ជនជាតិដើមភាគតិច បង្ហាញពីភាពរីករាយ លែង​បារម្ភមានទំនាស់បញ្ហាដីធ្លីទៀតហើយ ក្រោយទទួលបាន​បណ្ណកម្មសិទ្ធិពីក្រសួងដែនដី

រតនគិរី ៖ ជនជាតិដើម​ភាគតិចនៅតំបន់​ភូមិភាគឦសាននៃប្រទេស​កម្ពុជា​ បានបង្ហាញអារម្មណ៍សប្បាយរីក​រាយ កក់ក្ដៅ និងសុវត្ថិភាព ក្នុង​ការ​បង្កបង្កើនផលលើដីធ្លីរបស់ខ្លួន ដោយលែង​បារម្ភ​ និងភ័យខ្លាច​មានអ្នកណាមកបំពាន​យកដីរបស់ពួកគេទៀតហើយបន្ទាប់ពី​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម និងសំណង់​ បានចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិសមូហភាពជូន​​ជា​បន្ត​បន្ទាប់ ។

លោក ​មួង វេត ជនជាតិដើម​ភាគតិច​គ្រឹង រស់នៅភូមិខ្មែង ឃុំ​ប៉ូយ ស្រុកអូរជុំ​ ខេត្តរតនគិរី បានប្រាប់ AMS ឱ្យដឹងថា មុនពេល​មានយុទ្ធនាការចុះបញ្ជីដីធ្លី និងចេញបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិដីធ្លី ប្រជាពលរដ្ឋ​នៅក្នុងសហគមន៍​មានក្ដីព្រួយបារម្ភ និង​ភ័យខ្លាច ចំពោះ​បុគ្គលមាន​ទ្រព្យសម្បត្តិ​មួយ​ចំនួន​មកទន្ទ្រាន និង​រំលោភយកដីរបស់ពួកគាត់ ពីព្រោះថា​ ដីធ្លីដែលបងប្អូនជនជាតិដើម​ភាគតិច​អាស្រ័យ​ផល ភាគច្រើនមិនមានអ្វីជា​អំណះអំណាងថា ​ដីនោះជា​ដីកម្មសិទ្ធិរបស់ពួកគាត់ឡើយ ។ ប៉ុន្តែនៅក្រោយពេលដែលរដ្ឋាភិបាល​បានវាស់វែង ចុះបញ្ជី​ និងចេញ​បណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិ​សមូហភាព​ជូនបងប្អូន​ជនជាតិដើម​ភាគតិចក្នុងសហគមន៍ដូចពេលនេះ គឺ​អស់បារម្ភ និងភ័យខ្លាចដូចមុនទៀត​ហើយ ។​

លោកបន្តថា​​ ៖

«កន្លងមក​នៅក្នុង​សហគមន៍​ជនជាតិដើមភាគតិច​ក្នុងភូមិ​ខ្មែរ​ ឃុំប៉ូយ ក៏មាន​បញ្ហា​ទំនាស់ទាស់ទែង​រឿងព្រំប្រទល់​ដី​ដែរ ហើយមេភូមិ មេឃុំ​ ក៏បានដោះស្រាយជា​បន្ត​បន្ទាប់ ។ ដោយឡែក នៅពេលដែល​ពួកគាត់​ទទួលបាន​បណ្ណកម្មសិទ្ធិគ្រប់គ្នា​ និងបញ្ជាក់ពីព្រំដីច្បាស់លាស់ បញ្ហា​នេះ​នឹងលែង​មាន​ ហើយពួកយើង​នឹងរស់នៅកាន់តែសុខសាន្តត្រាណជាមួយ​គ្នា»។

ស្រដៀងគ្នានេះដែរ លោក​ ញឿក ហឿ ជនជាតិដើម​ភាគតិចគ្រឹង រស់នៅ​ក្នុងភូមិ​/ឃុំ ជាមួយគ្នា​​ក៏បាននិយាយរៀបរាប់ថា កន្លងមក​មានបុគ្គលមួយចំនួន​ដែលមានប្រភពមិនច្បាស់លាស់ ឬមកពីណាផងនោះបាន​ចូល​ក្នុងសហគមន៍ និងមានចេតនាចង់ទន្ទ្រា​នយកដីធ្លី​ដែលពួកគាត់​កំពុងអា​ស្រ័យផល ហើយបង្កើតជាទំនាស់ ប៉ុន្តែបន្ទាប់ពី​ក្រសួងរៀបចំដែនដី ​នគរូបនីយកម្ម និងសំណង់ បានគិតគូរ ជាពិសេស​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់​ ចុះដល់មូលដ្ឋានផ្ទាល់ បានធ្វើឱ្យពួកគាត់មានភាពកក់​ក្តៅ និងឈប់បារម្ភខ្លាច​មានអ្នកណាមករំលោភយកដីធ្លីទៀត​ហើយ ។​

លោក​ ញឿក ហឿ បានថ្លែងថា​ ៖

«ការដែលពួកខ្ញុំមានបណ្ណកម្មសិទ្ធិនេះ គឺប្រៀបដូចជា​មានរបងការពារទ្រព្យសម្បត្តិ ឬអាច​ដូច​ជាយានយន្ត​ដែល​មានកាតគ្រីត្រឹមត្រូវ ដោយ​គ្មានអ្នកណាមក​បន្លំ​យក​បានឡើយ ។ ក្រោយទទួលបានបណ្ណនេះហើយ ខ្ញុំប្ដេជ្ញា​ថា នឹងថែរក្សាទុក​ដាក់ឱ្យបានត្រឹមត្រូវ​សម្រាប់តកូនចៅជំនាន់​ក្រោយ»។

សូម​រម្លឹកដែរថា​ កាលពីដើមសប្ដាហ៍កន្លងទៅនេះ ក្នុងដំណើរបេសកកម្ម​រយៈពេល២ថ្ងៃរបស់​ឯកឧត្ត​មឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ នៅតាមបណ្តាខេត្ត​ក្នុងភូមិភាគឦសាន​ បានចុះទៅពិនិត្យ​ស្ថានភាពរស់នៅ​របស់ពលរដ្ឋ​ក្នុងសហគមន៍​ជនជាតិដើមភាគតិចដោយផ្ទាល់ និង​បាន​ប្រគល់​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់​កម្មសិទ្ធិអចលនវត្ថុ​សមូហភាពជូនផងដែរ ដែលក្នុងនោះរួមមានបងប្អូន​ជនជាតិដើមភាគតិច​នៅក្នុង​ខេត្តក្រចេះ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ។​

នៅក្នុងឱកាសចុះជួបជាមួយបងប្អូនពលរដ្ឋជនជាតិដើមភាគតិច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា ការរៀបចំឱ្យមានប័ណ្ណសម្គាល់កម្មសិទ្ធិដីធ្លីនាពេលនេះ ជាការបញ្ចប់ភាពមិនប្រាកដប្រជាលើការកាន់កាប់អចលនទ្រព្យរវាងដីឯកជន និងសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច ព្រមទាំងបញ្ចប់មន្ទិល និងកង្វល់ភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ក៏ដូចជាធនាគារពិភពលោកពីសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់បងប្អូនជនជាតិដើមភាគតិច។ ជាមួយគ្នានេះ ក៏ជាការបង្កើនភាពជឿជាក់ និងងាយស្រួលទៅដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងការវាយតម្លៃអចលទ្រព្យរបស់ជនជាតិដើមភាគតិច ឬដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច។

ឯកឧត្តមបន្តថា ទៅមុខទៀត សូមបងប្អូនចូលរួមជាមួយគ្នាងាកមកគិតគូរលើការកសាងខឿនសេដ្ឋកិច្ច មុខងារសេដ្ឋកិច្ច ផ្តោតលើមុខរបរ និងប្រាក់ចំណូល ការដាំដុះ ការចិញ្ចឹមសត្វ អភិវឌ្ឍន៍សហគមន៍ រៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា និងរៀបចំភូមិឋានឱ្យកាន់តែប្រសើរឡើង ដើម្បីលើកស្ទួយជីវភាពពលរដ្ឋ និងកែប្រែសង្គមជាតិឱ្យកាន់តែរីកចម្រើនទៅមុខ ហើយ​ថាការ​ចុះមកប្រគល់ប័ណ្ណ​ និង​ពិនិត្យស្ថានភាពភូមិ/ឃុំ​នាពេលនេះ មិនមែនចប់ត្រឹមនេះនោះទេ ប៉ុន្តែឯកឧត្តម​បានជំរុញឱ្យ​អាជ្ញាធរ ភូមិ/ឃុំ ស្រុក/ខេត្ត​ ត្រូវយកចិត្តទុកដាក់​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែម ធ្វើយ៉ាងណាឱ្យការ​រស់នៅរបស់បងប្អូនជនជាតិដើមភាគតិច​កាន់តែមានភាពងាយស្រួល​ និងរីកចម្រើន ដោយការតភ្ជាប់ពីសហគមន៍មួយទៅសហគមន៍មួយ និងពី​តំបន់មួយទៅតំបន់​មួយទៀតនៅទូទាំងប្រទេស​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *