ភ្នំពេញ ៖ កម្ពុជាកំពុងស្ថិតក្នុងយុគ្គសម័យបច្ចេកវិទ្យាទី៤ (IR 4.0) ដែលគ្រប់ស្ថាប័នទាំងអស់ចាំបាច់ត្រូវតែធ្វើទំនើបកម្ម និងសិក្សាបន្ថែម ដើម្បីដើរឱ្យទាន់របត់ពិភពលោក។
ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា នៅក្នុងរបត់សេដ្ឋកិច្ចឌីជីថល ឬស្ថិតក្នុងបដិវដ្តឧស្សាហកម្ម ៤.០ ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនគួរតែគួរតែផ្លាស់ប្តូររបៀបធ្វើការងារមួយចំនួនដោយបញ្ចូលបច្ចេកវិទ្យាដើម្បីជំរុញប្រសិទ្ធភាពការងារឱ្យបានកាន់តែប្រសើរ។

ឯកឧត្តមថា ការបណ្តុះបណ្តាលចំណេះដឹងភាពជាអ្នកដឹកនាំសម័យឌីជីថល និងការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជា ជាចំណុចសំខាន់ដែលកម្ពុជាគួរធ្វើដើម្បីឆ្លើយតបជាមួយនឹងបរិបទបច្ចុប្បន្ន ព្រោះកម្ពុជាកំពុងរៀបចំគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ២០២១-២០៣៥។
ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា ៖
«ដើម្បីឆ្លើយតបទៅនឹងបរិការណ៍នេះ សហគមន៍ធុរកិច្ច និងសហគ្រាសធុនតូច និងមធ្យមត្រូវតែចាប់យកភាពជាអ្នកដឹកនាំ ដើម្បីពន្លឿនឌីជីថលូបនីយកម្ម (digitalization) ក្នុងប្រតិបត្តិការរបស់ពួកគេ»

បន្ថែមពីលើនេះឯកឧត្តមក៏បានជំរុញផងដែរឱ្យស្ថាប័នសាធារណៈចាំបាច់ត្រូវតែផ្លាស់ប្តូរឱ្យលឿនជាងមុន ដើម្បីចាប់យកឱកាស សំដៅបង្កើនប្រសិទ្ធភាពអភិបាលកិច្ចរបស់ខ្លួន និងធានានូវភាពពាក់ព័ន្ធក្នុងការប្រែបួលបរិបទសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងរៀបចំគោលនយោបាយ រដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ ដែលនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវសម្រាប់ការផ្ដល់សាវាសាធារណ: ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ សកម្មភាពអាទិភាពមួយចំនួន ដែលនឹងត្រូវបានដាក់ចេញរួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដើម្បីធ្វើឱ្យប្រសើរសេវាទូរសព្ទ និងអ៊ីនធឺណិត, ពង្រឹងសមត្ថភាព ICT របស់យើងតាមរយៈការស្រាវជ្រាវ និងការអភិវឌ្ឍន៍, ការកសាងសមត្ថភាព ធនធានមនុស្សក្នុងស្រុក, ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ និងគោលនយោបាយក្លោដ, ការលើកកម្ពស់គណនេយ្យភាព និងតម្លាភាពក្នុងការផ្តល់សេវាសាធារណៈ តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content