ស្វែងយល់ពីចំណែកភាគហ៊ុនក្រុមហ៊ុន និងផលប្រយោជន៍ រួមជាមួយនឹងហានិភ័យដែលប្រឈម

ភ្នំពេញ ៖ ភាគហ៊ុន គឺជាប្រភេទមូលបត្រកម្មសិទ្ធិដែលតំណាងឱ្យភាពជាម្ចាស់មួយផ្នែកនៅក្នុងក្រុមហ៊ុនសាជីវកម្មមួយ និងសិទ្ធិក្នុងការទាមទារចំណែកនៃទ្រព្យសម្បត្តិ និងប្រាក់ចំណេញរបស់ក្រុមហ៊ុន ដោយផ្អែកទៅលើសមាមាត្រភាគហ៊ុនដែលវិនិយោគិនម្នាក់មាន។ នេះបើយោងតាមការពន្យល់របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។

ឧទាហរណ៍៖ លោកចាន់មានភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំនួន ១ ០០០ភាគហ៊ុន។ បន្ទាប់មកក្រុមហ៊ុនប្រកាសចែកភាគលាភជាសាច់ប្រាក់ចំនួន ២៥០រៀលក្នុងមួយភាគហ៊ុន។ ដូច្នេះភាគលាភជាសាច់ប្រាក់សរុបដែលលោកចាន់នឹងទទួលបាន មានចំនួន ២៥០ ០០០រៀល។

ហេតុផល ៤ យ៉ាងធំៗ ដែលអ្នកត្រូវវិនិយោគលើភាគហ៊ុន ៖

១) ឱកាសវិនិយោគ និងប្រាក់ចំណេញ ជំនួសឱ្យ ឬបន្ថែមលើការបើកអាជីវកម្មផ្ទាល់ខ្លួន ការកាន់កាប់ភាគហ៊ុនផ្តល់ឱ្យវិនិយោគិននូវឱកាសដើម្បីចូលរួមក្នុងអាជីវកម្មដោយមិនចាំបាច់មានជំនាញ និងបទពិសោធន៍ជាក់លាក់ ឬការគ្រប់គ្រងដោយផ្ទាល់នោះទេ ។ ទន្ទឹមនឹងនេះ ការកាន់កាប់ភាគហ៊ុនអាចផ្តល់ផលចំណេញខ្ពស់ ដែលបានមកពីការចែកភាគលាភ និងការចំណេញពីការជួញដូរភាគហ៊ុន។

២) ផ្តល់លទ្ធភាពសម្រាប់វិនិយោគិនតូចៗ ទីផ្សារភាគហ៊ុនអនុញ្ញាតឱ្យវិនិយោគិនដែលមានប្រាក់សមល្មម អាចវិនិយោគលើក្រុមហ៊ុនធំ ហើយទទួលបានផលចំណេញមកវិញដូចទៅនឹង បុគ្គល ឬ ស្ថាប័នដែលមានប្រាក់ច្រើន ដោយផ្អែកលើចំនួនភាគហ៊ុនដែលពួកគេកាន់កាប់។

៣) ការធ្វើពិពិធកម្មវិនិយោគ ក្រៅពីប្រភពចំណូលសំខាន់ៗ របស់អ្នកដូចជាប្រាក់ខែ ឬប្រាក់ចំណេញពីអាជីវកម្ម និងប្រាក់ចំណូលបន្ថែមផ្សេងទៀត ដូចជា ការប្រាក់ពីប្រាក់បញ្ញើសន្សំនៅធនាគារ ការជួលផ្ទះ ឬការវិនិយោគលើអចលនទ្រព្យ អ្នកអាចវិនិយោគនៅក្នុងផ្សារហ៊ុនដើម្បីធ្វើពិពិធកម្មវិនិយោគ។

៤) មានទីផ្សារដែលអាចទិញលក់ប្រចាំថ្ងៃការវិនិយោគលើភាគហ៊ុនមានលក្ខណៈពិសេស ជាងការវិនិយោគលើទ្រព្យសកម្មដទៃ ដោយហេតុថាទីផ្សារភាគហ៊ុនមានរចនាសម្ព័ន្ធពេញលេញ ដែលអនុញ្ញាតឱ្យវិនិយោគិន ទិញ លក់ បានប្រចាំថ្ងៃ ។ ក្នុងន័យនេះ វិនិយោគិនអាច បង្វែរភាគហ៊ុន ទៅជាសាច់ប្រាក់បានយ៉ាងងាយ តាម រយៈការជួញដូរ ដែលធ្វើឡើងជារៀងរាល់ថ្ងៃ។ ផ្ទុយទៅវិញ ការវិនិយោគដោយផ្ទាល់ទៅក្នុងអាជីវកម្ម ឬ អចលនទ្រព្យ មិនបានផ្តល់លក្ខណៈងាយស្រួល ក្នុងការបង្វែរជាសាច់ប្រាក់ ដូចការវិនិយោគលើភាគហ៊ុនឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ ការជួញដូរភាគហ៊ុនអាចជួបនូវហានិភ័យមួយចំនួន ដែលធ្វើឱ្យថ្លៃនៃភាគហ៊ុនធ្លាក់ចុះ ឬមានការប្រែប្រួលខ្លាំង។ យើងអាចចាត់ថ្នាក់ហានិភ័យទាំងនោះ ជាបីប្រភេទចម្បងៗ ដូចតទៅ៖

ហានិភ័យជាប្រព័ន្ធ ឬហានិភ័យទីផ្សារ គឺជាភាពមិនច្បាស់លាស់ដែលកើតមានឡើងចំពោះទីផ្សារទាំងមូល និងមិនអាចចៀសវាងបានតាមការធ្វើពិពិធកម្ម ដូចជា ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច ហានិភ័យអតិផរណា ហានិភ័យអស្ថេរភាពនយោបាយ និងហានិភ័យនៃការកើនឡើងអត្រាការប្រាក់ ជាដើម។

ហានិភ័យមិនមែនជាប្រព័ន្ធ គឺជាភាពមិនច្បាស់លាស់ដែលកើតមានចំពោះក្រុមហ៊ុនឬវិស័យណាមួយ ដែលអាចកាត់បន្ថយបានដោយការធ្វើពិពិធកម្ម។ ហានិភ័យទាំងនោះរួមមាន អសាធនីយភាពនៃក្រុមហ៊ុន ការកេងបន្លំផ្ទៃក្នុងនៃបញ្ជីគណនេយ្យ និងសកម្មភាពជួញដូរផ្ទៃក្នុង ជាដើម។ ហានិភ័យសន្ទនីយភាព សំដៅដល់ហានិភ័យដែលអ្នកទិញនិងអ្នកលក់មិនអាចរកគ្នាឃើញ ដើម្បីជួញដូរនៅពេលត្រូវការ និងនៅថ្លៃសមស្របមួយ ដោយសារកង្វះសន្ទនីយភាពក្នុងទីផ្សារ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ