ទំនេរពីការធ្វើស្រែចំការ ងាកមកដាំដំណាំដីប្លីអាចរកចំណូលបន្ថែមក្នុងគ្រួសារ

ភ្នំពេញ ៖ ដីប្លី ជាដំណាំមួយប្រភេទដែលមានលក្ខណៈស្រដៀងនឹងម្រេច ទាំងដើម និងផ្លែ ជាពិសេសផ្លែរបស់វាគេអាចយកផ្សំជាឱសថបុរាណសម្រាប់ធ្វើថ្នាំចិនសែក៏បាន និងធ្វើជាគ្រឿងទេសដូចម្រេចក៏បាន។ ដោយសារមើលឃើញពីតម្រូវការ និងផលប្រយោជន៍ទាំងនេះ កសិករម្នាក់បានឆ្លៀតដាំដំណាំដីប្លីនៅលើដីទំនេរក្រោយផ្ទះ ខណៈដែលការមើលថែក៏មានភាពងាយស្រួល និងទទួលបានតម្លៃថ្លៃគួរសម។

លោក និន ចាន់នី ជាកសិករដាំដំណាំដីប្លីនៅស្រុកគិរីវង់ ខេត្តតាកែវ បានមានប្រសាសន៍ថា៖

«សម្រាប់ដីប្លី យើងដាំជាលក្ខណៈគ្រួសារ មានជាង ១០០ជន្លង់នៅក្រោយផ្ទះ ។ ខ្ញុំដាំវាដោយសារវាងាយស្រួលដាំ មិនពិបាកថែទាំ ដែលការមើលថែទាំនេះគឺឆ្លៀតនៅពេលទំនេរពីការងារធ្វើស្រែចំការ ដែលអាចរកចំណូលបន្ថែមចូលគ្រួសារ»។

លោកបន្តថា ៖

«វាមិនពិបាកលក់នោះទេ ឱ្យតែមានគេមករកទិញដល់កន្លែង ដែលអាចលក់ក្នុងតម្លៃចាប់ពី ១៧ ០០០រៀល ដល់ ៣ម៉ឺនរៀល អាស្រ័យតាមរដូវកាល ហើយដីប្លីនេះគេដាំតាំងពីដូនតាមក ដែលវាមានរសជាតិហឹរ ។ កាលពីមុនគេហាលវាឱ្យស្ងួត និងបុកប្រើជំនួសម្រេចបាន ឬអ្នកខ្លះទៀតនិយមប្រើជាថ្នាំចិនសែ តែផ្លែដីប្លីក៏មានលក្ខណៈស្រដៀងនឹងម្រេចច្រើនតាំងដើម ជាជន្លង់ ហើយផ្លែវានៅខ្ចីក៏អាចយកមកចម្អិនម្ហូបបានដូចម្រេចផងដែរ»។

ពាក់ព័ន្ធទៅនឹងការដាំដុះវិញ គឺមានភាពងាយស្រួល ដោយគេអាចកាត់យកទងណាខ្ចីៗទៅដាក់ដាំតាមជន្លង់ ក្នុងមួយគុម្ពត្រូវការតែ ២ទងប៉ុណ្ណោះ ហើយជីគេត្រូវការតែជីលាមកគោមកបន្ថែមបំប៉ន។ ចំពោះអាយុវិញ ដំណាំនេះអាចប្រមូលផលបានរហូតឱ្យតែយើងមើលថែវា ឬថែរក្សាជន្លង់របស់វាឱ្យបានល្អដោយប្រើជាប្រភេទជន្លង់ឈើសម្រាប់ឱ្យវាបោះដៃ។

នៅពេលដាក់ដាំដំបូងរហូតដល់រយៈពេលប្រមាណ២សប្ដាហ៍ គេត្រូវការគ្រប់ជៀសវាងត្រូវពន្លឺ ឬកំដៅថ្ងៃខ្លាំងដែលអាចស្វិតស្រពោន។ ដំណាំប្រភេទនេះអាចដុះលូតលាស់បានល្អនៅតំបន់ដីលាយគ្រួស ឬជាដីភ្នំ ពោលស្ថានភាពសម្រាប់ដាំដុះគឺដូចគ្នាទៅនឹងដីដាំដុះម្រេចដែរ។

ដំណាំដីប្លីចាប់ផ្ដើមចេញផ្លែនៅពេលវារឡើងជន្លង់ តែដើមនៅតូចផ្លែក៏បានតិច ដល់ពេលវារឡើងពេញជន្លង់ មានមែកច្រើនទើបផ្លែបានច្រើន ជាក់ស្ដែងនៅពេលវាចាស់ដើម ក្នុងមួយជន្លង់វាអាចឱ្យផលប្រមាណ ៨គីឡូក្រាមផ្លែស្រស់ ឬស្មើនឹង ២គីឡូក្រាមផ្លែស្ងួត។ នេះជាអ្វីដែលកសិករខាងលើបានលើកឡើង។

ក្រៅពីនេះ នៅចន្លោះរងគេក៏អាចដាំដំណាំរយៈពេលខ្លីផ្សេងទៀត ដូចជា ខ្ជាយ រមៀត ត្រាវ រំដេង ជាដើម ដែលអាចរកចំណូលបន្ថែមប្រចាំថ្ងៃផ្សេងទៀត។ ជាចុងក្រោយ លោក ចាន់នី​ ក៏បានចែករំលែកដែរថា សម្រាប់បងប្អូនដែលទំនេរពីការងារធ្វើស្រែចំការ ឬមានដីទំនេរនៅជុំវិញផ្ទះ​ គួរតែងាកមកដាំដំណាំ មិនថាដីប្លី ឬដំណាំចម្រុះនោះទេ ព្រោះវាអាចផ្ដល់ផលចំណេញច្រើន ងាយស្រួលដាំ ជាពិសេសអាចផ្ដល់ចំណូលបន្ថែមសម្រាប់ជីវភាពគ្រួសារ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច