សិប្បកម្មកែច្នៃ និងទទួលទិញសំរាមប្លាស្ទិកកំពុងរួមចំណែកជួយដល់បរិស្ថាន

ប្លាស្ទិក ជាកាកសំណល់ដែលត្រូវការរយៈពេលយូរដល់ទៅរាប់ពាន់ឆ្នាំដើម្បីរលាយទៅក្នុងដី ឬគេអាចហៅថាជាកាកសំណល់មិនរលាយតែម្ដង ដែលប្រការនេះហើយធ្វើឱ្យវាក្លាយជាបញ្ហាធំមួយដល់បរិស្ថាន និងការរស់នៅរបស់មនុស្ស សត្វ នៅលើភពផែនដី។ ក្នុងនោះ ដោយមើលឃើញពីគុណវិបត្តិជាច្រើនរបស់ប្លាស្ទិក បច្ចុប្បន្ននេះ មានសិប្បកម្មខ្នាតតូចកែច្នៃមួយចំនួនបានប្រមូលទិញ និងកែច្នៃកាកសំណល់ថង់ប្លាស្ទិកឱ្យក្លាយទៅជាសម្ភារៈជ័រដែលអាចប្រើប្រាស់ជាប្រយោជន៍បានយ៉ាងប្រសើរ។

លោក ចាន់ ណារឹទ្ធិ អាយុ៦០ឆ្នាំ មានទីលំនៅក្នុងភូមិស្ពឺ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ជាម្ចាស់សិប្បកម្មកែច្នៃកាកសំណល់ប្លាស្ទិកខ្នាតតូចមួយក្នុងចំណោមសិប្បកម្មជាច្រើនទៀតបានប្រមូលទិញថង់ និងការ៉ុងប្លាស្ទិក មកលាងសម្អាត ហើយកិនកម្ទេចដើម្បីក្លាយជាវត្ថុធាតុដើមសម្រាប់យកទៅកែច្នៃផលិតចេញសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។

លោកបានបញ្ជាក់ថា ៖

“សិប្បកម្មរបស់ខ្ញុំទើបតែបានចាប់ដំណើររយៈពេលជាង ១ឆ្នាំប៉ុណ្ណោះ ពោលគឺនៅក្នុងចន្លោះពេលមានកូវីដ-១៩ ខណៈដែលសំណល់ប្លាស្ទិកដែលកែច្នៃក្នុងតំបន់មិនសូវមានច្រើននោះទេ ហើយមានទីផ្សារល្អគួរសម ណាមួយក៏បានចូលរួមចំណែកក្នុងការកាត់បន្ថយសំរាមបានមួយចំណែកផងដែរ”

លោកបន្តថា ៖

“យើងចាប់ផ្ដើមប្រមូលទិញថង់ប្លាស្ទិកនៅខែមិថុនា ឆ្នាំ២០២២ ដែលយើងដាក់មូយជាមួយក្រុមហ៊ុនទិញតាមផ្សារ តាមគំនរសំរាមតាមភូមិ ដែលគេដឹកមកដល់កន្លែង ហើយតម្លៃទៅតាមហាងឆេងទីផ្សារធម្មតា ដោយយើងទិញក្នុងតម្លៃ ៣៥០រៀល ឬករណីថង់ស្ងួតល្អ អត់មានដីច្រើន យើងទិញក្នុងតម្លៃ ៤០០រៀលក្នុងមួយគីឡូក្រាមផងដែរ”

ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ម៉ាស៊ីនកាត់កម្ទេចសំរាមប្លាស្ទិកគឺមានច្រើនដំណាក់កាល ហើយក្រោយពេលកិនរំលាយរួចគឺមានឈ្មួញមកទិញយកទៅច្នៃ និងផលិតជាផលិតផល ឬសម្ភារៈសម្រាប់ប្រើប្រាស់បន្តទៀត។

គួរបញ្ជាក់ដែរថា កាលពីមុនលោក ចាន់ ណារឹទ្ធិ គ្រាន់តែជាម្ចាស់សិប្បកម្មកិនកៅស៊ូ និងសំរាមប្លាស្ទិកខ្នាតតូចមួយប៉ុណ្ណោះ ប៉ុន្តែដោយសារសង្កេតឃើញសំរាមប្លាស្ទិកកើតមានកាន់តែច្រើន លោកក៏សម្រេចចិត្តទៅរៀនបច្ចេកទេសកែច្នៃសំរាមប្លាស្ទិករយៈពេល២ខែបន្ថែមទៀតនៅរាជធានីភ្នំពេញដើម្បីពង្រីកលទ្ធភាពកែច្នៃ។ ជាចុងក្រោយ លោក ចាន់ ណារឹទ្ធិ បានសំណូមពរដល់អ្នកប្រើប្រាស់ប្លាស្ទិក សូមកុំបោះចោលពាសវាលពាសកាល ដែលបងប្អូនអាចប្រមូលទុកដាក់ឱ្យបានត្រឹម ហើយអាចញែកទៅតាមប្រភេទជ័រ ឬប្រភេទប្លាស្ទិក ដែលគេអាចកែច្នៃបន្តទៀតបាន ចៀសវាងការបោះចោល ឬដុតដែលអាចប៉ះពាល់បរិស្ថានកាន់តែខ្លាំង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងនិងស្ថាប័នចំនួន៤ បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសទាំងឡាយណាដែលផ្តល់ជំនួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

កម្ពុជា​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់ ​និង​ការពារ​សិទ្ធិ​លើ​ពូជ​ស្វាយចន្ទី​ក្នុង​ស្រុក​ចំនួន​ ៤​ ប្រភេទ​ ​ដើម្បី​ការពារ​ពូជ​ពី​ការ​លួច​ចម្លង​ ការ​ដូរ​ឈ្មោះ ​និង​ការ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ពង្រឹង​ការ​ទទួល​ស្គាល់​គុណភាព និង​ប្រភព​ដើម​របស់​ពូជ​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​