ភ្នំពេញ ៖ ក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិបានបញ្ជាក់ពីការវាយតម្លៃសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២នេះថា នឹងអាចសម្រេចបានប្រមាណ ៥,១% ហើយក្នុងឆ្នាំ២០២៣ នឹងអាចមានកំណើនខ្ពស់ជាងការព្យាករកាលពីពេលមុនក្នុងអត្រា ៦,២% ដែលគាំទ្រដោយនិន្នាការល្អជាងការរំពឹងទុកនៃវិស័យទេសចរណ៍ ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងសប្ដាហ៍នេះបានបង្ហាញលទ្ធផលស្ដីពីការវាយតម្លៃបឋមលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជារបស់ក្រុមបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិ ចំពោះសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២ថា នឹងសម្រេចបានក្នុងរង្វង់ ៥,១% និងឆ្នាំ២០២៣ នឹងមានកំណើនខ្ពស់ក្នុងអត្រា ៦,២% ។

ចំពោះលទ្ធផលនៃការវាយតម្លៃមកលើស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា លោក Alasdair Scott ប្រធានក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់ថា ការវាយតម្លៃសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២ថា នឹងសម្រេចបានក្នុងរង្វង់ ៥,១% ដូចគ្នានឹងការព្យាករកាលពីខែមុន ដោយសារការបន្តងើបឡើងវិញលឿននៃសកម្មភាពសង្គម-សេដ្ឋកិច្ច និងតម្រូវការខាងក្រៅ ខណៈដែលហានិភ័យមួយចំនួនអាចនឹងប៉ះពាល់ដល់កំណើននេះ រួមមាន ការកើនឡើងខ្ពស់នៃអត្រាអតិផរណា ការបន្តអូសបន្លាយនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ការថមថយនៃសេដ្ឋកិច្ចចិន និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍លឿនជាងការរំពឹងទុក។
ជាមួយគ្នានេះ លោកក៏បានរំពឹងដែរថា នៅក្នុងឆ្នាំ២០២៣ អាចនឹងមានកំណើនខ្ពស់ជាងការព្យាករកាលពីពេលមុនក្នុងអត្រា ៦,២% ដែលគាំទ្រដោយនិន្នាការល្អជាងការរំពឹងទុកនៃវិស័យទេសចរណ៍ ។
ក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានសំដែងនូវការកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងក្នុងទិដ្ឋភាពសង្គម និងសេដ្ឋកិច្ច ព្រមទាំងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងសកម្ម និងទាន់ពេលវេលា ជាពិសេស វឌ្ឍនភាពប្រកបដោយផ្លែផ្កានៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់កម្ពុជា។
ក្រុមការងារ ក៏បានសំដែងឆន្ទៈយ៉ាងមោះមុតក្នុងការគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ ខាងមុខ និងត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ការគាំទ្របន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទិដ្ឋភាពជាជំនួយបច្ចេកទេស និងការផ្តល់អនុសាសន៍គោលនយោបាយចាំបាច់នានា ។ ស្ថិតនៅក្នុងបរិបទនេះ កម្ពុជាក៏បានស្នើឱ្យក្រុមការងារនៃមូលនិធិរូបិយវត្ថុអន្តរជាតិ ពិនិត្យមើលលើបញ្ហាសំខាន់ៗចំនួន ៣ សម្រាប់ក្រុមការងារបេសកកម្ម Article IV ដែលគ្រោងនឹងរៀបចំក្នុងរយៈពេលប៉ុន្មានខែខាងមុខ រួមមាន៖
១៖ ការកើនឡើងអត្រាអតិផរណាដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា ជាពិសេសលើវិស័យកសិកម្ម
២៖ បញ្ហានៃការកើនឡើងយ៉ាងឆាប់រហ័សនៃឥណទានក្នុងវិស័យឯកជន និងហានិភ័យលើសេដ្ឋកិច្ច ជាពិសេសសម្រាប់វិស័យ សំណង់ និងអចលនទ្រព្យ។
និង៣៖ ការពិនិត្យឡើងវិញនៃយុទ្ធសាស្រ្តប្រមូលចំណូល និងប្រភពហិរញ្ញប្បទានសម្រាប់ដំណាក់កាលបន្ទាប់៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content