សម្ដេចតេជោ ៖ ក្រចេះ ជាខេត្តដែលត្រូវប៉ាន់ ដែលទទួលបាននូវសមិទ្ធផល និងគម្រោងអភិវឌ្ឍន៍ថ្មីៗ

ភ្នំពេញ ៖ យោងតាមប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ខេត្តក្រចេះ ឆ្នាំ២០២៣នេះអាចចាត់ទុកជាខេត្តដែលត្រូវប៉ាន់នៃការទទួលបានគម្រោងអភិវឌ្ឍន៍ថ្មីៗ ដូចជា ផ្លូវថ្មី ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គជាដើម។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងចំណោមគម្រោងថ្មីៗដែលអភិវឌ្ឍន៍នៅក្នុងខេត្តក្រចេះរួមមាន ផ្លូវលេខ៧៣ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៧ខេត្តត្បូងឃ្មុំដល់ព្រំដែនខេត្តក្រចេះ មានចំណាយ៥០គីឡូម៉ែត្រ  ។ គម្រោងផ្លូវនេះបានបញ្ចប់នីតិវិធីលទ្ធកម្ម និងគ្រោងចុះហត្ថលេខានៅចុងខែមករា ឆ្នាំ២០២៣ ដោយប្រើប្រាស់ថវិកាប្រមាណ១៥លានដុល្លារអាមេរិក ។ ផ្លូវទី២ គឺផ្លូវលេខ៣៧៧ ពីក្រុងក្រចេះទៅសំបួរ មានប្រវែង ៣៥,៥គីឡូម៉ែត្រ  ដែលផ្លូវនេះមានសារសំខាន់ក្នុងការនាំភ្ញៀវទេសចរទៅទស្សនារមណីយដ្ឋានអន្លង់ផ្សោត ។ ផ្លូវនេះនឹងត្រូវបើកការដ្ឋាននៅមុនចូលឆ្នាំខ្មែរខាងមុនេះដែរ ។

សម្ដេចតេជោបានបន្ថែមថា គម្រោងផ្លូវទី៣ គឺផ្លូវលេខ២៧៧ ពីសណ្ដាន់ទៅសង្គម ប្រវែង ១៣,៦គីឡូម៉ែត្រ បានបញ្ចប់នីតិវិធី និងគ្រោងចុះហត្ថលេខានៅចុងខែមករា ឆ្នាំ២០២៣ ដោយប្រើប្រាស់ថវិកាប្រមាណ ២៥,៧លានដុល្លារអាមេរិក ។ បន្ទាប់មកទៀតគឺផ្លូវជាតិលេខ៧ ចាប់ពីគីឡូម៉ែត្រលេខ ៣០០ដល់គីឡូម៉ែត្រលេខ៣១ រង្វង់ក្រចេះ ប្រវែង ៣១,២៥គីឡូម៉ែត្រ គ្រោងចុះហត្ថលេខានៅខែមីនា ខាងមុខនេះ ដោយប្រើប្រាស់ថវិកាប្រមាណ ១៥លានដុល្លារអាមេរិក ។

សម្ដេចបន្ថែមថា ពេលនេះសម្ដេចកំពុងតែខិតខំដើម្បីស្នើសុំឱ្យមិត្តចិនជួយទៅដល់ការកសាងនូវផ្លូវតភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា-ឡាវ និងបានស្នើឱ្យឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនយកសំណូមពរសម្ដេចជូនថ្នាក់ដឹកនាំប្រទេសចិន ពីព្រោះកន្លងទៅផ្លូវទាំងនោះបានធ្វើដោយមិត្តចិន និងបានសាងសង់មួយកំណាត់ដោយសង់មួយកំណាត់ទៀត ដែលត្រូវតភ្ជាប់ជាមួយឡាវ ។ ទាំងនេះគឺជាការគិតគូរកសាងប្រទេស ដោយផ្ដើមចេញពីសន្តិភាព ។

សម្ដេចបញ្ជាក់ថា ផ្លូវ និងស្ពាន ដែលរដ្ឋាភិបាលកសាងនៅខេត្តក្រចេះនេះ នឹងផ្ដល់អត្ថប្រយោជន៍ធំធេងដល់ប្រជាជនក្នុងខេត្តក្រចេះផ្ទាល់ ពីព្រោះថានៅពេលមានផ្លូវស្អាតស្រួលធ្វើដំណើរ ច្បាស់ណាស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ នឹងធ្វើដំណើរមកកាន់រមណីយដ្ឋាននានាក្នុងខេត្តក្រចេះ ហើយក្រចេះក៏មាននូវក្រឡានដែលឆ្ងាញ់មានក្រូចថ្លុងកោះទ្រង់សុទ្ធសឹងតែអាចផ្ដល់ចំណូលដល់ពលរដ្ឋ ។

ស្ពាន និងផ្លូវដែលសាងសង់នៅខេត្តក្រចេះនេះដែរ ក៏ជាផ្លូវសំខាន់សម្រាប់ពលរដ្ឋនៅខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ធំ ក្នុងការធ្វើដំណើរទៅកាន់ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ជាដើម ហើយពលរដ្ឋខេត្តក្រចេះ និងមណ្ឌលគីរី ក៏អាចធ្វើដំណើរទៅលេងអង្គរវត្តដោយស្រួល និងចំណាយពេលវេលាលឿនទៀតផង ។

ស្របតាមការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលនេះដែរ មួយរយៈពេលចុងក្រោយនេះ ខេត្តក្រចេះក៏ទទួលបាននូវគម្រោងអភិវឌ្ឍន៍ឯកជនមួយចំនួនផងដែរ ដូចជារោងចក្រឧស្សាហកម្ម មួយចំនួនបានដាក់ទីតាំងវិនិយោគរបស់ខ្លួននៅក្នុងខេត្តក្រចេះដែរ ដែលទាំងនេះនឹងផ្ដល់អត្ថប្រយោជន៍ ការងារប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះដោយមិនចាំបាច់ធ្វើដំណើរចំណាកស្រុកទៅស្រុកផ្សេង ឬទៅប្រទេសផ្សេង ដើម្បីរកការងារទៀតនោះឡើយ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ