កម្មវិធី CAPFISH-Capture ពង្រឹងការគ្រប់គ្រងជលផលសមុទ្រតាមរយៈការតាមដាន ត្រួតពិនិត្យ និងការឃ្លាំមើលបែបឌីជីថល

ខេត្តព្រះសីហនុ៖ សហភាពអឺរ៉ុប (EU) បានពង្រីកការគាំទ្រជាផ្លូវការសម្រាប់វិស័យជលផលរបស់កម្ពុជា តាមរយៈការបន្តជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន ផ្នែកនេសាទ (FAO CAPFISH-Capture) ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ ការបន្ថែមរយៈពេលនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាថ្មី និងការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញកំណើនការគ្រប់គ្រងជលផលទឹកសាប និងសមុទ្រប្រកបដោយចីរភាព ការធន់នឹងអាកាសធាតុ និងបរិយាបន្ន។ ក្រោមគំនិតផ្តួចផ្តើមនេះសហភាពអឺរ៉ុបទទួលស្គាល់នូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ទំនើបកម្ម ការគ្រប់គ្រងជលផលដោយសង្កត់ធ្ងន់ទៅលើសមាហរណកម្មឧបករណ៍ និងបច្ចេក​វិទ្យា​ឌីជី​ថ​ល​ ដើម្បីបង្កើនការត្រួតពិនិត្យ តម្លាភាព និងចីរភាព។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CAPFISH-Capture បានឱ្យដឹងថា៖ កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន ផ្នែកនេសាទ (CAPFISH-Capture) ត្រូវបានផ្តល់ហិរញ្ញប្បទានជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប តាមរយៈកិច្ចព្រមព្រៀងហិរញ្ញប្បទានផ្លូវការ។ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយនេះ អង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) ត្រូវបានប្រគល់ និងផ្តល់ជំនួយបច្ចេកទេសដ៏សំខាន់ និងការកសាងសមត្ថភាពបន្ថែម។ ការនេះ រាប់បញ្ចូលទាំងការអភិវឌ្ឍន៍ និងការអនុវត្តប្រព័ន្ធគ្រប់គ្រងព័ត៌មានជលផលឌីជីថល (FIMS) ដែលមានបំណងធ្វើឱ្យ ធ្វើឱ្យប្រសើរឡើងវិញពីរបៀបរក្សាទិន្នន័យជលផល ដែលត្រូវបានប្រមូល វិភាគ និងប្រើប្រាស់សម្រាប់ការសម្រេចចិត្តជាយុទ្ធសាស្ត្រ។

យោងតាមប្រភពដដែលនេះបានបញ្ជាក់ថា ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ រដ្ឋបាលជលផលកម្ពុជា (FiA) បានអនុវត្តឧបករណ៍ឌីជីថលប្រកបដោយនវានុវត្តន៍ជាច្រើនដើម្បីធ្វើទំនើបកម្មលើការគ្រប់គ្រងជលផល រួមទាំងឧបករ​ណ៍តាមដាន និងរាយការណ៍តាមលំហ (SMART) និងតាមពេលវេលាជាក់ស្តែង ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិរក្ស។ Kobo Toolbox ដែលជាកម្មវិធីប្រើសម្រាប់តាមដានទិន្នផល និងការគ្រប់គ្រងទិន្នន័យខ្សែចង្វាក់តម្លៃជលផល និងប្រព័ន្ធគ្រប់គ្រងនាវា (VMS) ដែលគ្រប់គ្រងតាមផ្កាយរណប ផ្តល់នូវទិន្នន័យ ទីតាំងនាវា ល្បឿន ទិសដៅ និងពេលវេលាជាក់ស្តែង មានសារៈសំខាន់សម្រាប់ការគ្រប់គ្រងការនេសាទ និងពង្រីកការគ្រប់គ្រងលើសពីដែនទឹកជាតិ។ ការបំពាក់ឧបករណ៍ទាំងនេះត្រូវបានបំពេញបន្ថែមដោយការបង្កើតគោលការណ៍ណែនាំស្តង់ដាប្រតិបត្តិការ (SOPs) ម៉ូឌុលនៃការបណ្តុះបណ្តាលឯកទេស និងគោលការណ៍ណែនាំដ៏ទូលំទូលាយ ជួយសម្រួលដល់ការកសាងផែនការរួម ការអភិវឌ្ឍសមត្ថភាពបុគ្គលិក ប្រតិបត្តិការ ការត្រួតពិនិត្យ ការវិភាគ និងការរាយការណ៍ ជាប្រយោជន៍ដើម្បីលើកកម្ពស់តម្លាភាព ប្រសិទ្ធភាព និងចីរភាពក្នុងការគ្រប់គ្រងជលផល។

ដោយឡែក ការបំពាក់ប្រព័ន្ធគ្រប់គ្រងនាវា VMS គឺស្របតាមយុទ្ធសាស្ត្រជាតិដ៏ទូលំទូលាយរបស់កម្ពុជា ជាពិសេស ផែនការជាតិត្រួតពិនិត្យ និងអធិការកិច្ច (NPCI) ដែលបានអនុម័តក្នុងឆ្នាំ២០២០ មានគោលបំណងពង្រឹងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងអង្កេត (MCS)។ គោលបំណងសំខាន់មួយនៃ NPCI គឺដើម្បីដោះស្រាយកង្វល់ដែលលើកឡើងដោយរបស់សហភាពអឺរ៉ុប ដោយសារតែបញ្ហាទាក់ទងនឹងការត្រួតពិនិត្យមិនគ្រប់គ្រាន់នៃនាវាដែលមានទង់ជាតិកម្ពុជា ជាពិសេសក្រៅពីតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់កម្ពុជា (EEZ)។

សេចក្តីប្រកាសព័ត៌មានរបស់អង្គការ FAO បានឱ្យដឹងទៀតថា៖ ការលើកកម្ពស់ការយល់ដឹង និងការកសាងសមត្ថភាពក្នុងចំណោមភាគីពាក់ព័ន្ធគឺមានសារៈសំខាន់សម្រាប់ភាពជោគជ័យនៃគំនិតផ្តួចផ្តើមការគ្រប់គ្រងជលផលឌីជីថល។ អង្គពិធីស្ដីពីឌីជីថលនីយកម្មលើការគ្រប់គ្រងជលផលសមុទ្រនៅកម្ពុជានាពេលខាងមុខ នឹងត្រូវបានរៀបចំឡើងដើម្បីផ្ដល់ព័ត៌មាន ផ្សាភ្ជាប់ការចូលរួម និងប្រមូលមតិកែលម្អ ដ៏ទូលំទូលាយមួយពីស្ថាប័នរាជរដ្ឋាភិបាល អ្នកនេសាទ ម្ចាស់នាវា/ប្រតិបត្តិករ និងដៃគូអភិវឌ្ឍន៍។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងកសិកម្ម រដ្ឋបាលជលផល សហភាពអឺរ៉ុប អង្គការ FAO ប្រចាំកម្ពុជា តំណាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដៃគូអភិវឌ្ឈន៍តំណាងអង្គការស្ថាប័នពាក់ព័ន្ធផ្សេងទៀត បានប្រារព្ធធ្វើកម្មវិធី «ពង្រឹងការគ្រប់គ្រងជលផលសមុទ្រតាមរយៈការតាមដាន ត្រួតពិនិត្យ និងការឃ្លាំមើលតាមបែបឌីជីថល» និងពិធីកាត់ខ្សែបូ ប្រគល់មន្ទីរពិសោធន៍ចល័តផ្នែកសុខភាពវារីសត្វ នៅខេត្តព្រះសីហនុ។

កម្មវិធីដែលរៀបចំនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍នេសាទសមុទ្រ (MaFReDI) នេះ មានគោលបំណងធ្វើបច្ចុប្បន្នកម្មអំពីវឌ្ឍនភាពនៃនវានុវត្តន៍បច្ចេកវិទ្យា និងឌីជីថលរបស់រដ្ឋបាលជលផលនៅតំបន់ឆ្នេរ ប្រមូលមតិយោបល់ ការយល់ឃើញ និងមេរៀនបទពិសោធន៍ទាក់ទងនឹងការប្រើប្រាស់ឌីជីថល និងអត្ថ ប្រយោជន៍របស់វាពីមន្រ្តីរាជការ អ្នកនេសាទ និងម្ចាស់នាវានេសាទ សម្រាប់ការគ្រប់គ្រងជលផលសមុទ្រប្រកបដោយចីរភាពនិងផ្សព្វផ្សាយសារៈសំខាន់នៃនវានុវត្តន៍បច្ចេកវិទ្យា និងឌីជីថលនីយកម្មជាឧបករណ៍សម្រាប់ការគ្រប់គ្រង ការអភិរក្ស និងចីរភាពនៃជលផលនេសាទសមុទ្រ។

កម្មវិធីឌីជីថលនីយកម្មស្ដីពីការគ្រប់គ្រងជលផលសមុទ្រនៅកម្ពុជានេះ រៀបចំឡើងដើម្បីផ្ដល់ព័ត៌មាន ផ្សាភ្ជាប់ការចូលរួម និងប្រមូលមតិកែលម្អ ដ៏ទូលំទូលាយមួយពីស្ថាប័នរាជរដ្ឋាភិបាល អ្នកនេសាទ ម្ចាស់នាវា/ប្រតិបត្តិករ និងដៃគូអភិវឌ្ឍន៍៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *