កាន់តែចំណេញ ៖ មកដឹងពីបច្ចេកទេសកែច្នៃសំបកស៊ុតធ្វើជាជីកំប៉ុសទឹកដែលមានគុណភាពខ្ពស់

ក្នុងការផលិតជីកំប៉ុស មានវិធីសាស្ត្រច្រើនក្នុងការកែច្នៃ និងប្រើនូវវត្ថុធាតុដើមផ្សេងៗគ្នា ក្នុងនោះ សំបកស៊ុត ត្បិតជាសំណល់ផ្ទះបាយ និងត្រូវបានគេមើលរំលងក៏ពិតមែន តែវាជាវត្ថុធាតុដើមដ៏សំខាន់មួយក្នុងការផលិតជីកំប៉ុសទឹក និងមានប្រសិទ្ធភាពខ្ពស់ចំពោះការលូតលាស់របស់ដំណាំ។

ក្នុងការផលិតជីកំប៉ុសទឹកប្រភេទនេះ កសិករអាចប្រើនូវគ្រឿងផ្សំងាយៗដូចជា សំបកស៊ុតមាន់ ឬស៊ុតទា ស្កររងូ ឬស្ករអំពៅ និងទឹកដែលច្រកដបតាមបរិមាណដែលចង់បាន។ សម្រាប់បរិមាណវត្ថុធាតុដើម គេអាចប្រើសំបកពងមាន់ ៥គ្រាប់ ចំពោះទឹក ១.៥-២លីត្រ និងស្កររងូ ១ស្លាបព្រាបាយ។

ពាក់ព័ន្ធនឹងបច្ចេកទេសផលិត ដំបូងគេយកសំបកស៊ុតទៅលាងសម្អាតឱ្យស្អាត រួចហាលថ្ងៃឱ្យស្ងួតល្អ ទើបយកទៅបំបែកដោយបុក ឬកិនឱ្យទៅជាបំណែកតូចៗដើម្បីងាយស្រួលច្រកចូលដប បន្ទាប់មកយកដបទឹកដែលមានច្រកទឹកស្រាប់នោះលាយជាមួយស្កររងូ រួចបន្ថែមកម្ទេចសំបកស៊ុតដែលបានបុកខាងលើ។ បិតគ្របដបឱ្យជិត និងក្រឡុកល្បាយឱ្យសព្វចូលគ្នា​ ដើម្បីឱ្យវត្ថុធាតុដើមធ្វើប្រតិកម្មសព្វល្អ ហើយរក្សាទុក។

ក្នុងការរក្សាទុក គេអាចទុកដបជីទឹកបាននៅកន្លែកត្រជាក់ មានពន្លឺ ពោល គឺមិនងងឹតពេក ឬក្ដៅពេក ដោយត្រូវការរក្សាទុករយៈពេល ៣ថ្ងៃ ដោយឡែកថ្ងៃទី២ ល្បាយជីអាចនឹងមានបញ្ចេញនូវហ្គាសពីការធ្វើប្រតិកម្ម ហេតុនេះគួរមួលបង្ហើបគម្របដបឱ្យមានអុកស៊ីសែនចូលខ្លះ រួចបិតវិញ។ ក្រោយរយៈពេល ៣ថ្ងៃ គឺអាចប្រើប្រាស់បានហើយ តែបើគ្រប់អាយុល្អតែម្ដងគឺរយៈពេល ១សប្ដាហ៍។

បន្ទាប់ពីបានជីទឹកហើយ កសិករអាចអនុវត្តនូវវិធីប្រើប្រាស់ងាយៗគឺ ប្រើជីកំប៉ុសទឹក ១ស្លាបព្រាបាយជាមួយនឹងទឹក ១០-១៥លីត្រ សម្រាប់ស្រោចទៅលើដំណាំយកស្លឹក និងយកផ្កា ឬស្រោចគល់ដំណាំយកផ្លែក៏បាន។

គួរបញ្ជាក់ដែរថា ជីទឹកដែលផលិតបានមានផ្ទុកនូវសារធាតុចិញ្ចឹមខ្ពស់ ជាពិសេសកាល់ស្យូម ដែលមានក្នុងសំបកស៊ុត និងសារធាតុរ៉ែផ្សេងទៀត ដែលជួយឱ្យដំណាំមានសុខភាពល្អ មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ចេញផ្កាច្រើន ផ្លែធំល្អ កាត់បន្ថយជំងឺ ពិសេសអាចកែច្នៃកាកសំណល់ឱ្យទៅជាជីមានប្រយោជន៍ក្នុងវិស័យកសិកម្ម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង


Leave a Reply

Your email address will not be published.Required fields are marked *