ន ទៅជាបញ្ហាយុទ្ធសាស្ត្ររយៈពេលវែង ដែលកំពុងសាកល្បងទាំងភាពស្អិតរមួត និងសមត្ថភាពប្រតិបត្តិការរបស់អង្គការ BRICS និងអង្គការសហប្រតិបត្តិការសៀងហៃ (SCO)

អាមេរិក ពង្រាងច្បាប់យុទ្ធសាស្ត្រធ្វើសង្គ្រាមនុយក្លេអ៊ែរថ្មី ដើម្បីទប់ការគំរាមកំហែងរបស់រុស្ស៊ី និងមហាយក្សចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/08/2026
អាមេរិក កំពុងព្រាងច្បាប់យុទ្ធសាស្ត្រថ្មី ដែលអាចអនុញ្ញាតឱ្យប្រធានាធិបតីអាមេរិក មានសិទ្ធិ និងជម្រើសកាន់តែទូលំទូលាយក្នុងការប្រើអាវុធនុយក្លេអ៊ែរ ក្នុងករណីកើតមានជម្លោះយោធាជាមួយរុស្ស៊ី ឬមហាយក្សចិន




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content