កំណើនសេដ្ឋកិច្ចកម្ពុជារំពឹងថាអាចសម្រេចបាន ៥,៦% នៅឆ្នាំ ២០២៣ នេះ

ភ្នំពេញ ៖ ស្ថានភាពសេដ្ឋកិច្ចសកល ស្ថិតក្នុងភាពមិនប្រាកដប្រជា ដោយសារអតិផរណានៅតែស្ថិតក្នុងកម្រិតខ្ពស់, លក្ខខណ្ឌ មិនសូវអំណោយផលល្អនៅក្នុងវិស័យហិរញ្ញវត្ថុ, សង្គ្រាមនៅអ៊ុយក្រែននៅបន្តអូសបន្លាយ និងភូមិសាស្ត្រនយោបាយក្នុង តំបន់និងសកលនៅបន្តមានភាពតានតឹង ដែលប៉ះពាល់ដល់ដំណើរការពាណិជ្ជកម្ម។

តាមការវាយតម្លៃរបស់អង្គការមូលនិធិ រូបិយវត្ថុអន្តរជាតិ(IMF) កាលពីខែមេសា ឆ្នាំ២០២៣ បង្ហាញថា កំណើននឹងសម្រេចបាន ២,៨% នៅឆ្នាំ២០២៣ ទាបជាង កំណើនឆ្នាំ២០២២។

ទន្ទឹមនេះ សេដ្ឋកិច្ចកម្ពុជា ក៏ទទួលរងឥទ្ធិពលពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលផងដែរ។ ទោះជាយ៉ាងនេះក្ដី តាមការប៉ាន់ស្មាន កំណើនសេដ្ឋកិច្ចកម្ពុជា នៅមានភាពរឹងមាំ អាចសម្រេចបាន ៥,៦% នៅឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍ស្តីពីព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិញ្ញវត្ថុប្រចាំត្រីមាសទី១ ឆ្នាំ២០២៣។

របាយការណ៍បានឱ្យដឹងទៀតថា អត្រាកំណើននេះ គាំទ្រដោយការរក្សាបានកំណើនល្អ នៃកម្មន្តសាលមិនមែនកាត់ដេរ ដែលបម្រើឱ្យការនាំចេញ និងការប្រើប្រាស់ក្នុងស្រុក។ ជាមួយគ្នានេះ វិស័យទេសចរណ៍ ក៏កំពុងងើបឡើងវិញគួរឱ្យកត់សម្គាល់តាមរយៈការកើនភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ។

ជាក់ស្តែង ស្ថានភាពសេដ្ឋកិច្ចនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ មានខ្លឹមសារដូចខាងក្រោម ៖

១. អតិផរណា និងអត្រាប្តូរប្រាក់ ៖ អតិផរណាមធ្យមប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ មានអត្រា ១,៩% ធៀបនឹងត្រីមាសដូចគ្នាឆ្នាំ ២០២២ និងទាបជាងត្រីមាសមុនៗ ដោយសារការថមថយសន្ទស្សន៍ថ្លៃម្ហូបអាហារ និងការធ្លាក់ចុះសន្ទស្សន៍ថ្ល ប្រេងនិងឧស្ម័ន (Gas)។ ទន្ទឹមនេះ អត្រាប្ដូរប្រាក់ជាមធ្យមក្នុងរង្វង់ ៤ ០៨៤ រៀល/ដុល្លារអាមេរិក បានកើនឡើង ០,៥%។

២. ស្ថានភាពហិរញ្ញវត្ថុ សាធារណៈ ៖  នៅត្រីមាសទី១ ឆ្នាំ២០២៣ ការប្រមូលចំណូល អនុវត្តបានសរុបចំនួន ៦ ៦៣០,៦ ពាន់លានរៀល (ស្មើ ២៥, ៦% នៃច្បាប់ថវិកាប្រចាំឆ្នាំ) បានកើនឡើង ២១,៤% ក្នុងនោះ ចំណូលចរន្តសរុប ៦ ៦២៦,៤ ពាន់លានរៀល បានកើនឡើង ២១,៦% ធៀបនឹងត្រីមាសដូចគ្នាឆ្នាំ២០២២។ កំណើននេះ គឺដោយសារការពង្រឹងរដ្ឋបាលពន្ធ, ការពង្រីកមូលដ្ឋានពន្ធ, ការធ្វើទំនើបភាវូបនីយកម្មប្រព័ន្ធពន្ធ និងការអនុវត្ត វិធានការកែទម្រង់ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកដំណើរការឡើងវិញ។

ជារួម កំណើនចំណូលនេះ បានធ្វើឱ្យថវិកាចរន្ត មានអតិរេកចំនួន ១ ៣៨០,២ ពាន់លានរៀល។ រីឯចំណាយអនុវត្តបានសរុបចំនួន ៦ ៦១៥,៣ ពាន់លានរៀល (ស្មើនឹង ១៧,៩% នៃច្បាប់ថវិកាប្រចាំឆ្នាំ) បានធ្លាក់ចុះ ៨% ធៀបនឹងត្រីមាសដូចគ្នាឆ្នាំ២០២២។

៣. ស្ថានភាពហិរញ្ញវត្ថុ និងឥណទាន ៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ រូបិយវត្ថុទូទៅ (M2) មានសរុបចំនួន ១៧៥,៨ ទ្រីលានរៀល បានកើនឡើង ៧,៧% ខណៈទុនបម្រុងរូបិយបណ្ណបរទេសដុល មានសរុបចំនួន ១៨,១ ពាន់លានដុល្លារអាមេរិក បានធ្លាក់ចុះ ១០, ៨% ធៀបនឹងត្រីមាសដូចគ្នាឆ្នាំ ២០២២។ ទន្ទឹមនេះ ឥណទានដែលផ្តល់ដោយធនាគារពាណិជ្ជ មានសរុបចំនួន ១៩៤,៤ ទ្រីលានរៀល បានកើនឡើង ១៣,៤% ដែលភាគច្រើនបានផ្តល់ទៅគ្រឹះស្ថានមិនបម្រើសេវាហិរញ្ញវត្ថុ ដូចជា ការលក់ដុំ-លក់រាយ, ការជួញដូរអចលនទ្រព្យ, វិស័យសំណង់ និងវិស័យកសិកម្មជាដើម។

៤. ពាណិជ្ជកម្មក្រៅប្រទេស​ ៖ នៅត្រីមាសទី១ ឆ្នាំ២០២៣ បើមិនរាប់បញ្ចូលមាស, ការនាំចេញ មានទឹកប្រាក់សរុបចំនួន ៤ ៣៤៤,៣ លានដុល្លារអាមេរិក បានធ្លាក់ចុះ ៩,៨% ដោយសារការធ្លាក់ចុះការនាំចេញផលិតផលកាត់ដេរ, កង់, គ្រឿងបង្គុំ និងផលិតផលកសិកម្ម ដូចជា កៅស៊ូ, ចេក និងស្ករសជាដើម។ ទន្ទឹមនេះ ការនាំចូល មានទឹកប្រាក់សរុបចំនួន ៥ ៨៦០,១ លានដុល្លារអាមេរិក បានធ្លាក់ចុះ ៤,៩% ដោយសារការធ្លាក់ចុះ ការនាំចូលក្រណាត់, គ្រឿងបរិក្ខារសំណង់, ប្រេងម៉ាស៊ូត និងភេសជ្ជៈ ជាដើម។

៥. ទេសចរណ៍ ៖ នៅត្រីមាសទី១ ឆ្នាំ២០២៣ ភ្ញៀវទេសចរអន្តរជាតិមានសរុបចំនួន ១,៣ លាននាក់ បានកើនឡើង ប្រមាណ ៧ ដង ធៀបនឹងត្រីមាសដូចគ្នាឆ្នាំ ២០២២។ កំណើននេះ គឺដោយសារការដាក់ចេញនូវវិធានការបន្ថែមសម្រាប់បន្តការគ្រប់គ្រងផលប៉ះពាល់ និងបន្តគាំទ្រដល់វិស័យទេសចរណ៍ ព្រមទាំង បន្តជួយស្ដារអាជីវកម្ម និងធុរកិច្ចឱ្យងើបឡើងវិញ។

៦. ការវិនិយោគឯកជន ៖ នៅត្រីមាសទី១ ឆ្នាំ២០២៣ គម្រោងវិនិយោគដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានសរុបចំនួន ៣៩ គម្រោង បានធ្លាក់ចុះ ៨ គម្រោង ស្មើនឹង ១៧% និងទុនវិនិយោគមានសរុប ចំនួន ២៩៤ លានដុល្លារអាមេរិក បានធ្លាក់ចុះ ៨៨,៣% ធៀបនឹងត្រីមាសដូចគ្នាឆ្នាំ ២០២២។

៧. សំណង់ ៖ នៅត្រីមាសទី១ ឆ្នាំ២០២៣ ការសាងសង់មានសរុបចំនួន ១ ០២៣ គម្រោង បានកើនឡើង ២២ គម្រោង ស្មើនឹង ២,២% និងប្រើប្រាស់ទុនវិនិយោគមានសរុបចំនួន ១ ២៨៤,៥ លានដុល្លារអាមេរិក បានកើន ១២៧% ធៀបនឹងត្រីមាសដូចគ្នាឆ្នាំ២០២២ ប៉ុន្តែនៅទាបជាងត្រីមាសដូចគ្នាឆ្នាំ២០២១ ដោយសារការថមថយរំហូរវិនិយោគបរទេស ជាពិសេសលើសំណង់បម្រើឱ្យវិស័យពាណិជ្ជកម្ម និងទេសចរណ៍។

៨. ថ្ងៃទំនិញសំខាន់ៗ លើទីផ្សារអន្តរជាតិ ៖ នៅត្រីមាសទី១ ឆ្នាំ២០២៣ ថ្ងៃទំនិញសំខាន់ៗលើទីផ្សារអន្តរជាតិគិតជាមធ្យម ដូចជា ថ្លៃប្រេងឆៅ ៧៩ ដុល្លារអាមេរិក/ធុង បានធ្លាក់ចុះ ១៨,២%, ថ្លៃកៅស៊ូ(TSR20) ១ ៣៩០,១ ដុល្លារអាមេរិក/ តោន បានធ្លាក់ចុះ ២១,៥%, សន្ទុស្សន៍ថ្លៃថាមពល ១១២,៩ បានធ្លាក់ចុះ ១៧,៦%, សន្ទស្សន៍ថ្លៃមិនមែនថាមពល ១១១,១ បានធ្លាក់ចុះ ១៤,៧% និងសន្និស្សន៍ថ្លៃលោហធាតុមានតម្លៃ ១៧,៣ បានធ្លាក់ចុះ១៣,៣% ប៉ុន្តែថ្លៃមាស ២ ០៧១,៨ ដុល្លាអាមេរិក/ អោន បានកើនឡើង និងអង្ករ ៤៩៥ ដុល្លារអាមេរិក/តោន បានកើនឡើង ១៦, 2% ធៀបនឹងត្រីមាសដូចគ្នាឆ្នាំ២០២២៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ