សៀមរាប ៖ ជ្រូកគូលេន ដែលប្រជាជនភាគច្រើនស្គាល់ថាជាជ្រូកកណ្ដុរ ត្រូវបានប្រជាសហគមន៍រស់នៅលើខ្នងភ្នំគូលេន ខេត្តសៀមរាប ចិញ្ចឹមតាមបែបធម្មជាតិនៅទីនោះ និងឱ្យឈ្មោះទៅតាមតំបន់របស់ពួកគេតែម្ដង ហើយក៏ជាប្រភពចំណូលសំខាន់មួយផ្នែកសម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារបានយ៉ាងប្រសើរ។

ភ្នំគូលេន គឺជាតំបន់ទេសចរណ៍វប្បធម៌ និងធម្មជាតិ ដែលប្រជាពលរដ្ឋអាចពឹងអាស្រ័យលើការរកចំណូលបានតាមរយៈការលក់ចំណីអាហារ និងវត្ថុអនុស្សាវរីយ៍ជូនដល់បណ្តាទេសចរជាតិ-អន្តរជាតិ។ បន្ថែមពីនេះ ប្រជាជនដែលកំពុងរស់នៅតំបន់នេះ បាននាំគ្នាប្រកបមុខរបរបន្ថែមដោយការចិញ្ចឹមជ្រូកកណ្តុរ ឬជ្រូកគូលេន សម្រាប់ចម្អិនជាអាហារស្រាប់ជូនដល់ទេសចរ ក៏ដូចជាលក់ឱ្យអាជីវករផ្សេងទៀតដែលទទួលបានចំណូលច្រើនគួរឱ្យកត់សម្គាល់។ យ៉ាងណាមិញ រសជាតិរបស់ជ្រូកគូលេន បានទាក់ចិត្តអ្នកទេសចរឱ្យកាន់តែជាប់ចិត្តជាមួយតំបន់នេះ រហូតប្រសិទ្ធនាម និងកំណត់ជាអត្តសញ្ញាណតំបន់ថា «ជ្រូកគូលេន» ។

បើតាមការបញ្ជាក់ពីប្រជាសហគមន៍បានឱ្យដឹងថា ជ្រូកគូលេន បច្ចុប្បន្ននេះ កំពុងមានតម្រូវការទីផ្សារខ្ពស់បំផុត ពោលគឺប្រសិនបើចង់ហូបគឺត្រូវកុម្មង់ ឬបញ្ជារទិញទុកមុនទើបអាចផ្គត់ផ្គង់ទៅដល់ភ្ញៀវបាន ព្រោះថាសាច់វាឥតមានខ្លាញ់ និងមានឱជារសឆ្ងាញ់ សាច់វារសជាតិបែបធម្មជាតិ ទើបប្រជាពលរដ្ឋឥឡូវនិយមចូលចិត្តទិញជ្រូកភ្នំគូលេនខ្វៃទៅបរិភោគជាងជ្រូកធម្មតា។ ជ្រូកនេះត្រូវបានចិញ្ចឹមដោយមិនប្រើប្រាស់ថ្នាំនោះទេ ពោលគឺអ្នកភូមិព្រលែងឱ្យវារស់នៅតាមធម្មជាតិរបស់វាតែម្ដង។

ដោយឡែកសម្រាប់ការចិញ្ចឹមជ្រូកនេះទៀតសោត គឺងាយស្រួល និងមិនស្មុគស្មាញឡើយ ទាំងចំណី ការចិញ្ចឹម និងការមើលថែ។ ចំណីសម្រាប់ប្រភេទជ្រូកភ្នំគូលេនេះ មានដូចជា បបរ បាយ ផង់អង្ករ ដំឡូងមី និងដើមចេកជាដើម។ បន្ទាប់ពីផ្ដល់ចំណីហើយ ជ្រូកទាំងនោះត្រូវបានកសិករលែងឱ្យដើរស៊ីដើមរុក្ខជាតិផ្សេងៗ ដោយក្រោយពេលចិញ្ចឹមបានប្រមាណ ២ខែកន្លះ ទៅ ៣ខែ និងមានទម្ងន់ចន្លោះពី ៨-១៣គីឡូក្រាម កសិករអាចចាប់លក់បានតំលៃចាប់ពី ៤០ ទៅ ៦០ម៉ឺនរៀលក្នុងមួយក្បាល។
មានការលើកឡើងពីប្រភពនៃការកើតមានពូជជ្រូកនេះថា ដំបូងឡើយ នៅពេលដែលមេជ្រូកស្រុករកឈ្មោលវាដើរចូលព្រៃបានបង្កាត់ជាមួយបាជ្រូកព្រៃ ហើយបង្កើតពូជបានជាប្រភេទជ្រូកកណ្តុរ ឬជ្រូកគូលេនដែលមានលក្ខណៈជាក់លាក់មួយ ហើយកន្លងមក ក្រសួងបរិស្ថានក៏ធ្លាប់បានជំរុញឱ្យកសិករចិញ្ចឹមជ្រូកប្រភេទនេះឱ្យបានច្រើននៅតាមតំបន់សហគមន៍ធម្មជាតិ និងបានចែកពូជឱ្យកសិករចិញ្ចឹមផងដែរ ដើម្បីជាស្បៀងសម្រាប់ហូបចុកក្នុងក្រុមគ្រួសារ និងសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយកសិករអាចរកប្រាក់ចំណូលបន្ថែមបាន មិនត្រូវពឹងផ្អែកតែការធ្វើស្រែចម្ការមួយមុខឡើយ។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថានបាន និងកំពុងធ្វើឱ្យឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” នេះ ក្លាយជាតំបន់ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី ដោយធ្វើយ៉ាងណាបង្កើននូវចំណូលជូនប្រជាសហគមន៍ តាមរយៈអេកូទេសចរណ៍ ការចិញ្ចឹមសត្វ ដំណាំកសិកម្មជាដើម។ ជាក់ស្តែង ក្រសួងក៏បានបង្កើតជាស្ថានីយបន្សុទ្ធពូជជ្រូកកណ្តុរសម្រាប់ចែកជូនដល់សហគមន៍ផ្សេងៗ ដើម្បីឱ្យប្រជាជនមានចំណូលបន្ថែមទៀត ក្រៅពីការពឹងអាស្រ័យលើអនុផលព្រៃឈើ ដូចជា សំរ៉ង ទំពាំង ផ្សិត ជាដើម៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content