ក្រសួងរៀបចំដែនដី បញ្ចប់ក្តីកង្វល់ក្នុងសង្គមជាតិ ជុំវិញការកាន់កាប់ដីសហគមន៍របស់ជនជាតិដើមភាគតិច

ក្រចេះ ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបោះជំហានដ៏សំខាន់ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅក្នុងការបញ្ចប់ក្តីកង្វល់ដែលកើតមានជាយូរមកហើយ របស់បងប្អូនជនជាតិដើមភាគតិចក្នុងខេត្តក្រចេះ និងនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ទាក់ទិននឹងសុវត្ថិភាពនៃការកាន់កាប់ដីសហគមន៍ ដោយផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកគាត់។

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ប័ណ្ណសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិច ក្នុងគម្រោងបែងចែកដីសម្បទាន ដើម្បីសង្គម និងសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ស្ថិតនៅភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ៖

«ការប្រគល់ប័ណ្ណសមូហភាពនៅពេលនេះ នឹងរួមចំណែកបិទបញ្ចប់ភាពស្រពិចស្រពិលនានាលើការកាន់កាប់អចលនទ្រព្យ រវាងដីឯកជន និងដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច ព្រមទាំងបញ្ចប់នូវមន្ទិល និងកង្វល់ផ្សេងៗរបស់ដៃគូអភិវឌ្ឍន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ និងធនាគារពិភពលោក អំពីសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់បងប្អូនជនជាតិដើមភាគតិច»។

ជាងនេះទៅទៀត ប័ណ្ណកម្មសិទ្ធិសមូហភាពនេះនឹងបង្កើនភាពជឿជាក់ និងភាពងាយស្រួលដល់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្នុងការវាយតម្លៃអចលទ្រព្យ ឬដីសមូហភាពរបស់ជនជាតិដើមភាគតិច ដើម្បីប្រើប្រាស់ជាមូលធនសម្រាប់អាជីវកម្ម ឬវិនិយោគតាមតម្រូវការជាក់ស្តែង ដែលជួយបង្កើនឱកាសសេដ្ឋកិច្ច និងចំណូលគ្រួសារ។

ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ដោយមោទនភាពថា ៖

«ជារួមយើងបានបិទបញ្ចប់កង្វល់នៅក្នុងសង្គមជាតិរបស់យើង ទាក់ទិននឹងសុវត្ថិភាពនៃការកាន់កាប់អចលទ្រព្យរបស់បងប្អូនជនជាតិដើមភាគតិចកម្ពុជា ហើយនេះគឺជាគ្រឹះសំខាន់មួយសម្រាប់សុវត្ថិភាពសង្គម និងការបង្កើតដង្ហើមសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន»។

ប្រជាពលរដ្ឋសហគមន៍បានបង្ហាញភាពរីករាយ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ឯកឧត្តម សាយ សំអាល់ និងក្រុមការងារ ដែលបានខិតខំបំពេញភារកិច្ចបញ្ចប់ក្តីកង្វល់របស់ពួកគាត់ តាមរយៈការប្រគល់ប័ណ្ណកម្មសិទ្ធិសមូហភាព ក្នុងគម្រោងបែងចែកដីសម្បទាន LASED III នៅពេលនេះ។

សូមបញ្ជាក់ថា ខេត្តក្រចេះស្ថិតនៅតំបន់ខ្ពង់រាបភាគឦសាន មានផ្ទៃដីសរុប ១១ ០៩៤ គីឡូម៉ែត្រការ៉េ មានប្រជាជនសរុបជាង ៤៥ម៉ឺននាក់ ក្នុងនោះមានជនជាតិដើមភាគតិចចំនួន ៧ ក្រុម គឺ ភ្នង កួយ ស្ទៀង ខោញ មិល ថ្មូន និងក្រោល ដែលរស់នៅក្នុងស្រុកសំបូរ ចិត្របុរី ស្នួល និងអូរគ្រៀងសែនជ័យ។

ជានិច្ចកាល រាជរដ្ឋាភិបាលកម្ពុជាតែងតែគោរព និងលើកតម្កើងវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច ព្រមទាំងជំរុញការធ្វើសមាហរណកម្ម ទាំងសង្គម សេដ្ឋកិច្ច និងនយោបាយជូនដល់បងប្អូនជនជាតិដើមភាគតិច ព្រោះកម្ពុជាគឺជាសង្គមពហុវប្បធម៌ មិនមានការរើសអើងជាតិសាសន៍ ពណ៌សម្បុរនោះឡើយ៕ អត្ថបទ៖ ហេង វណ្ណា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ផ្សារផលិតផលខ្មែរ បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ជួយផ្សព្វផ្សាយផលិតផលជាតិ​ដល់​អ្នកប្រើប្រាស់​កាន់តែទូលំទូលាយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ពិព័រណ៍ផលិតផល​ខ្មែរ ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌដែលបាន​ធ្វើ​ឡើង​នៅ​ផ្សារទំនើប​សូរិយា នឹង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែទូលំទូលាយ ..

“ក្រូចពោធិ៍សាត់” ក្លាយជាម៉ាកសមូហភាពផ្លូវការ ជួយពង្រឹងអត្តសញ្ញាណផលិតផលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

​ក្រសួង​ពាណិជ្ជកម្ម ​បាន​សម្រេចចុះ​បញ្ជី ​“​ក្រូច​ពោធិ៍សាត់​” ​ជាម៉ាក​សមូហភាព​ ​(​Collective ​Mark​)​ ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៩​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដែល​ជា​ជំហាន​មួយ​ក្នុង​ការ​ពង្រឹង​អត្តសញ្ញាណ ​និង​លើកកម្ពស់​ការ​ទទួល​ស្គាល់​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ

OPE​C+​ ​រក្សា​កម្រិត​ផលិតកម្ម​ប្រេង ​ខណៈ​សង្គ្រាម​បង្ក​ភាព​មិន​ប្រាកដប្រជា​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ក្រុម​ប្រទេស​ផលិត​ប្រេង ​និង​សម្ព័ន្ធមិត្ត​ OPE​C+​ ​បាន​ព្រមព្រៀង​គ្នា​រក្សា​គោលដៅ​ផលិតកម្ម​ប្រេង​ឱ្យ​នៅ​ដដែល​សម្រាប់​ខែ​វិច្ឆិកា​ ​ខណៈ​ទីផ្សារ​ប្រេង​នៅតែ​ប្រឈម​នឹង​ភាព​តានតឹង​ ​និង​ភាព​មិន​ប្រាកដប្រជា ​ដោយសារ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បន្តប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេង

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​


Leave a Reply

Your email address will not be published.Required fields are marked *