តំបន់ជុំវិញ​ព្រលានយន្តហោះថ្មីចំនួន ២ ​របស់​កម្ពុជា​រំពឹងថា​នឹង​មានសក្ដានុពល​ខ្ពស់បន្ថែម​

ភ្នំពេញ ៖ តំបន់ជុំវិញអាកាស​យានដ្ឋានអន្តរជាតិថ្មីចំនួន ២ ​របស់​កម្ពុជា​ គឺអាកាស​យានដ្ឋានអន្តរជាតិ​តេជោ និង​អា​កាស​យានដ្ឋាន​ សៀមរាបអង្គរ​ ត្រូវ​បានរំពឹងថា​នឹង​មានសក្ដា​​នុពល​កាន់តែខ្ពស់​នៅពេលអនាគត​ឆាប់ៗនេះ ស្រប​នឹង​អាកាស​យានដ្ឋាន​មួយបានដំណើរការ​ និងមួយទៀត​កំពុង​មមាញឹក​ក្នុងការ​សាងសង់​ ហើយនឹង​ដាក់​ដំណើរការ​ជា​បន្តបន្ទាប់​ផងដែរ ។

បើតាម​លោក ​កែវ សុធារ៉ា​ អ្នកជំនាញ​អចលនទ្រព្យមួយរូបប្រចាំខេត្តសៀមរាប និងជាប្រធានក្រុមហ៊ុន​អចល​ន​ទ្រព្យ KW ប្រចាំខេត្ត​សៀមរាប​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា តំបន់ជុំវិញ​ព្រលានយន្តហោះអ​ន្ត​រ​ជា​​តិ​សៀមរាប​អង្គរ​ ​រំពឹងថា​នឹង​មានសក្ដានុពល​ខ្ពស់ ខណៈបច្ចុប្បន្ន​នេះ​មានគម្រោង​មួយចំនួនក៏បានគ្រោងនឹងអភិវឌ្ឍន៍​នៅ​ជុំ​វិ​ញ​​តំបន់នោះរួចជាស្រេច ដោយរង់ចាំតែពេលវេលា​ និង​ស្ថានភាពសេដ្ឋកិច្ច​ប្រសើរ នឹង​ត្រូវអភិវឌ្ឍន៍ហើយ ។​

លោកបន្តថា មិនត្រឹមតែ​តំបន់ជុំវិញព្រលានយន្តហោះសៀមរាប​អង្គរ​នោះទេ​ ដែលមានសក្ដានុពល​ ពោលគឺ​តំបន់​នៅក្រុង​សៀមរាប​ទាំង​មូលក៏នឹង​មាន​សក្ដា​​នុ​ពល និងទាក់ទាញ​បាននូវ​វិនិយោគិន​បន្ថែម​ផងដែរ​ក្រោយ​​​ពី​អាកាស​យានដ្ឋានអន្តរជាតិសៀមរាបអង្គរ​បានបើក​ដំណើរការ ។

ដោយឡែក​ក្រលេកទៅមើល​តំបន់ជុំវិញអាកាស​យានដ្ឋានអន្តរជាតិ​តេជោ ដែលស្ថិតនៅ​ស្រុកកណ្ដាលស្ទឹង​ខេត្តកណ្ដាលវិញ​ក៏ឃើញថា​ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ថ្នល់ ភ្លើង​ បានតភ្ជាប់ទៅកាន់តំបន់​ជា​បណ្ដើរៗហើយ ដោយរំពឹងថា នៅពេលអនាគត​ឆាប់ៗនេះ តំបន់​ជុំវិញអាកាស​យានដ្ឋានមួយ​នេះ នឹងទាក់ទាញបាននូវ​ការ​វិនិយោគ​ជា​បន្តបន្ទាប់ ។

លោកស្រី​ តាំង ហួរ អ្នកជំនាញអចលនទ្រព្យមួយរូប​នៅកម្ពុជាបានថ្លែងថា វិនិយោគិនបរទេស​ ជាពិសេស​វិនិយោគិន​ចិន​បាន និងកំពុង​សម្លឹង​ និង​ចាប់អារម្មណ៍លើ​តំបន់ជុំវិញព្រលានយន្តហោះ​អន្តរជាតិតេជោ លើ​ការ​វិនិយោគ​របស់ខ្លួន ដោយ​តំបន់នេះ នឹងអាច​ក្លាយជា​តំបន់ឧស្សាហកម្ម ដូចជា​ឃ្លាំង រោងចក្រ សហ​គ្រាស​​ជាដើម ។

លោកស្រីបន្តថា​ អ្នក​វិនិយោគដីធ្លី អាច​ចាប់ឱកាស​ក្នុងកា​រវិនិយោគលើដីធ្លី​នៅតំបន់​​ជុំវិញនោះ ប៉ុន្តែ​យ៉ាង​ណា​ក្ដី តម្លៃដីធ្លីនៅតំបន់ជុំវិញ​អាកាស​យានដ្ឋានក៏នឹង​មិនឡើង​ខ្ពស់​ដូច​តំបន់​លំនៅឋាន ​និង​ពាណិជ្ជកម្ម​ឡើ​យ ពី​ព្រោះថា​វាជា​តំបន់​ឧស្សាហកម្ម ​។ យ៉ាងណាក្ដី​នៅប៉ែកខាងត្បូង​ភ្នំពេញ ដែលសំដៅលើ​តំបន់ដែល​នៅឆ្ងាយពីព្រលានយន្តហោះតេជោ​បន្តិច​ ឃើញ​មានការអភិវឌ្ឍ​ច្រើនទៅលើ​ ផ្សារទំនើប លំនៅឋានប្រណិត​ៗ​ជាច្រើន និងជាពិសេស​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ដែលជា​កត្តា​ទាក់ទាញ​អ្នកវិនិយោគ​ទៅកាន់តំបន់​នោះកា​ន់​តែច្រើ​ន ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ