កម្ពុជា ថៃ និងម៉ាឡេស៊ី ជាប្រទេសនាំមុខគេក្នុងការប្រើប្រាស់ប្រព័ន្ធទូទាត់តាម QR Code នៅក្នុងតំបន់

ភ្នំពេញ ៖ ការទូទាត់តាមប្រព័ន្ធ QR Code កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅកម្ពុជា ថៃ និងម៉ាឡេស៊ី ដែលជាប្រទេសនាំមុខគេក្នុងតំបន់។ កំណើននេះដោយសារតែកត្តាមួយចំនួន ដូចជាម៉ាស៊ីន ATM មានចំនួនតិចនៅតាមទីតំបន់ជនបទ ទូរសព្ទឆ្លាតវៃមានតម្លៃសមរម្យ ការកើនឡើងនៃវិស័យទេសចរណ៍ និងប្រព័ន្ធទូទាត់ឆ្លងប្រទេសក៏ដើរតួយ៉ាងសំខាន់ក្នុងនិន្នាការនេះផងដែរ។

នៅក្នុងប្រទេសកម្ពុជា ការទូទាត់តាម QR បានកើនឡើង ២៩% ក្នុងឆ្នាំ២០២៣ ជាមួយនឹងប្រតិបត្តិការចំនួន ៦០១ លានប្រតិបត្តិការ។ បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា បានដាក់ប្រព័ន្ធទូទាត់ Bakong Tourists ដែលជាប្រព័ន្ធទូទាត់តាមទូរស័ព្ទ សម្រាប់អ្នកដំណើរ និងទេសចរ។ ប្រព័ន្ធនេះប្រើប្រាស់ QR Code ដែលទូទាត់ជាប្រាក់រៀល និងអាចទូទាត់បានជាមួយទីតាំងអាជីវកម្មរាប់លាននាក់ រួមទាំងអ្នកលក់តូចៗផងដែរ។

ប្រទេសម៉ាឡេស៊ីក៏មានការរីកចម្រើនយ៉ាងឆាប់រហ័សនៃការទូទាត់តាមប្រព័ន្ធ QR ជាមួយនឹងប្រព័ន្ធ DuitNow QR ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០១៩។ ប្រព័ន្ធនេះត្រូវបានប្រើនៅទូទាំងប្រទេសអាស៊ាន ដែលអនុញ្ញាតឱ្យប្រជាជនធ្វើការទូទាត់នៅក្នុងប្រទេសផ្សេងទៀតដោយប្រើប្រព័ន្ធ QR ផ្សេងៗគ្នា។ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ DuitNow QR មានប្រតិបត្តិការជាង ១.៥ ពាន់លានប្រតិបត្តិការ។

ប្រព័ន្ធទូទាត់ PromptPay របស់ប្រទេសថៃបានក្លាយជាការពេញនិយមយ៉ាងទូលំទូលាយ ដោយមានអ្នកប្រើប្រាស់ចុះឈ្មោះជាង ៧៧ លាននាក់ក្នុងឆ្នាំ ២០២៣ ។ PromptPay អនុញ្ញាតឱ្យការទូទាត់ឆ្លងប្រទេសក្នុងតំបន់អាស៊ាន និងមានប្រយោជន៍ជាពិសេសសម្រាប់ភ្ញៀវទេសចរ និងពលករចំណាកស្រុក។ ប្រតិបត្តិការ QR នៅក្នុងប្រទេសថៃបានកើនឡើងទ្វេដងពី ២.៥ ពាន់លានក្នុងឆ្នាំ ២០២២ ដល់ ៥.៧ ពាន់លានប្រតិបត្តិការនៅឆ្នាំ ២០២៣។

ឥណ្ឌូណេស៊ី និងវៀតណាម ក៏មានការកើនឡើងយ៉ាងច្រើននៅក្នុងការទូទាត់តាមប្រព័ន្ធ QR ផងដែរ។ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ប្រតិបត្តិការតាមប្រព័ន្ធ QRIS បានកើនឡើង ២២៦% នៅចុងឆ្នាំ ២០២៣ ហើយការទូទាត់តាម QR របស់វៀតណាមបានកើនឡើងជាង ១០៤% នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤។

ប្រទេសផ្សេងទៀត ដូចជាហ្វីលីពីន កំពុងទទួលយកការទូទាត់តាមប្រព័ន្ធ QR ដោយប្រតិបត្តិការកើនឡើងយ៉ាងខ្លាំងផងដែរ។ កំណើននៃការទូទាត់តាម QR នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅតែបន្តកើនឡើង ជាពិសេសជាមួយនឹងមនុស្សកាន់តែច្រើនដែលប្រើប្រាស់វិធីសាស្រ្តទូទាត់ដោយមិនមានសាច់ប្រាក់ក្នុងដៃ សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃរបស់ពួកគេ។

សម្រាប់ប្រទេសកម្ពុជា លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍កាលពីថ្មីៗនេះថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានចាត់ទុកបច្ចេកវិទ្យាជាអាទិភាពគន្លឹះមួយក្នុងចំណោមអាទិភាពគន្លឹះទាំងប្រាំ ធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍប្រព័ន្ធទូទាត់ ដើម្បីធ្វើឱ្យការទូទាត់កាន់តែងាយស្រួល សុវត្ថិភាព និងឆាប់រហ័ស មិនថា ការទូទាត់ឆ្លងគ្រឹះស្ថានក្នុងស្រុក និងការទូទាត់ឆ្លងដែននោះទេ សំដៅគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

លោកជំទាវបណ្ឌិត បានថ្លែងបន្តថា ក្នុងចំណោមប្រព័ន្ធទូទាត់ទាំងអស់ ប្រព័ន្ធទូទាត់បាគងបាននិងកំពុងបំពេញមុខងារកាន់តែសម្បូរបែបជូនដល់អ្នកប្រើប្រាស់ ដែលបានជំរុញការប្រើប្រាស់ប្រព័ន្ធនេះ ឱ្យកើនឡើងជាបន្តបន្ទាប់ និងរួមចំណែកដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។

លោកជំទាវបណ្ឌិត បានឱ្យដឹងទៀតថា បន្ថែមលើនេះ ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែនជាមួយប្រទេសថៃ ឡាវ វៀតណាម និងក្រុមហ៊ុនអន្តរជាតិយូញៀនផេ ព្រមទាំងកំពុងពង្រីកគម្រោងទូទាត់ឆ្លងដែនជាមួយប្រទេសផ្សេងទៀតក្នុងតំបន់និងដៃគូសហការនានា ដូចជា ប្រទេសចិន ជប៉ុន ឥណ្ឌា កូរ៉េ សិង្ហបុរី ម៉ាឡេស៊ី និងក្រុមហ៊ុនអាលីផេជាដើម។

សូមបញ្ជាក់ផងដែរថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ ចំនួនប្រតិបត្តិការជាប្រាក់រៀលតាមប្រព័ន្ធបាគងមាន ៧៥,៥ លានប្រតិបត្តិការ កើនឡើង ១,៨ ដង ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ខណៈដែលទំហំប្រតិបត្តិការជាទឹកប្រាក់មានចំនួន ៦៤,៩ ទ្រីលានរៀល កើនឡើង ១,៤ ដង ហើយចំនួន និងទំហំប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិកមាន ៩៩,៨ លានប្រតិបត្តិការ កើនឡើង ១,៣ ដង និង ៣៨,៨ ប៊ីលានដុល្លារអាមេរិក កើនឡើង ១,៣ ដង រៀងគ្នា។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ