បើទោះបីជាបច្ចុប្បន្ន ការកើនឡើងនៃតម្លៃថាមពលបានប៉ះពាល់ទៅដល់ស្ទើរគ្រប់ទីកន្លែងនៅទូទាំងពិភពលោកក្តី ប៉ុន្តែយោងតាមអ្នកជំនាញបានធ្វើការប្រៀបធៀបទំហំនេះហាក់ដូចជាមិនទាន់អាចអាក្រក់ដូចទៅនឹងវិបត្តិថាមពលកាលពីទសវត្សឆ្នាំ១៩៧៣នៅឡើយនោះទេ។

The WEFORUM បានសរសេរថា ហេតុការណ៍រាំងខ្ទប់ការផលិតប្រេងកាលពីទសវត្សឆ្នាំ៧០ មិនត្រឹមតែបានធ្វើឲ្យសកលលោកបានជួបប្រទះទៅនឹងវិបត្តិនៃការកើនឡើងនៃតម្លៃប្រេងសាំងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនោះទេ វាថែមទាំងបានកើតឡើងផ្ទួនៗជាប់គ្នា២ដងត្រឹមរយៈពេល៦ឆ្នាំ ហើយមិនត្រឹមតែប៉ុណ្ណោះក៏បានបង្កឲ្យកើតចេញទៅជាវិបតិ្តសេដ្ឋកិច្ចសកលដ៏ធ្ងន់ធ្ងរផងដែរ។
ជាលទ្ធផលដែលបានមកពីបទពិសោធដ៏ជូរចត់នេះ ពិភពលោកបានបង្កើតបានទៅជាអង្គភាពជំនាញមួយដែលប្រើប្រាស់សម្រាប់កិច្ចការងារការពារ និងទប់ទល់ទៅនឹងបញ្ហាផលិតកម្មបញ្ហាកើនឡើងនៃតម្លៃថាមពលព្រមទាំងបញ្ហាផ្សេងទៀតផងដែលមានឈ្មោះថាទីភ្នាក់ងារថាមពលអន្តរជាតិ ឬហៅកាត់ថា IEA (International Energy Agency)។

សូមរំលឹកឡើងវិញខ្លះៗអំពីវិបត្តិប្រេងកាលពីឆ្នាំ១៩៧៣ ដែលបានចាប់ផ្តើមភ្លាម និងបានបង្កទៅជាបញ្ហាវិបត្តិសេដ្ឋកិច្ចសកលភា្លមតែម្តង។ផលិតផលសរុបនៃបណ្តាប្រទេសសេដ្ឋកិច្ចលើលោកបានដាំក្បាលចុះ ជាពិសេសប្រទេសមហាអំណាចសេដ្ឋកិច្ចដូចជា ជប៉ុន ធ្លាក់ចុះ៧ភាគរយ អាមេរិកធ្លាក់ចុះ៤,៧ភាគរយ និងនៅអឺរ៉ុបដល់ទៅ២,៥ភាគរយ។
ឥទ្ធិពលនៃវិបត្តិបានធ្វើឲ្យមានការខ្វះខាតថាមពលអគ្គិសនីស្ទើរគ្រប់ប្រទេសទាំងអស់ក្នុងនោះសូម្បីសហរដ្ឋអាមេរិកបានចេញការកំណត់ការប្រើប្រាស់ប្រេងសាំងឲ្យនៅកម្រិតទាបបំផុត ខណៈនៅបារាំងការិយាល័យនានាត្រូវបិទអគ្គិសនីទាំងអស់ចាប់ពីម៉ោង១០យប់ ហើយនៅអង់គ្លេសឯណោះវិញ រដ្ឋាភិបាលប្រកាសកាត់បន្ថយថ្ងៃធ្វើការងារមកត្រឹមតែ៣ថ្ងៃក្នុងមួយសប្តាហ៍ និងកាត់បន្ថយការប្រើប្រាស់អគ្គិសនីដែលមិនចាំបាច់។

តម្លៃប្រេងនៅគ្រានោះបានកើនឡើងស្ទើរគុណនឹង៤ដង ចន្លោះពីខែតុលាឆ្នាំ១៩៧៣ ទៅដល់ខែមករា ឆ្នាំ១៩៧៤ ពោលគឺពីតម្លៃប្រមាណជា ២,៩ដុល្លារក្នុងមួយបារ៉ែលទៅដល់១១,៦៥ដុល្លារក្នុងមួយបារ៉ែល។
គួរឲ្យដឹងដែរថា វិបត្តិប្រេងកាតឆ្នាំ១៩៧៣ គឺបានចាប់ផ្តើមឡើងភ្លាមៗនៅក្នុងពេលដែលសង្គ្រាមរវាងបណ្តាប្រទេសនៅអារ៉ាប់ជាមួយនឹងអ៊ីស្រាអ៊ែរកាលពីខែតុលាឆ្នាំ១៩៧៣។ បណ្តាប្រទេសក្នុងតំបន់អារ៉ាប់ដែលជាអ្នកផលិតប្រេងច្រើនជាងគេបំផុតនោះបានសម្រេចរាំងខ្ទប់ការផលិតប្រេងចេញរហូតដល់ខែមីនាឆ្នាំ១៩៧៤ ដើម្បីប្រឆាំងទៅនឹងអាមេរិក និងបណ្តាប្រទេសលោកខាងលិចដែលនាំគ្នាគាំទ្រអ៊ីស្រាអ៊ែរ។
មកដល់ឆ្នាំ១៩៧៩ វិបត្តិប្រេងបានកើតឡើងសាជាថ្មីដោយសារតែព្រឹត្តិការណ៍ធ្វើបដិវត្តនៅក្នុងប្រទេសអ៊ីរ៉ង់លប់បំបាត់ចោលការគ្រប់គ្រងដោយព្រះមហាក្សត្រដែលវាបានធ្វើឲ្យមានភាពវឹកវរយ៉ាងខ្លាំងនៅក្នុងប្រទេសផលិតប្រេងដ៏សំខាន់មួយនេះ។ ហេតុការណ៍នេះបានរុញឲ្យផលិតកម្មផលិតប្រេងបាត់បង់កម្លាំងដល់ទៅ៧ភាគរយនៃចំណែកទីផ្សារសកល ហើយនៅពេលនោះតម្លៃប្រេងបានកើនឡើងដល់ទៅទ្វេដងក្នុងរយៈពេលត្រឹមតែមួយឆ្នាំនេះ ឬប្រមាណជា៤០ដុល្លារក្នងមួយបារ៉ែល។
តើ IEA កើតឡើងក្នុងពេលណានិងដើម្បីអ្វី?
វិបត្តិឆ្នាំ១៩៧៣-១៩៧៤ ពិភពលោក តាមរយៈរដ្ឋាភិបាលទាំងឡាយបានឈានទៅដល់ការយល់ព្រមសហការគ្នាបង្កើតបានទៅជាទីភ្នាក់ងារថាមពលអន្តរជាតិហៅកាត់ថា IEA កាលពីខែវិច្ឆិកាឆ្នាំ១៩៧៤។ អង្គការនេះមានតួនាទីសំខាន់ក្នុងការថែរក្សាសន្តិសុខនៃការផ្គត់ផ្គង់ប្រេងក្នុងទីផ្សារសកលលោក ព្រមទាំងជាទីកន្លែងសម្រាប់គ្រប់គ្រងទៅលើបញ្ហាជាច្រើនទៀតដែលពាក់ព័ន្ធរួមមានទាំងសន្តិសុខថាមពលអគ្គិសនីរហូតទៅដល់សន្តិសុខនៃការវិនិយោគលើវិស័យថាមពល ដែលក្នុងនោះក៏មានរួមទាំងបញ្ហាបម្រែបម្រួលអាកាសធាតុ និងការបំពុលបរិយាកាសផងដែរ។
មានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងប៉ារីស បច្ចុប្បន្ន IEA មានសមាជិកសរុប ៣១ប្រទេសដែលក្នុងនោះមានទាំងមហាអំណាចសេដ្ឋកិច្ចដូចជា អាល្លឺម៉ង់ ជប៉ុន កាណា ដាន័រវេស ញូវស៊ីឡេន អង់គ្លេស និងសហរដ្ឋអាមេរិក។ គិតមកដល់ទល់បច្ចុប្បន្ននាយកប្រតិបត្តិរបស់ IEA បានផ្លាស់ប្តូរមេដឹកនាំចំនួន៧រូបរួចមកហើយដែលមានដូចជាលោក Ulf Lantzke ជនជាតិអាល្លឺម៉ង់ ពីឆ្នាំ១៩៧៥-១៩៨៤); លោកស្រី Helga Steeg ជនជាតិអាល្លឺម៉ង់ ពីឆ្នាំ១៩៨៤-១៩៩៤ លោក Robert Priddle ជនជាតិអង់គ្លេស ពីឆ្នាំ១៩៩៤-២០០៣ លោក Claude Mandil ជនជាតិបារាំង ពីឆ្នាំ២០០៣-២០០៧ លោក Nobuo Tanaka ជនជាតិជប៉ុន ពីឆ្នាំ២០០៧-២០១១ លោកស្រី Maria van der Hoeven ជនជាតិហូឡង់ ពីឆ្នាំ២០១១-២០១៥ និងលោកសាស្ត្រាចារ្យ Dr Fatih Birol ជនជាតិតួកគីចាប់តាំងពីឆ្នាំ២០១៥ មកទល់បច្ចុប្បន្ន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/10/2026
ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content