បាត់ដំបង ៖ គ្រាន់តែឮពាក្យគេនិយាយថា «សត្វកណ្ដុរ» មនុស្សភាគច្រើនតែងតែនឹកគិតថាវាជាសត្វចង្រៃដែលរស់នៅតាមបណ្តាញលូទឹកស្អុយ និងនៅតាមកន្លៀតទីងងឹត ហើយកាត់ (ខាំ) បំផ្លាញសម្ភារៈប្រើប្រាស់ សម្លៀកបំពាក់ និងទ្រព្យសម្បត្តិនៅក្នុងផ្ទះសូម្បីតែគ្រឿងសង្ហារឹមធ្វើឡើងដោយឈើក៏ដោយ។ ប៉ុន្តែ សម្រាប់សត្វកណ្តុរមួយប្រភេទទៀត ដែលគេនិយមហៅថា «កណ្ដុរស៊ាំង» ឬកណ្តុរព្រែង ត្រូវបានគេចិញ្ចឹមយកសាច់លក់ ហើយកំពុងមានតម្រូវការទីផ្សារ ដែលមានតម្លៃថ្លៃគួរសម ពោល គឺកណ្ដុរមួយក្បាលអាចលក់បានរហូតដល់៥ម៉ឺនរៀល ។

លោក មុយ រើន ជាម្ចាស់កសិដ្ឋានចិញ្ចឹមកណ្ដុរព្រែងមួយកន្លែងស្ថិតនៅក្នុងភូមិសួនស្លា ឃុំក្ដុរតាហែន ស្រុកបវេល ខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់ AMS ឱ្យដឹងថា លោកបានចាប់យកអាជីពជាអ្នកចិញ្ចឹមសត្វកណ្ដុរព្រែងនេះប្រមាណជា៣ឆ្នាំមកហើយ ដោយសារតែវាងាយស្រួលចិញ្ចឹម អាចលក់បានថ្លៃ ហើយមានទីផ្សារល្អ។
លោកបញ្ជាក់ថា ៖
“សម្រាប់ខ្ញុំផ្ទាល់ អាចនិយាយបានថា ការចិញ្ចឹមសត្វកណ្ដុរគឺមានភាពងាយស្រួលជាងការចិញ្ចឹមសត្វដទៃ ដោយសារវាមិនតម្រូវឱ្យចំណាយពេលច្រើន មិនប៉ះពាល់ដល់ការងារប្រចាំថ្ងៃ ចិញ្ចឹមក៏ឆាប់ធំ ហើយកណ្ដុរពូជនេះអាចលក់បានថ្លៃគួរសម ពោលគឺមួយក្បាលអាចលក់បាន៥ម៉ឺនរៀល ឬមួយគូ១០ម៉ឺនរៀល ហើយបើកណ្ដុរសាច់គឺមិនដែលមានសល់ទេ មានប៉ុន្មានក៏អស់ដែរ”

លោកបន្តថា ៖
“ចំពោះទីផ្សារកណ្ដុរសាច់អាចលក់បាន ១៥ ០០០រៀលក្នុងមួយគីឡូក្រាមចំពោះកណ្ដុរមិនទាន់ធ្វើហើយ ចំណែកកណ្ដុរធ្វើហើយអាចលក់បានជាង២ម៉ឺនរៀលឡើងទៅ។ ក្រៅពីនេះ យើងក៏មានលក់កណ្ដុរពូជលក់បានរាល់ខែក្នុងតម្លៃ ១០-២៥ ដុល្លារក្នុងមួយគូរ ចំណែកការលក់ជាឈុត ដែលមានមេ២ក្បាល និងឈ្មោលមួយអាចលក់បានក្នុងតម្លៃ ១៥-៣៥ដុល្លារ”
ចំពោះការចិញ្ចឹមត្រូវបានម្ចាស់កសិដ្ឋានរូបនេះប្រាប់ឱ្យដឹងដែរថា លោកបានចាប់ផ្ដើមចិញ្ចឹមកាលពីពាក់កណ្តាលឆ្នាំ២០២៩ ដោយសារចូលចិត្តស្រឡាញ់ផង ហើយណាមួយចូលចិត្តហូបសាច់កណ្ដុរតាំងពីក្មេង ទើបសម្រេចចិត្តថាចាប់យកការចិញ្ចឹមកណ្ដុរនេះធ្វើជាអាជីពតែម្ដងដោយសាច់កណ្ដុរចិញ្ចឹមគឺមានរសជាតិឆ្ងាញ់ មិនភ័យរឿងជំងឺដូចកណ្ដុរព្រៃ ហើយជាធម្មតាលោកអាចរកចំណូលបាន ៣០០-៤០០ដុល្លារក្នុងមួយខែ។

ពាក់ព័ន្ធនឹងការចិញ្ចឹម ដើម្បីចិញ្ចឹមកណ្ដុរបានល្អ ចាំបាច់គឺត្រូវកាតកន្លែងចិញ្ចឹមដែលអាចធ្វើជាទ្រុង ឬលូ ដើម្បីងាយស្រួលចិញ្ចឹម និងមើលថែ ក្រៅពីនេះគឺត្រូវការទិញពូជ និងចំណីបន្តិចបន្តួច ហើយសម្រាប់អ្នកដែលមានបំណងចង់ចិញ្ចឹម គឺមានដើមទុនត្រឹមប្រមាណ១០០ដុល្លារក៏អាចចិញ្ចឹមបានដែរ។ ដោយឡែកចំពោះចំណីវិញ កណ្ដុរជាសត្វមួយដែលងាយស្រួលឱ្យចំណី អាចដាក់ជាស្រូវ ពោត សណ្ដែក ដំឡូង និងបន្លែជាដើម។ បន្ថែមពីនេះ ក៏អាចប្រើចំណីបន្ថែមដូចជាចំណីមាន់ ឬចំណីជ្រូក ២-៣ដងក្នុងមួយសប្ដាហ៍ជាការស្រេច។
លោកបញ្ជាក់ថា ៖
“យើងក៏ត្រូវយកចិត្តទុកដាក់លើចំណុចមួយចំនួនដូចជា ការដាក់ចំណីត្រូវដាក់ល្មមកុំឱ្យសល់ ដាក់ទឹកឱ្យបានគ្រប់គ្រាន់ និងការសម្អាតគឺរៀងរាល់១-២សប្ដាហ៍ម្ដង ឬសម្អាតពេលកូនកណ្ដុរធំបានមួយខែ ដែលធ្វើយ៉ាងណាឱ្យទ្រុងស្ងួតល្អ ព្រោះកណ្ដុរត្រូវការរស់នៅកន្លែងស្ងួតជានិច្ច។ មួយទៀតយើងក៏ត្រូវយកចិត្តទុកខ្ពស់នៅពេលកណ្ដុរទើបតែកើតកូន ចៀសវាងការបើកមើលញឹកញាប់ធ្វើវាផ្អើល និងភ័យខ្លាច”

លោកបន្ថែមទៀតថា ៖
“ការចិញ្ចឹមសត្វកណ្ដុរមានភាពខុសប្លែកពីសត្វដទៃដោយសារយើងចិញ្ចឹមបិទជិត និងមិនចំណាយពេលច្រើនក្នុងការថែទាំ ដាក់ចំណីតិច មិនចំណាយកម្លាំងច្រើន មិនប៉ះពាល់ដល់ការងារប្រចាំថ្ងៃ ហើយរយៈពេលចិញ្ចឹមត្រូវចំណាយពេលប្រមាណ ២-៣ខែ ដែលកណ្ដុរមានទម្ងន់ជាមធ្យម ៥ខាំ”
គួរបញ្ជាក់ដែរថា លោក មុយ រើន បានចាប់ផ្ដើមចិញ្ចឹមកណ្ដុរព្រែងនៅពាក់កណ្ដាលឆ្នាំ២០១៩ ដែលលោកបានចាប់អារម្មណ៍ និងស្រាវជា្រវពីពូជក៏ដូចជារបៀបចិញ្ចឹមតាំងពីឆ្នាំ២០១៧ ហើយក្នុងការកកើតកសិដ្ឋាននេះ លោកបានចំណាយដើមទុនដំបូងប្រមាណ៥០០០ដុល្លារទៅលើការរៀបចំទ្រុង ប្រព័ន្ធទឹក ក៏ដូចជាការទិញពូជកណ្ដុរព្រែងមកពីប្រទេសថៃ។
ទាក់ទងនឹងផលលំបាកលើការចិញ្ចឹមសត្វកណ្តុរប្រភេទនេះ ត្រូវបានម្ចាស់កសិដ្ឋានរូបនេះបញ្ជាក់ថា ហាក់មិនមានអ្វីលំបាកច្រើនពេកនោះទេ ហើយបើចិញ្ចឹមក្នុងទ្រង់ទ្រាយតិចតួចរឹតតែមិនប៉ះពាល់ដល់កិច្ចការងារប្រចាំថ្ងៃនោះទេ។ ដោយឡែក សម្រាប់គម្រោងនាពេលអនាគត លោក មុយ រើន ចង់ពង្រីកការចិញ្ចឹមកណ្ដុរឱ្យកាន់តែធំ និងធ្វើឱ្យទីផ្សារសាច់កណ្ដុរកាន់តែទូលំទូលាយដូចសាច់ដទៃទៀតដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/10/2026
ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content